សិង្ហបុរី និងម៉ាឡេស៊ី យល់ព្រមលើបណ្តាញរថភ្លើងល្បឿនលឿន

ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នាជាប្រវត្តិសាស្រ្ត មួយ កាលពីខែកក្កដា បន្ទាប់ពីការចរចាគ្នាអស់រយៈពេល ៣ឆ្នាំ សម្រេចសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីទីក្រុងរដ្ឋ ទៅទីក្រុងកូឡាឡាំពួរ។

អនុស្សរណៈនេះគ្របដណ្តប់ការងារបច្ចេកទេស គំរូពាណិជ្ជកម្ម ការបោសសំអាតខាងគយ សុវត្ថិភាព និងសន្តិសុខ ក្របខណ្ឌគតិយុត្តិ ព្រមទាំងការគ្រប់គ្រងគម្រោងផងដែរ។ កិច្ចព្រមព្រៀង ទាំងសងខាងជាផ្លូវការ នឹងត្រូវចុះហត្ថលេខានៅក្នុងត្រីមាសទី ៤។

ចាប់ពីឆ្នាំ ២០២៦ តទៅ រថភ្លើងល្បឿន ៣០០km/h នឹងប្រើប្រាស់រយៈពេលត្រឹមតែ ៩០ នាទីប៉ុននោះក្នុងការធ្វើដំណើរ ដោយឆ្លងកាត់ស្ថានីយ៍ចំនួន ៦ ចន្លោះអគារខាងចុងម៉ាកថ្មីទាំងពីរ។

ក្រុមហ៊ុនអន្តរជាតិរាប់រយបានប្រជែងគ្នាដើម្បីបានទទួលកុងត្រាលើគម្រោងដែលរកកម្រៃបានល្អបំផុត តាំងពីវាបានប្រកាសជាលើកដំបូង។ ក្រុមហ៊ុន CH2M ដែលមានមូលដ្ឋាននៅអាមេរិច ជាមួយនឹងអនុប្រឹក្សាយោបល់ PWC ត្រូវបាន ជ្រើសរើសដោយក្រុមដឹកជញ្ជូនរបស់ម៉ាឡេស៊ីនៃសាជីវកម្ម MyHSR នៅខែសីហានេះ ឲ្យធ្វើជា ទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងឆ្លងកាត់ព្រំដែន (cross-border project) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]

កម្ពុជា-រវ៉ាន់ដា ចុះ MoU រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើរឿងសំខាន់ៗចំនួន ៣

កម្ពុជា-រវ៉ាន់ដា បានសម្រេចឯកភាពពង្រឹង និងពង្រីកកិច្ចសហប […]

ធនាគារចំនួន៧ រួមគ្នាផ្តល់ឥណទាន ១៨២ លានដុល្លារ គាំទ្រគម្រោងប្រព័ន្ធស្តុកថាមពលនៅកម្ពុជា

កិច្ចព្រមព្រៀងហិរញ្ញវត្ថុនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយក្ […]

បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការ ៣៩តំបន់ ក្នុងតម្លៃ ១៥ប៊ីលានដុល្លារ

កម្ពុជា បានប្រែក្លាយផ្ទៃដីទំនេរ និងវាលស្រែដ៏ធំល្វឹងល្វើ […]