ស្ថានីយ៍ផលិតអគ្គិសនីដ៏ធំ១របស់ជប៉ុន ប្រកាសបើកដំណើរការនៅខេត្តពោធិ៍សាត់

ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុនជប៉ុន SchneiTec ZEALOUS មានអនុភាព ១០មេហ្កាវ៉ាត់ ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានប្រកាសដាក់ឱ្យដំណើរការ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។

ពិធីសម្ពោធនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជជប៉ុនប្រចាំកម្ពុជា និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា ចាត់ទុកខេត្តពោធិ៍សាត់គឺជាខេត្តឈានមុខគេមួយ ក្នុងការផលិតថាមពលអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងប្រភពវារីអគ្គីសនី ដែលមានរហូតដល់ទៅ៣ទីតាំង សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និងការនាំចេញ។ គម្រោងនេះ នឹងជំរុញឱ្យសេដ្ឋកិច្ចខេត្ត មានការរីកចម្រើន ប្រែក្លាយពីខេត្តឆ្លងកាត់មកជាខេត្តទាក់ទាញ ទាំងផ្នែកឧស្សាហកម្ម និងទេសចរណ៍។

ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថាគម្រោងថាមពលពន្លឺព្រះអាទិត្យ និងប្រព័ន្ធអាគុយស្តុកថាមពលនៅទីនេះ នឹងរួមចំណែកបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងរបស់កម្ពុជា និងតម្រូវការសម្រាប់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន Chugoku ដែលជាក្រុមហ៊ុនថាមពលអគ្គិសនី ឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន និងសហការជាមួយក្រុមហ៊ុន SchneiTec ZEALOUS ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះពិតជាមានសារៈសំខាន់ សម្រាប់ឆ្លើយតបទៅនឹងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ដែលទាមទារនូវការប្រើប្រាស់ថាមពលអគ្គិសនីកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ។

រោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ផលិតកម្មថាមពលប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ដោយដាក់ខេត្តពោធិ៍សាត់ជាខេត្តឈានមុខគេក្នុងផលិតថាមពលកកើតឡើងវិញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

គម្រោង​វារី​អគ្គិសនី​ស្ទឹងពោធិ៍សាត់១ សម្រេច​បាន​ជំហាន​ថ្មី និង​គ្រោងដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​២០២៦

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨ […]