ស្ពានថ្មើរជើងឆ្លង់កាត់ទី១ ជិតរួចរាល់ជាស្ថាពរ

តាមរយៈសាលាក្រុងបានឲ្យដឹងថា ស្ពានឆ្លង់កាត់សម្រាប់អ្នកដំណើរដោយថ្មើរជើង ដំបូងបំផុតក្នុងរាជធានី គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅមុនខែមេសាខាងមុខនេះ។

ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានការរីកចម្រើន និងចរាចរណ៍មានការកើន ឡើងនៅភ្នំពេញ សុវត្ថិភាពសម្រាប់អ្នកដំណើរដោយថ្មើរជើង ជាពិសេសក្មេងសិស្សសាលា បាននឹងកំពុងក្លាយជាអាទិភាព ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង។

ស្ពានដំបូងគេនេះមានទីតាំងនៅមុខសាលា ហ៊ុន សែន ជម្ពូវ័ន ក្នុងស្រុកពោធិ៍សែនជ័យ មានប្រវែង ៥០ ម៉ែត្រ ទទឹង ៣,៥ ម៉ែត្រ និងកម្ពស់ ៦ ម៉ែត្រ។

សាលាក្រុងបានប្រកាសថា នេះគឺជាគម្រោងដំបូងគេបង្អស់ក្នុងចំណោមគម្រោង ២មុនគេ ដែលស្ពានចំនួន ៧ នឹងត្រូវសាងសង់ឡើង ដែលជាយុទ្ធសាស្ត្រមួយដើម្បីពង្រឹង សុវត្ថិភាពតាមផ្លូវក្នុងរាជធានីភ្នំពេញ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អេហ្ស៊ីប ប្តេជ្ញារួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

កម្ពុជា-អេហ្ស៊ីប បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិក […]

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]