អចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីកើនឡើងនូវភាគរយក្នុងអចលនទ្រព្យពិភពលោក

ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន CBRE បានបង្ហាញពីកំណើនអចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីជាភាគរយនៃការផ្គត់ផ្គង់នៅក្នុងសកលលោក ដែលក្នុងនោះទីក្រុងតូក្យូតំណាងឱ្យទីផ្សារមួយដែលធំជាងគេរបស់ពិភពលោក។

ទីក្រុងតូក្យូ ប្រទេសជប៉ុន ស្ថិតនៅលើកំពូលបញ្ជីតារាង ដោយក្នុងទីក្រុងនេះតម្លៃសរុបនៃអចលនទ្រព្យអាចវិនិយោគបានមានចំនួន ៧១១ប៊ីលានដុល្លារ បន្ទាប់មកគឺទីក្រុងញូវយ៉ក (៦៥៧ប៊ីលានដុល្លារ) និងទីក្រុង Los Angeles (៤៨២ប៊ីលានដុល្លារ)។ សហរដ្ឋអាមេរិកស្ថិតនៅលើកំពូលបញ្ជីតារាងប្រទេស ដោយសារថាទីក្រុងសំខាន់ៗរបស់ប្រទេសនេះមានភាពល្អខាងវិស័យនេះ។

ទីក្រុងកំពូលៗទាំង១០នៅលើពិភពលោកស្មើនឹងប្រមាណ ៤.០ទ្រីលានដុល្លារ ឬ ១៥%នៃអចលនទ្រព្យដែលអាចវិនិយោគបានលើពិភពលោក។

ទន្ទឹមនឹងនេះដែរ ទីក្រុងធំៗចំនួន៥ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ទីក្រុងតូក្យូ ទីក្រុងសេអ៊ូល ទីក្រុងអូសាកា ទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន) ស្មើនឹង ១.៥ទី្រលានដុល្លារ។ ទោះជាយ៉ាងណា ការសិក្សានេះមិនអាចរួមបញ្ចូលទិន្នន័យដែលមិនអាចរកបានសម្រាប់ទីក្រុងទាំងអស់នៅក្នុងតំបន់រួមទាំងប្រទេសចិនផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]