អត្ថប្រយោជន៍នៃគម្រោងថវិកា និងការធ្វើផែនការចំណាយសម្រាប់គម្រោងសាងសង់

អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍ វាក្លាយជារឿងធម្មតាទៅហើយដែលគេឃើញមានម្រោងសាងសង់ដែលមិនពេញលេញ ឬបរាជ័យ ហើយមួយចំនួនស្ថិតនៅទីតាំងសំខាន់បំផុតទៀតផង។ យ៉ាងណាក៏ដោយគម្រោងទាំងនេះអាចនឹងត្រូវបានបញ្ចប់ ប្រសិនបើមានការរៀបចំថវិកានៃដំណើរការសាងសង់ត្រឹមត្រូវ នៅដំណាក់កាលរៀបចំផែនការដំបូង និងនៅពេលចាប់ផ្តើមការងារគម្រោង។

ជាទូទៅ មុខងារនេះត្រូវមាន អ្នកលើកគម្រោងបរិមាណ (QS) ដើម្បីបំពេញតួនាទីក្នុងការជួយដល់អ្នកអភិវឌ្ឍន៍ដោយផ្តល់នូវយុទ្ធសាស្រ្តចំណាយទាំងមូល និងយុទ្ធសាស្រ្តលទ្ធកម្ម តាំងពីដំបូង។ ទាំងនេះត្រូវបានផ្តល់ជូនតាមរយៈការសេវាពិគ្រោះយោបល់ ដែលអាចផ្តល់ឲ្យអ្នកអភិវឌ្ឍន៍នូវភាពជាក់លាក់នៃតម្លៃ នៅក្នុងទម្រង់នៃការផ្តល់ដំបូន្មានតាមកិច្ចសន្យា ការណែនាំអំពីយុទ្ធសាស្រ្តលទ្ធកម្មត្រឹមត្រូវ និងការផ្តល់នូវការរំពឹងទុកនៃលំហូរសាច់ប្រាក់ជាក់ស្តែង។

កត្តាសំខាន់ដែលរួមចំណែកដល់ការបញ្ចប់គម្រោងសំណង់ប្រកបដោយជោគជ័យ គឺការរៀបចំផែនការថវិកា ផែនការចំណាយ និងប្រភេទនៃលទ្ធកម្មដែលត្រូវជ្រើសរើស។ កត្តាទាំងនេះជារឿយៗត្រូវបានអ្នកអភិវឌ្ឍន៍មើលរំលង ដោយអ្នកអភិវឌ្ឍន៍ជាញឹកញាប់ប្រញាប់ប្រញាល់ទៅរកអ្នកសិក្សានិងគូសប្លង់ ឬអ្នកម៉ៅការសាងសង់ដោយផ្ទាល់មុនពេលពិចារណាលើកត្តាសំខាន់ៗទាំងនេះ។

ការរៀបចំថវិកាត្រឹមត្រូវគួរតែជាអាទិភាពទីមួយក្នុងការរៀបចំគម្រោងសាងសង់។ ដំណើរការនេះគួរតែចាប់ផ្តើមមុនពេលដែលដីត្រូវបានទិញ ឬគំនិតរចនាត្រូវបានគិតគូរ ។

ដំណាក់កាលត្រឹមត្រូវត្រូវបានបង្ហាញដូចខាងក្រោម៖

១. ការបង្កើតក្រុមគម្រោង ៖ ជួលអ្នកលើកគម្រោងបរិមាណ និងអ្នកគ្រប់គ្រងគម្រោងដែលមានកេរ្តិ៍ឈ្មោះដើម្បីជម្រុញដំណើរការរៀបចំថវិកា។ តួនាទីទាំងនេះគួរតែត្រូវបានបំពេញមុនពេលដែលក្រុមការងារគូសប្លង់អនុវត្តការងារ។

២. ការរៀបចំថវិកាលម្អិត – នេះគឺជាការងារដំបូង និងសំខាន់បំផុត។ ទាក់ទងនឹងការទំនាក់ទំនងរវាងក្រុមហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកលើកគម្រោងបរិមាណ ដើម្បីទទួលបានរូបភាពត្រឹមត្រូវនៃតម្រូវការរបស់គម្រោង។ ការចំណាយសរុបរបស់គម្រោង នឹងត្រូវគ្រោងនៅដំណាក់កាលនេះ មិនមែនគ្រាន់តែថ្លៃសាងសង់នោះទេ។ ចំណាយសរុបនេះរួមបញ្ចូលទាំង ថ្លៃដី ថ្លៃអាជ្ញាប័ណ្ណ ថ្លៃឈ្នួលអ្នកអាជីព និងចំណាយផ្ទាល់លើថ្លៃសាងសង់ ក៏អាចត្រូវរួមបញ្ចូលក្នុងនោះផងដែរនៅដំណាក់កាលនេះ។ បណ្តាក្រុមហ៊ុនជាច្រើនបរាជ័យ ដោយសារតែអ្នកអភិវឌ្ឍន៍គិតតែលើថ្លៃចំណាយលើការសាងសង់ដោយផ្ទាល់ ហើយមិនអើពើនឹងកត្តាដទៃទៀតដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្លៃសរុបនៃគម្រោង។

៣. រៀបចំផែនការចំណាយ – ការលើកគម្រោងប្លង់ដែលស្របតាមថវិកា! នៅពេលមានការជ្រើសរើសអ្នកសិក្សាគូសប្លង់សមស្របហើយ អ្នកលើកគម្រោងបរិមាណអាចជួយអ្នកអភិវឌ្ឍន៍ក្នុងការត្រួតពិនិត្យកញ្ចប់ថវិកាដើម។ ដំណើរការនេះរួមបញ្ចូលនូវព័ត៌មានពីផែនការនៃចំណាយដែលសមស្របនឹងគម្រោងរបស់អ្នកលើកគម្រោងប្លង់។ អ្នកលើកគម្រោងបរិមាណក៏អាចផ្តល់ប្រឹក្សាអំពីការផ្លាស់ប្តូរ និងការរចនាឡើងវិញដើម្បីរក្សាកញ្ចប់ថវិកាដើម។ ការរចនាឡើងវិញ ឬការបង្កើនវិសាលភាពដែលអាចប៉ះពាល់យ៉ាងខ្លាំងលើថវិកាទាំងមូល ដូច្នេះការផ្លាស់ប្តូរទាំងអស់គួរតែត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍរបស់គម្រោង។

៤. ការព្យាករណ៍លំហូរសាច់ប្រាក់ – នៅពេលការរៀបចំថវិកា និងការធ្វើផែនការចំណាយត្រូវបានបញ្ចប់អ្នកលើកគម្រោងបរិមាណ (QS) គួរតែផ្តល់ការព្យាករណ៍លំហូរសាច់ប្រាក់ ដើម្បីបង្ហាញពីពេលវេលាត្រូវការហិរញ្ញវត្ថុ និងដំណាក់កាលនៃដំណើរការសាងសង់។

៥.នៅពេលដំណាក់កាលទាំងនេះត្រូវបានបញ្ចប់ អ្នកលើកគម្រោងបរិមាណ (QS) នឹងផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍លើយុទ្ធសាស្រ្តលទ្ធកម្ម និងជម្រើសដេញថ្លៃ។ ជម្រើសទាំងនេះនឹងកំណត់ពីរបៀបប្រគល់គម្រោង និងទំហំនៃធាតុចូលដែលត្រូវការពីអ្នកជំនាញជាច្រើន នៅពេលគម្រោងដំណើរការទៅមុខ។

ក្រុមហ៊ុន ACH Management (Cambodia) Co., Ltd. អាចផ្តល់ជូននូវសេវាកម្មទាំងអស់ខាងលើនេះដល់អតិថិជនរបស់យើង ហើយអាចផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដែលរួមមាន៖
– ការវាយតម្លៃវិស្វកម្ម ការវិភាគហានិភ័យ និងការគ្រប់គ្រងហានិភ័យ
– ចំណេះដឹងទូលំទូលាយពីគម្រោងនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់គម្រោងនានា នៅក្នុងដំបូន្មានយុទ្ធសាស្រ្ត និងផែនការគម្រោង
– ផ្តល់ជូនបុគ្គលិកគម្រោងដោយមានភាពបត់បែនដើម្បីឆ្លើយតបពេលមានតម្រូវការខ្ពស់
– ប្រព័ន្ធនិងនីតិវិធីដែលត្រូវបានបង្កើតឡើង និងបង្ហាញតាមរយៈការប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំលើគម្រោងជាច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភូមិសាស្ត្រ តាមរយៈវឌ្ឍនភាពថ្មីៗនៃបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍

គម្រោងស្ថានីយវាស់វែងអចិន្ត្រៃយ៍ CORS សម្រេចបានសមិទ្ធផលស […]

ការសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបានប្រមាណ ៦០% ហើយ

វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន […]

កម្ពុជា-វៀតណាម គ្រោងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន ទំហំ ៥៣ហិកតា

កម្ពុជា-វៀតណាម គ្រោងនឹងសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្ […]

ខេត្តកំពង់ចាមក្លាយជាខេត្តដំបូងគេដែលសម្រេចបានការកំណត់ផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ច្បាស់លាស់

គំនិតផ្ដួចផ្ដើមក្នុងការរៀបចំកំណត់ផែនទីព្រំប្រទល់រដ្ឋបាល […]

ផ្លូវក្រវាត់ព្រំដែន​ខេត្ត​មណ្ឌលគិរី និង​រតនគិរី​សាងសង់​ជិត​បញ្ចប់ ១០០% ហើយ

គិតចាប់​ពី​ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ […]