អត្រាជួលបន្ទប់ស្នាក់នៅ នៅមីយ៉ាន់ម៉ាស្ទុះងើបខ្លាំង

ដោយវិស័យជួលបន្ទប់ស្នាក់ន នៅក្នុងទីក្រុងយាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា មានអត្រាកំណើនយ៉ាងរស់រវើក ធ្វើឲ្យទីផ្សារមួយនេះនៅទីក្រុងយ៉ាងហ្គនបានងើបស្ទុះឡើង ហើយអ្នកជំនាញអចលនទ្រព្យជឿថា និន្នាការនេះអាចនឹងក្លាយជាកាតាលីករនៃការវិនិយោដ៏សំខាន់ក្នុងការអភិវឌ្ឍអគារលំនៅឋាន និងគម្រោងសាងសង់ថ្មីៗជាច្រើនទៀត។

តម្លៃជួលបន្ទប់ស្នាក់នៅក្នុងទីក្រុងយាំងហ្គូន អាចទទួលប្រាក់ចំណេញត្រឡប់វិញខ្ពស់ជាងបណ្តាប្រទេសជិតខាង តួយ៉ាងដូចជា ប្រទេសថៃ និងវៀតណាមជាដើម។ ការទទួលបានផលចំណេញតម្លៃខ្ពស់ពីការជួលត្រឡប់វិញនេះ ជាឱកាសដ៏ល្អសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

បច្ចុប្បន្ន វិនិយោគិនបរទេសអាចមានសិទិ្ធគ្រប់គ្រងអចលនទ្រព្យ ៣៥ភាគរយ ដោយ ច្បាប់វិនិយោគថ្មីត្រូវបានអនុម័ត មិនតែប៉ុណ្ណោះ ច្បាប់ថ្មីមួយទៀតស្តីពីការគ្រប់គ្រងអគារសហកម្មសិទ្ធិ (អគារខុនដូ) នឹងអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិ ៤០ភាគរយ ក្នុងការគ្រប់គ្រង។

គួរជម្រាបផងដែរថា បច្ចុប្បន្នតម្លៃទីផ្សារខុនដូសម្រាប់ការដាក់ជួលមានតម្លៃចន្លោះពី ២.៥០០ ទៅ ៣.០០០ ដុល្លារអាមេរិកក្នុងមួយខែ ហើយតម្លៃនេះគឺសម្រាប់ខុនដូប្រណីតដែលមានបន្ទប់គេងពីរឡើងទៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]