អាកាសយានដ្ឋានតារាសាគរសង់បានជាង៩០% និងចំណាយអស់ជាង១៨០លានដុល្លារហើយ

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គម្រោងអាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចការសាងសង់បាន ៩០,៥ភាគរយហើយ ខណៈរហូតមកទល់នឹងពេលនេះ គម្រោងនេះបានចំណាយទឹកប្រាក់អស់ប្រមាណ ១៨០លានដុល្លារ។

នេះបើយោងតាមឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់សាព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ​២០២៣ នេះ អាកាសយានដ្ឋានអន្ដរជាតិតារាសាគរសម្រេចបានចំនួន ៩០,៥ភាគរយ នៃការងារសរុប ហើយគ្រោងដាក់សម្ពោធជាផ្លូវការយ៉ាងយូរបំផុតនៅពាក់កណ្ដាល ឆ្នាំ២០២៣នេះ ប្រសិនបើមិនមានការរំខាននានាផ្សេងទៀត។

គួរបញ្ជាក់ថា គម្រោងអាកាសយានដ្ឋានតារាសាគរចាប់ផ្តើមការសាងសង់នៅក្នុងឆ្នាំ ២០១៧​ ដោយក្រុមហ៊ុន Union Development Group លើផ្ទៃដីចំនួន ២១៨ហិចតា និងគ្រោងចំណាយពេលចំនួន ៤៨ខែ។

កន្លងមក ពាក់ព័ន្ធនឹងការបើកដំណើរការអាកាសយានដ្ឋាននេះផងដែរ អភិបាលខេត្តកោះកុង លោកជំទាវ ភូថង មិថុនា បានមានប្រសាសន៍ថា អាកាសយានដ្ឋាននេះនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ (អានបន្ថែម)៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]