អាកាសយានដ្ឋានថ្មីតម្លៃ ១៥០០ លានដុល្លារ នឹងលេចរូបរាងលើទឹកដីតាខ្មៅ

ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានអាកាស​យាន្តដ្ឋានអន្តរជាតិថ្មីមួយទៀតហើយ​ ដែលលេចរូបរាងឡើងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលស្ទឹង ខេត្តកណ្តាល ដោយគ្រោងនឹង​សាងសង់លើទំហំផ្ទៃដី ២.៦០០ ហិកតា ហើយនឹងចាយទុនវិនិយោគសរុប ១.៥០០ លានដុល្លារអាមេរិក។​ នេះបើយោង​តាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។​

អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា (OCIC)​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញ​ប្បទាន​សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ (ថ្មី)​ ប្រទេស​កម្ពុជា​ កាលពីព្រឹកថ្ងៃទី១១ ម្សិលមិញនេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនលោក​ លី កឺឈាំង នៅឯវិមានសន្តិភាព។

លិខិតចំហរបស់ទីស្តីការគណរដ្ឋមន្រ្តីនេះ បានបង្ហាញពីគោលការណ៍អនុញ្ញាត បង្កើតក្រុមហ៊ុន មួយឈ្មោះថា​ “ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd.) ដើម្បីអភិវឌ្ឍន៍សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F នៅលើទឹកដីក្រុងតាខ្មៅនេះ។​​ លិខិតដដែល បានលាតត្រដាងពីទុនវិនិយោគសរុបចំនួន ១.៥០០ លានដុល្លារអាមេរិក ក្នុងការសាងសង់អកាសយាន្តដ្ឋានថ្មីលំដាប់4Fនេះ ហើយទុនវិនិយោគសរុបខ្ទង់ពាន់លានដុល្លារនេះបានមកពី កម្ចីធនាគារបទេស​ ១.១០០​ លានដុល្លារអាមេរិក កម្ចីភាគទុនក្រុមហ៊ុន OCIC ២៨០​ លានដុល្លារអាមេរិក និងដើមទុនចុះបញ្ជី ១២០ លានដុល្លារអាមេរិក​ ពោលគឺក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ មាន ៩០ ភាគរយ និង​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណារាជរដ្ឋាភិបាលកម្ពុជាមាន ១០ភាគរយ។ យ៉ាង​ណាក៏ដោយចុះ កាលបរិច្ចេទក្នុងការបើកការដ្ឋានសាងសង់អាកាសយាន្តដ្ឋានថ្មីក្នុងទឹកដីភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ មិនទាន់មានការប្រកាសជាផ្លូវការនៅឡើយនោះទេ។​ លោក ទូច សំណាង អគ្គនាយករង ក្រុមហ៊ុន OICC បានស្នើសុំបដិសេធមិនធ្វើការអត្ថាធិបាយ ដោយរូបលោកមិនទាន់មានពត៌មានច្បាស់លាស់នៃការអភិវឌ្ឍន៍គម្រោងអកាសយាន្តដ្ឋានថ្មីនេះទេ។

អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប

រូបតំណាងអាកាសយានដ្ឋានចំណាត់ថ្នាក់ 4F

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Ministry of Public Works Supports Plastic-Modified Asphalt Technology for Sustainable Road Infrastructure

ក្រសួងសាធារណការ គាំទ្របច្ចេកវិទ្យាកែច្នៃផ្លាស្ទិកជាកៅស៊ […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

ក្រុមហ៊ុន Bentley Systems ប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ Year in Infrastructure Awards ឆ្នាំ២០២៦

រលកថ្មីនៃរបកគំហើញបច្ចេកវិទ្យា AI កំពុងជួយវិស្វករដោះស្រា […]