អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃ ២ លានដុល្លារ នៅខេត្តបាត់ដំបង សម្រេចបាន៦០%ហើយ

អស់រយៈពេល ៨ ខែមកហើយ ចាប់ពីថ្ងៃបើកការដ្ឋានសាងសង់ អាងហែលទឹកខ្នាតអន្តរជាតិដ៏ធំ តម្លៃ ២ លានដុល្លារ នៅខេត្តបាត់ដំបង បច្ចុប្បន្នសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ។

តាមប្រភពដដែល លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែក្រោយថ្ងៃបើកការដ្ឋាន គម្រោងនេះ សម្រេចបានលទ្ធផល៦០ភាគរយហើយ ដែលក្នុងនោះ តួអាងទំាង ៣ រួមមានអាងហែល អាងលោត និងអាងកម្តៅសាច់ដុំបានលេចចេញជារូបរាងហើយ ចំណែកគ្រោងអគារទំាងអស់ ក៏រួចរាល់ផងដែរ។

លោកបានបញ្ចាក់ថា ចំពោះគម្រោងដំណើរការសាងសង់មណ្ឌលហែលទឹកខា្នតអន្តរជាតិខេត្តបាត់ដំបងនេះ ចំណាយពេល ២៤ ខែ (ស្មើនឹង ២ ឆ្នាំ) ហើយអាចបញ្ចប់តាមផែនការកំណត់ ឬអាចមុនពេលកំណត់ទៀតផង ប្រសិនបើមិនមានការរាំងស្ទះដោយដំណើរការសាងសង់នោះទេ។

គួរបញ្ជាក់ផងដែរថា អាងហែលទឹកខ្នាតអន្តរជាតិបានបើកការដ្ឋានកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតលើផ្ទៃដីទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង ក្រោមថវិកាសរុបប្រមាណ ២ លាន ដុល្លារ សម្រាប់ត្រៀមហ្វឹកហាត់ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលមានកម្ពុជាជាម្ចាស់ផ្ទះ៕(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]