អាផាតមិននៅហុងកុងលក់បានថ្លៃខ្ពស់បំផុតនៅអាស៊ី

អាផាតមិនប្រណិតមួយនៅទីក្រុងហុងកុងត្រូវបានលក់ក្នុងតម្លៃ ១៧,០០០ដុល្លារក្នុងមួយហ្វូតការ៉េ ដែលធ្វើឱ្យវាក្លាយជាអចលនទ្រព្យលំនៅឋានដែលថ្លៃបំផុតនៅអាស៊ី​។

អ្នកទិញមិនស្គាល់អត្តសញ្ញាណបានទិញអាផាតមិនពីរជាប់គ្នាក្នុងតម្លៃសរុបចំនួន ១.៦ប៊ីលានដុល្លារហុងកុង បំបែកកំណត់ត្រារបស់អាផាតមិនតូចជាងអាផាតមិនទាំងពីរត្រូវបានលក់ក្នុងតម្លៃ ៥៦០លានដុល្លារហុងកុង។

បច្ចុប្បន្នហុងកុងកំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្មដែលមានអត្រានៅតែខ្ពស់បំផុតនៅលើពិភពលោក ហើយអគារលំនៅឋាន កំពុងបន្តបង្កើតកំណត់ត្រាតម្លៃថ្លៃ។ តម្លៃលំនៅឋានលំដាប់មធ្យមបានកើនឡើង ១១% គ្រាន់តែក្នុងរយៈពេល ១២ខែចុងក្រោយនេះ។

ការគណនាដោយ Knight Frank បានបង្ហាញថា សម្រាប់បុគ្គលដែលរកប្រាក់ចំណូលបានមធ្យមនៅហុងកុង គេអាចនឹងត្រូវចំណាយពេល ២,៧៤៥ឆ្នាំ ដើម្បីទិញអចលនទ្រព្យដែលបំបែកកំណត់ត្រាតម្លៃខ្ពស់បំផុត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]