អាមេរិកបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ី

មជ្ឈមណ្ឌល MIT Center for Real Estate ថ្មីៗនេះ ទើបបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ីហៅថា Asia Real Estate Initiative ដែលពង្រឹងសក្ដានុពល និងនិរន្តរភាពក្នុងវិស័យនេះក្នុងប្រទេសអាស៊ី។

គម្រោងនេះកឺជាវេទិការសម្រាប់អ្នកដឹកនាំ សហគ្រិន និងសហគមសិក្សាស្រាវជ្រាវ ក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យនៅទូទាំងតំបន់អាស៊ី។

គោលដៅសំខាន់មួយនៃគម្រោងគម្រោងអចលនទ្រព្យអាស៊ី នេះ គឺផ្តោតទៅលើការភ្ជាប់ទំនាក់ទំនងប្រកបដោយនិរន្តភាព និងបច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យ។ នេះបើយោងតាម Massachusetts Institute of Technology ចេញផ្សាយកាលពីដើមខែមីនាកន្លងទៅនេះ។

គម្រោង Asia Real Estate Initiative ក៏មានផែនការសហការជាមួយដៃគូដទៃទៀតនៅអាស៊ី ដើម្បីចូលរួមចំណែកស្រាវជ្រាវ អប់រំ និងចែករំលែកចំណេះដឹង រវាងទ្វីបអាស៊ីទាំងមូល។

លោក Zhengzhen Tan នាយកគម្រោង Asia Real Estate Initiative ថ្លែងថា៖ «យើង ចង់បង្កើតកិច្ចសន្ទនាឆ្លងព្រំដែនរវាង អាស៊ី អាមេរិកខាងជើង និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តផែនការនានា»។

លោកបន្តថា ៖ «អ្វីដែលជាចំណុចសំខាន់បំផុតនោះ គឺការជំរុញឱ្យមានអព្យាក្រិតកាបូន ក្នុងការអភិវឌ្ឍ និងដំណើរការនៃវិស័យអចលនទ្រព្យ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]