អាស៊ានត្រូវការ ២ ទ្រីលានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធមុនឆ្នាំ ២០៣០

យោងទៅតាមធនាគារ HSBC បានឲ្យដឹងថា បណ្តាប្រទេសសេដ្ឋកិច្ចនាំមុខនៅអាស៊ាន ទាំង៦នឹងត្រូវចំណាយថវិកាប្រមាណជា ២.១ ទ្រីលានដុល្លារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅមុនឆ្នាំ ២០៣០ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនទីក្រុង។

ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ត្រូវបានកត់សម្គាល់ថា ជាប្រទេសនៃអាស៊ានដែលមានតម្រូវការខ្ពស់ក្នុងទំនើបកម្មនៃបណ្តាញថាមពល និងដឹកជញ្ជូនរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងនគរូបនីយកម្មដែលរហ័ស និងកំណើនប្រជាជនប្រមាណច្រើនជាង ៩០លាននាក់។នៅក្នុងរបាយការណ៍ អ្នកជំនាញសេដ្ឋកិច្ច Joseph Incalcaterra បាននិយាយថា និន្នាការបច្ចុប្បន្ននឹងគ្របដណ្តប់តែ ៩១០ ពាន់លានដុល្លារប៉ុណ្ណោះ ដូច្នេះហើយការផ្តល់ហិរញ្ញប្បទានពីវិស័យឯកជន ពិតជាត្រូវការជាចាំបាច់ជាមួយនឹងប្រាក់កម្ចី។

លោក Incalcaterra បានប្រាប់កាសែត Manila Times ថា ភាគហ៊ុនមិនអាចលើស នេះបានទេ។ បរាជ័យក្នុងការធានាស្ថិរភាពនៃការចំនាយលើហេដ្ឋារចនាសម្ព័ន្ធ នឹងកំណត់កំណើន សក្តានុពលរយៈពេលវែងហើយធ្វើឲ្យថយចុះផលចំណេញប្រជាសាស្រ្តរបស់អាស៊ានថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]