អាស៊ីជំរុញការវិនិយោគអចលនទ្រព្យអន្តរតំបន់

វិនិយោគិនអាស៊ីកំពុងបង្កើនការវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មអន្តរតំបន់កាន់តែខ្លាំងឡើង ព្រោះតែពួកគេសម្លឹងឃើញទីផ្សារលោកខាងលិច។

យោងតាមរបាយការណ៍របស់អ្នកវិភាគអចលនទ្រព្យ JLL វិនិយោគិនអាស៊ីបច្ចុប្បន្នតំណាងឲ្យ៥ក្នុងចំណោម១០ នៃអ្នកចំណាយឆ្លងប្រទេសធំបំផុត។ ការវិនិយោគអន្តរតំបន់បានកើនដល់ ១៩,៥ ប៊ីលានដុល្លារនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៧ កើនឡើង ៧១ ភាគរយពីរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។

ប្រទេសចិន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង និងជប៉ុន បាននាំមុខទីផ្សារអាស៊ី ដោយការវិនិយោគអន្តរតំបន់ស្ទើរតែទាំងអស់របស់ពួកគេផ្តោតលើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។

ទោះជាយ៉ាងណា ការវិនិយោគក្នុងស្រុកក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ ដោយមានទឹកប្រាក់ចំនួន ៤៩ ប៊ីលានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៧។ អ្នកជំនាញខាងវិស័យនេះ បានចង្អុលបង្ហាញថា ការគ្រប់គ្រងឥណទាននៅប្រទេសចិនដែលបានដាក់ចេញថ្មីៗនេះ ជាកត្តារួមចំណែកដល់កំណើនការវិនិយោគក្នុងស្រុកនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]