អ្នកជំនាញ៖ តម្រូវ​ការ​ខុន​ដូ​ខា្នតធំ​​នៅ​តែ​មាន​សន្ទុះ​ខ្លាំង ផ្ទុយពីការមើលឃើញរបស់អ្នកជំនាញផ្សេងទៀត

ទីផ្សារអចលនទ្រព្យត្រូវបានគេព្យាករណ៍ថា នឹងមានតម្រូវការរឹងមាំ សម្រាប់យូនីតខុនដូទំហំធំ បើទោះបីជាចំនួនមានកម្រិតនៃការអភិវឌ្ឍន៍ខុនដូថ្មីនៅលើទីផ្សារ ឬតម្លៃខ្ពស់ជាងយូនីតតូចៗក្តី។

ឥឡូវនេះ អ្នកប្រើប្រាស់​ មានបំណងចង់ទិញខុនដូមានទំហំធំ ដែលមានកន្លែងរស់នៅធំជាងមុន ជាមួយនឹងបរិវេនធំទូលាយសម្រាប់កន្លែងធ្វើការ ឬកន្លែងផ្ទះបាយធំជាង។ លើសពីនេះ អ្នកទិញផ្ទះភាគច្រើន ក៏បង្ហាញពីតម្រូវការសម្រាប់បន្ទប់គេងធំជាងមុនផងដែរ។

អ្នកទិញខុនដូ កំពុងស្វែងរកអាផាតមិនធំៗនៅក្នុងទីតាំងពេញនិយមនៃរាជធានីភ្នំពេញ ដូចជានៅតំបន់បឹងកេងកង១ កោះពេជ្រ ឬទន្លេបាសាក់ ទាំងនេះគឺជាតំបន់ពេញនិយមបំផុតសម្រាប់ការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ។

អតិថិជន​ ចូលចិត្តអចលនទ្រព្យធំទូលាយ ដូចនឹងការស្នាក់នៅក្នុងវីឡា។ ភាគច្រើននៃអ្នកទិញនៅក្នុងខុនដូធំៗទាំងនេះគឺជាអ្នកប្រើប្រាស់ចុងក្រោយ – ទិញយូនីតសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ជាជាងការរំពឹងទុកសម្រាប់ប្រាក់ចំណេញ។

មូលហេតុចម្បងនៃតម្រូវការខុនដូធំៗក្នុងទីក្រុងភ្នំពេញ គឺមកពីតម្រូវការដែលកំពុងវិវត្តន៍របស់អ្នករស់នៅ ដោយសារការអភិវឌ្ឍន៍ថ្មីៗភាគច្រើនមានទំហំតូចៗ និងមានតម្លៃថ្លៃក្នុងមួយការ៉េ។

ជាងនេះទៅទៀត ភាគច្រើននៃអ្នកទិញផ្ទះ​​ រីករាយចំពោះផ្ទះដែលផ្តល់ជូនឱ្យពួកគេមិនត្រឹមតែកន្លែងទំនេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផាសុខភាព និងអនាម័យទៀតផងដែរ។

ទាំងនេះ ពិតជាតម្រូវការចាំបាច់នៅក្នុងវិស័យទីផ្សារលំនៅដ្ឋានសម្រាប់ឆ្នាំខាងមុខ។ ជាលទ្ធផល អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបើកដំណើរការខុនដូធំៗ ដើម្បីបំពេញតម្រូវការអ្នកទិញដែលកំពុងកើនឡើង។

ទំហំយូនីតដែលទាក់ទាញការចាប់អារម្មណ៍បំផុត គឺយូនីតដែលមានបន្ទប់គេងចំនួនបី​​ ឬបន្ទប់គេងបួន ឬច្រើនជាងនេះ ជាន់លើអាចមានដល់ ២០០ ម៉ែត្រការ៉េ ។

តម្លៃនៃអចលនទ្រព្យ គឺអាស្រ័យលើស្ថានភាពអគារ ប្រព័ន្ធថាមពល និងប្រព័ន្ទទឹក និងការគ្រប់គ្រងអគារ រួមទាំងទីតាំងជាដើម ដើម្បីផ្ទៀងផ្ទាត់ថានឹងមិនធ្លាក់ចុះថ្លៃទៅតាមពេលវេលានោះទេ។

អគារណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមួយនឹងលក្ខណៈទាំងនេះគឺមានភាពលេខធ្លោ ជាងអគារផ្សេងទៀត។

នៅទីបញ្ចប់ តម្រូវការខុនដូធំៗក្នុងរាជធានីភ្នំពេញ នឹងនាំមុខគេ ខណៈដែលអ្នកស្វែងរកផ្ទះកាន់តែច្រើនឡើងបន្តផ្តល់អាទិភាពដល់បរិវេនទូលាយ និងការកើនឡើងនៃតម្រូវការសម្រាប់កម្រិតជីវភាពកាន់តែប្រសើរឡើង។ តម្រូវការបានកើនឡើងដោយសារតែការបង្កើន

សក្តានុពលនៃការរកប្រាក់ចំណូល រួមជាមួយនឹងការយល់ដឹងកាន់តែប្រសើរឡើងអំពីការព្រួយបារម្ភអំពីបរិវេនទូលាយក្នុងចំណោមអ្នកទិញផ្ទះ។

លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]