ឥណ្ឌូនេស៊ីដាក់ដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបើកការដេញថ្លៃសាងសង់កំពង់ផែ Patimban ដែលមានតម្លៃ ១ប៊ីលានដុល្លារ នៅ Subang ខេត្ត West Java កោះ Java កាលពីខែតុលា។

គម្រោងនេះបានទទួលមូលនិធិប្រាក់កម្ចីពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់រដ្ឋធានីហ្សាកាតា។

យោងតាមកាសែត Jakarta Post ការដេញថ្លៃគឺសម្រាប់ការងារចំនួនបីដាច់ដោយឡែកពីគ្នាគឺ ស្ថានីយ ច្រាំងការពាររលក និងជញ្ជាំងសមុទ្រ និងការតភ្ជាប់ច្រាំង ដែលការដេញថ្លៃមានបំណងផ្តល់ការងារតែមួយប៉ុណ្ណោះសម្រាប់ក្រុមហ៊ុនមួយ។ ការដេញថ្លៃបន្ថែមនឹងត្រូវធ្វើឡើងដើម្បីគ្រប់គ្រងកំពង់ផែដែលសាងសង់រួចរាល់។

ការសាងសង់គម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៩។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]