២០២៣ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់ ៥,៦ភាគរយ ទាបជាងការរំពឹងបន្តិច

សេដ្ឋកិច្ចកម្ពុជា រំពឹងជាថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៦ភាគរយ ប៉ុន្តែសម្ទុះកំណើននេះមានការថមថយជាងការរំពឹងទុកបន្តិច។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣”  នៅព្រឹកថ្ងៃទី២៥ ខែមករា។

ក្រសួងបញ្ជាក់ថា វិស័យសំខាន់ៗគាំទ្រកំណើនសេដ្ឋកិច្ច មានដូចជា វិស័យកម្មន្តសាល វិស័យកសិកម្ម និងវិស័យទេសចរណ៍។

ក្រសួងរម្លឹកទៀតថា វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតក្នុងរង្វង់ ១,១ ភាគរយ និង១,២ភាគរយ​ រៀងគ្នា ដោយសារការរំពឹងទុកនូវការងើបឡើងវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស ខណៈវិស័យនេះរំពឹងថានឹងបន្តទ្រទ្រង់ដោយការវិនិយោគ និងតម្រូវការក្នុងស្រុក (ផ្នែកលំនៅឋាន) និងនិន្នាការនៃសកម្មភាពសំណង់បម្រើឱ្យឧស្សាហកម្ម និងសេវាកម្មក្នុងស្រុក។

សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២​ ភាគរយ ក្នុងឆ្នាំ២០២២។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]