៦,៧ប៊ីលានដុល្លារដាក់ស្នើដើម្បីលើកកំពស់ព្រលានយន្តហោះហ្វីលីពីន

សំណើទឹកប្រាក់ ៦.៧ប៊ីលានដុល្លារ សម្រាប់បង្កើនសមត្ថភាពលើសមុនបីដងរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយទៅកាន់ក្រសួងដឹកជញ្ជូនដើម្បីពិចារណា។

អាកាសយានដ្ឋានដែលមានអាយុកាល៧០ឆ្នាំនេះ មានសមត្ថភាពទទួលអ្នកដំណើរក្នុងមួយឆ្នាំចំនួន ៣០លាននាក់ ប៉ុន្តែអាកាសយានដ្ឋានបានទទួលភ្ញៀវជាអ្នកដំណើរលើស ហើយកាលពីឆ្នាំមុនមានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានចំនួនជាង ៤២លាននាក់។

សំណើថ្មីនេះត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនចំនួន ៧ ក្រុមហ៊ុនធំៗ ដោយមានទុនសរុបជាង ២.២ទ្រីលានប៉េសូ។ គម្រោងនេះមានពីរដំណាក់កាលដែលនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរដល់ ១០០លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែការព្យាករណ៍រំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១៣៥លាននាក់ នៅឆ្នាំ២០៣៥។

ការធ្វើឲ្យប្រសើរឡើងនេះគឺសំដៅធ្វើឲ្យ NAIA ក្លាយជាអាកាសយានដ្ឋានប្រចាំតំបន់មួយដូចជាអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក ហើយក្រុមហ៊ុនទាំង៧ បានជ្រើសយកអាកាសយានដ្ឋានអន្តរជាតិ Changi ជាដៃគូបច្ចេកទេសរបស់ខ្លួនក្នុងការស្តារឡើងវិញនូវអាកាសយានដ្ឋាន NAIA។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]