៧ចំនុចនេះ ធ្វើឱ្យក្រុងព្រះសីហនុជាប់ជ័យលាភីទីក្រុងស្អាតរំដួលបីទង

ក្រុងនិងខណ្ឌចំនួន៧ បានទទួលបានជ័យលាភីផ្ការំដួល៣ទង ពីការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣​ (២០២២~២០២៥) ដោយផ្អែកលើការវាយតម្លៃលើសូចនាករចំនួន៧ចំណុច។

ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃដោយផ្អែកលើ សូចនាករគោលចំនួន ៧ សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។

ក្នុងនោះ សូចនាករ​គោលមានចំនួន៧ រួមមាន ទី​១ ​ការរៀបចំ និង​គ្រប់គ្រង​បរិស្ថាន ទី​២ ភាព​ស្អាត ទី​៣ ​ការគ្រប់គ្រង​សំណល់ ទី​៤ ការបញ្ជ្រាប​ការយល់ដឹង ទី​៥ ​តំបន់​បៃតង ទី​៦ ​សុវត្ថិភាព សុខាភិបាល សន្តិសុខ និង​សណ្តាប់ធ្នាប់​ទីក្រុង និង​ទី​៧ ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្បទាន​ទេសចរណ៍​។

សម្រាប់ស្លាកសញ្ញារំដួល ៣ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៩០ និង១២០ រំដួល ២ទង ចន្លោះពី៧២ និង៨៩ រំដួល ១ទង ពិន្ទុចន្លោះពី៤៨ និង៧១។

ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ មានបេក្ខភាពក្រុង/ខណ្ឌ ចូលប្រណាំងសរុបចំនួន៤១ (១៤ខណ្ឌ និង ២៧ក្រុង) ក្នុងនោះមានបេក្ខភាពចំនួន៣៨ ដែលទទួលបានជ័យលាភី។

ជ័យលាភីផ្ការំដួល ៣ទង មានចំនួន៧ (៦ ក្រុង និង ១ខណ្ឌ) ជាអាទិ៍៖ ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង ក្រុងសៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុងកំពត និងក្រុងកំពង់ចាម។

សម្រាប់ជ័យលាភីផ្ការំដួល២ទង មានចំនួន១៧ (១៤ក្រុង និង ៣ខណ្ឌ) រួមមាន៖ ក្រុងកំពង់ឆ្នាំង, ក្រុងបានលុង, ក្រុងពោធិ៍សាត់, ក្រុងប៉ោយប៉ែត, ក្រុងច្បារមន, ក្រុងក្រចេះ, ក្រុងសិរីសោភ័ណ, ក្រុងស្ទឹងសែន, ក្រុងសួង, ខណ្ឌទួលគោក, ខណ្ឌ៧មករា, ក្រុងព្រៃវែង, ក្រុងស្វាយរៀង, ខណ្ឌដង្កោ, ក្រុងសែនមនោរម្យ, ក្រុងប៉ៃលិន, និងក្រុងតាខ្មៅ, សម្រាប់ជ័យលាភីផ្កា

រំដួល១ទង មានចំនួន១៤ (៦ ក្រុង និង ៨ខណ្ឌ) ជាអាទិ៍មាន៖ ក្រុងស្ទឹងត្រែង, ក្រុងព្រះវិហារ, ខណ្ឌសែនសុខ, ក្រុងសំរោង, ក្រុងបាវិត, ខណ្ឌចំការមន, ខណ្ឌជ្រោយចង្វារ, ខណ្ឌព្រែកព្នៅ, ខណ្ឌពោធិ៍សែនជ័យ, ក្រុងដូនកែវ, ក្រុងខេមរភូមិន្ទ, ខណ្ឌមានជ័យ, ខណ្ឌច្បារអំពៅ និងខណ្ឌបឹងកេងកង។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា គោលបំណងសំខាន់នៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺធ្វើយ៉ាងណាឱ្យ ក្រុង/ខណ្ឌ រាជធានី-ខេត្ត ទាំងអស់មានការគ្រប់គ្រង និងអភិវឌ្ឍទីក្រុង/ខណ្ឌ របស់ខ្លួនឱ្យក្លាយជាទីក្រុងស្អាត ជាទីក្រុងឆ្លាតដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច មានភាពទាក់ទាញផ្នែកទេសចរណ៍ មានកិច្ចគាំពារបរិស្ថាន ប្រកបដោយចីរភាពនិងការទទួលខុសត្រូវសង្គម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ចិន នឹងចុះ MoU ជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្ […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]