រោងចក្រថាមពលតម្លៃ៣៨០លានដុល្លារនៅស្រុកល្វាឯម ចាប់ផ្តើមបញ្ចេញថាមពលហើយ

រោងចក្រថាមពលដើរដោយប្រេងខ្មៅ អនុភាពសរុប ៤០០មេហ្គាវ៉ាត បានចាប់ផ្តើមបញ្ឆេះម៉ាស៊ីន បញ្ចេញថាមពលភ្ជាប់ចូលបណ្តាញជាតិ តាំងពីដើមឆ្នាំ២០២១ មកម្ល៉េះ។ នេះបើយោងតាម ឯកឧត្តម វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ១២ មករា កន្លងមកនេះ។

ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានថ្លែងថា៖ «[រោងចក្រនេះ] ចាប់ផ្តើមបញ្ចេញថាមពលដល់បណ្តាញជាតិហើយ ព្រោះធម្មតាទេដល់រដូវប្រាំង ការគ្រប់គ្រង ការផ្គត់ផ្គង់នេះ មានការគិតគូរវែងឆ្ងាយ គឺយើងធ្វើឱ្យមានល្បាយថា ធ្យូងថ្ម ក៏ចេញបាន វារីអគ្គិសនីក៏ចេញបាន ពីប្រភពសូឡាក៏ចេញបាន»។

ឯកឧត្តម ក៏បញ្ជាក់ទៀតថា៖ «ក្នុង ៤០០​ មេហ្គាវ៉ាត យើងអត់ដើរពេញទេ ព្រោះយើងដំណើរការ ធ្វើយ៉ាងណា ដើម្បីបំពេញតម្រូវការ យើងមិនអាចដំណើរការ ឱ្យហួសពីសេចក្តីត្រូវការទេ…យើងត្រូវដឹងថា ការផលិតចេញពីប្រេង មានថ្លៃខ្ពស់ជាង។ ដូច្នេះ ដើម្បីឱ្យមានស្ថានភាពហិរញ្ញវត្ថុចំណេញច្រើន គេដើរប្រភពផ្សេងៗ ហើយរោងចក្រនេះ គឺដើម្បីបំពេញសេចក្តីត្រូវការប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុប ៤៣ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៣៨០ លានដុល្លារអាមេរិក។

គម្រោងចែកចេញជាពីរផ្នែកធំៗ ទី១ គឺការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាពទំហំ ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ និងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National Heavy Machinery Corporation។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]