ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមទេសចរណ៍ពាណិជ្ជកម្ម ការកម្សាន្ត និងទេសចរណ៍ពេលយប់ ដើម្បីជំរុញការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ដោយផ្តោតជាពិសេសលើទីផ្សារប្រភពសំខាន់ៗដូចជាប្រទេសចិន…

ក្រុមហ៊ុន Angkor International Airport Investment (AIAI) បានបង្ហើបពីគម្រោងវិនិយោគរបស់ខ្លួន ដោយចង់អភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ សំដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) កាលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦។

នាជំនួបនេះ លោក Lu Wei បានលើកឡើងថា ជំនួបនេះ ធ្វើឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់ផ្លូវអាកាស ការវិនិយោគទេសចរណ៍នៅខេត្តសៀមរាប និងការអភិវឌ្ឍផលិតផលទេសចរណ៍ទស្សនាអង្គរនាពេលរាត្រី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការនាំភ្ញៀវទេសចរមកកម្ពុជា។។ លោកថា ក្រុមហ៊ុនក៏មានគម្រោងវិនិយោគ និងការអភិវឌ្ឍទីតាំងព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ ដែលរួមបញ្ចូលសេវាទេសចរណ៍ ពាណិជ្ជកម្ម ការកម្សាន្ត និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗផងដែរ។

ចំពោះគម្រោងនេះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងការគាំទ្រ ហើយថាក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងអាទិភាពនានាឱ្យទទួលបានលទ្ធផលជាក់ស្តែង។ ក្នុងន័យនេះ ឯកឧត្តម បានចាត់តាំងក្រុមការងារបច្ចេកទេសរបស់ក្រសួងសហការ ជាមួយក្រុមហ៊ុន AIAI ដើម្បីសិក្សាលម្អិតលើគម្រោងនីមួយៗ សំដៅជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិន តាមរយៈការសហការជាមួយក្រុមហ៊ុនទេសចរណ៍ និងដៃគូអន្តរជាតិ ក្នុងការបើកផ្លូវហោះហើរថ្មី បង្កើនប្រេកង់ជើងហោះហើរ រៀបចំយុទ្ធនាការផ្សព្វផ្សាយរួម និងទាក់ទាញភ្ញៀវទេសចរដែលមានគុណភាពខ្ពស់មកកម្ពុជាថែមទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]

៦ខែ ឆ្នាំ២០២៦៖ កម្ពុជារកចំណូលជាង ១៨លានដុល្លារពីការលក់សំបុត្រជូនភ្ញៀវទេសចរចូលទស្សនាអង្គរ

ការលក់សំបុត្របានកើនឡើងដល់ ១៨ លានដុល្លារ ចំពេលមានការធ្លា […]