សន្និសីទសំណង់ទីក្រុងឡុងចែករំលែកនិន្នាការបច្ចេកវិទ្យាសំខាន់ ៣ ធំៗ

បណ្ដាញស្ថាបត្យករជុំវិញពិភពលោកឬហៅ Archi-Tech Network (ATN) ថ្មីៗនេះ បានរៀបចំសន្និសីទសំណង់ដំបូងបង្អស់របស់ខ្លួននៅទីក្រុងឡុងដ៍ ខណៈក្រើនរំលឹកថាវិស័យសំណង់កំពុងផ្លាស់ប្តូរឆ្ពោះទៅរកការប្រើប្រាស់កម្មវិធីបើកចំហ (Open Software) បញ្ញាសិប្បនិម្មិត (AI) និងការចែករំលែកទិន្នន័យ។

សន្និសីទនេះបានប្រមូលផ្តុំអ្នករចនា និងអ្នកបច្ចេកវិទ្យាជាង ៥០០ នាក់ ដែលកំពុងឧបករណ៍ឌីជីថលសំណង់ ដើម្បីឱ្យមកចែករំលែកគំនិតគ្នា។

ជាក់ស្ដែង និន្នការ ៣ សំខាន់ៗត្រូវបានបង្កើតឡើងដោយស្ថាបត្យករ លោក Oliver Thomas ក្នុងគោលបំណងដោះស្រាយបញ្ហាដែលមានជាយូរមកហើយ ពោលគឺគឺការកម្មវិធីកុំព្យូទ័រដែលហួសសម័យ និងមិនមានការតភ្ជាប់គ្នា ដែលធ្វើឱ្យរាំងស្ទះដល់គំនិតច្នៃប្រឌិត និងពន្យឺតដំណើរការសាងសង់។

ប្រធានបទស្នូលនៃព្រឹត្តិការណ៍នេះ គឺការជំរុញឱ្យមាន អន្តរប្រតិបត្តិការ ឬ Interoperabilityពោលគឺការធ្វើឱ្យកម្មវិធីផ្សេងៗគ្នានានាអាចធ្វើការរួមគ្នាបានដោយមិនបាត់បង់ទិន្នន័យ។

អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា បច្ចុប្បន្នស្ថាបត្យករចំណាយពេលច្រើនពេកក្នុងការផ្លាស់ប្តូរចុះឡើងរវាងកម្មវិធីមួយទៅកម្មវិធីមួយ និងការកែសម្រួលការរចនាឡើងវិញ។

មួយវិញទៀត ទោះបីជាបញ្ហាសិប្បនិម្មិត (AI) ជាប្រធានបទដ៏ក្តៅគគុកក៏ដោយ ក៏វាគ្មិនបានលើកឡើងថាមនុស្សនៅតែជាអ្វីដែលមិនអាចជំនួសបាន ពិសេសក្នុងក្នុងការងាររចនា។

អ្នកចូលរួមបានប្រមូលផ្តុំគ្នាដើម្បីទស្សនាបទបង្ហាញមួយនៅឯកិច្ចប្រជុំកំពូល ATN។

AI នឹងមិនជំនួសការងារស្ថាបត្យករទេ តែនឹងជួយសម្រួលការងារស្ថាបត្យករឱ្យគិតបានវែងឆ្ងាយជាងមុន ទាក់ទងនឹងដំណោះស្រាយសម្រាប់បញ្ហាប្រឈមជាសកល ដូចជាការវាស់វែងផលប៉ះពាល់អាកាសធាតុ និងការធ្វើឱ្យទីក្រុងកាន់តែមានភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិជាដើម។

ក្រុមហ៊ុន Bentley Systems ក៏បានបង្ហាញនូវបច្ចេកវិទ្យា VR (Virtual Reality) នៅក្នុងសន្និសីទនេះផងដែរ។ ដោយប្រើប្រាស់កម្មវិធីរបស់ Bentley និងការបង្ហាញរូបភាព 3D ដ៏ទំនើប អ្នកចូលរួមអាចមើលគំរូប្លង់ដូចពិត​ ឬ Digital Twin) នៃគម្រោងការពារឆ្នេរសមុទ្ររបស់កោះ Manhattan។

មើលគំរូប្លង់ដូចពិតនេះ ជួយឱ្យអ្នកប្រើប្រាស់អាចឈរនៅក្នុងរោងចក្រអគ្គិសនីនិម្មិត និងមើលឃើញពីរបៀបដែលប្រព័ន្ធការពារទឹកជំនន់ទំនើបអាចការពារទីក្រុងពីព្យុះ បានយ៉ាងដូចម្ដេច។

តាមរយៈការទទួលយកទិន្នន័យបើកចំហ និងបច្ចេកវិទ្យាដ៏ទំនើប ក្រុមហ៊ុនដូចជា Bentley កំពុងជួយស្ថាបត្យករឱ្យជម្នះឧបសគ្គបច្ចេកទេស ដើម្បីផ្តោតលើអ្វីដែលសំខាន់បំផុត នោះគឺការកសាងទីក្រុងដែលមានសុវត្ថិភាព ស្រស់ស្អាត និងមាននិរន្តរភាពជាងមុនសម្រាប់អនាគត។

ជញ្ជាំង​ទឹកជំនន់​នៅ​ក្រុង Manhattan អំឡុងពេល​ព្រឹត្តិការណ៍​អាកាសធាតុ​ក្លែងធ្វើ។
- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]

កម្មវិធីសំណង់ឌីជីថល​ និង AI ដោះស្រាយបញ្ហាកង្វះខាតបុគ្គលិកក្នុងវិស័យវិស្វកម្មសំណង់

ក្រុមហ៊ុនវិស្វកម្មឈានមុខគេ Stantec ថ្មីៗនេះបានដាក់ឱ្យប្ […]

និន្នាការ ៣ធំៗ ដែលនឹងប្ដូរអនាគតនៃហេដ្ឋារចនាសម្ព័ន្ធពិភពលោក

ក្រុមហ៊ុនកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Syste […]

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]