អូស្ត្រាលីវិនិយោគ ១០ លានដុល្លារ ជួយពង្រឹងសក្តានុពលលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ដោយសហការជាមួយក្រុមហ៊ុនឈានមុខគេលើវិស័យកសិ-ឧស្សាហកម្ម Olam Food Ingredients គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រីកការកែច្នៃប្រចាំថ្ងៃចំនួន ៨០ តោន ស្តារប្រាក់ចំណូលប្រចាំឆ្នាំដែលបាត់បង់ជាង ១២៥ លានដុល្លារ និងការពារកសិករក្នុងស្រុកពីការប្រែប្រួលទីផ្សារ

ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីចុងសប្តាហ៍បានឱ្យដឹងថា អូស្ត្រាលីជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារអាម៉េរិក ជួយពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។

ស្ថានទូតអូស្រ្តាលី បានបន្តថា កម្ពុជាគឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែមានតែ ៥% ប៉ុណ្ណោះនៃទិន្នផលសរុបដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ ការខ្វះខាតសមត្ថភាពកែច្នៃក្នុងស្រុកនេះ ធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារ ក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។

ហេតុនេះហើយ ទើបអូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល មានចំណែកពី ២០ ទៅ ២៥% នៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក ដើម្បីបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារ ក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមពីស្ថានទូតអូស្រ្តាលី។

ជាថ្មីម្តីម្តងទៀត ស្ថានទូតអូស្ត្រាលី ក៏បានបន្តប្តេជ្ញាទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដែលបង្កើតការងារ និងគាំទ្រដល់អាជីវកម្ម ដើម្បីជួយកម្ពុជាកសាងសេដ្ឋកិច្ចរឹងមាំ និងវិបុលភាពផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមអ្នកវិនិយោគកូរ៉េខាងត្បូងចង់វិនិយោគលើវិស័យកសិកម្ម ពិសេសផ្តោតទៅលើស្វាយចន្ទី

ដឹកនាំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឈុន គណៈប្រតិភូ […]

អូស្ត្រាលីសហការជាមួយរោងចក្រចំនួន២ ដើម្បីជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

ប្រទេសអូស្ត្រាលី បានសហការជាមួយរោងចក្រចំនួន២ ដើម្បីជួយពង […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

ឆ្នាំ២០២៥៖ កម្ពុជារកចំណូលបាន ១,៥​ប៊ីលានដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទី​ឆៅជាង ១​លានតោន

ពាណិជ្ជកម្មគ្រាប់ស្វាយចន្ទីជាមួយវៀតណាមកើនឡើង ២៧% ខណៈដែល […]

សភាពាណិជ្ជកម្មរបស់ប៊ុលហ្គារី ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅទីផ្សាររបស់ខ្លួន

សភាពាណិជ្ជកម្មប៊ុលហ្គារី បានបង្ហាញពីបំណងចង់នាំយកគ្រាប់ស […]