ស្ពានទី៧តាមដងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់សម្រេចបាន ៨៥% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៥ % ហើយ គិតត្រឹមសប្តាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២៦ នេះ។ នេះបើតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម សួង ហេង បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែកក្កដាឆ្នាំ២០២៦នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៨៥ % ( លើសផែនការ ៣,២២%) បន្ទាប់ពីពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកបន្តថា វឌ្ឍនភាពគម្រោងដែលសម្រេចបានរួមមាន៖ ១. ផ្នែកគ្រឹះស្ពាន សម្រេច១០០% ២. រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០ % ៣. រចនាសម្ព័ន្ធលើនៃស្ពានតភ្ជាប់ សម្រេចបាន១០០% ៤. រចនាសម្ព័ន្ធលើនៃស្ពានមេ សម្រេចបាន៨៤,៦% ៥.បណ្តាញផ្លូវសម្រេចបាន ៥១% (តភ្ជាប់ប្រវែង ៨០៤,៣០ម សម្រេចបាន ៥០% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤១ម. សម្រេចបាន ៥០%)។

នៅដំណើរចុះពិនិត្យ ក្រុមការងារវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តការងារកន្លងមក និងកំពុងដំណើរការ ដោយគោរពតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាត្រឹមត្រូវ ប្រកបដោយគុណភាព និងសោភ័ណភាព។ អង្គភាពគ្រប់គ្រងគម្រោង ក៏បន្តឲ្យក្រុមហ៊ុនពង្រឹងសុវត្ថិភាពការងារ ដោយហេតុថារដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំ និងបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹក ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកក្នុងរយៈពេលសាងសង់។

តាមការប៉ាន់ស្មានគម្រោងស្ពាននេះ អាចនឹងតភ្ជាប់គ្នានៅចុងឆ្នាំ២០២៦ និងគម្រោងទាំងមូលអាចបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៧ ខាងមុខនេះ។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាស្ពានទី៧តាមដងទន្លេបាសាក់ ហើយក៏ជាស្ពានទី៤ បន្ទាប់ពីស្ពានកោះនរា ស្ពានព្រះមុនីវង្ស និងស្ពានកោះអន្លង់ចិន ភ្ជាប់មហាវិថី ស៊ីជីនពីង ដែលសាងសង់ឡើង មាន៤ គន្លងផ្លូវ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការស្វែងយល់បច្ចេកវិទ្យា Vacuum របស់អាល្លឺម៉ង់ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា

គម្រោងសាកល្បងប្រមូលទឹកសំណល់ទំនើបត្រូវបានរំពឹងថានឹងជួយកា […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបណ្តុះបណ្តាល តាមរយៈអនុស្សរណៈជាមួយសាកលវិទ្យាល័យ Chongqing Jiaotong នៃប្រទេសចិន

យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស និងការផ្លាស់ប្តូរចំណេះ […]

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងបីប្រជុំពិភាក្សាលើផែនការស្ថាបនា និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរងគ្រោះដោយទឹកជំនន់

ការដាក់ចេញនូវវិធានការយុទ្ធសាស្ត្ររួមគ្នាក្រោមការដឹកនាំរ […]

ក្រសួងសាធារណការពិភាក្សាលើវឌ្ឍនភាពគម្រោង «ខេមបូឌា ស៊ូភើផត» ជាមួយក្រុមហ៊ុន YCH Group លើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ជំហានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ […]

គម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សម្រេចវឌ្ឍនភាពការងារបាន ៤០% ត្រឹមខែតុលា ឆ្នាំ២០២៦

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងដៃគូអភិ […]