ការគ្រប់គ្រងប្រព័ន្ធទឹកបែបថ្មីដោយប្រើបច្ចេកវិទ្យា Digital Twin! សន្សំបានរាប់លានដុល្លារ!

ក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley Systems ថ្មីៗបានបង្ហាញនូវបច្ចេកវិទ្យាថ្មីមួយដើម្បីជួយឱ្យការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្គត់ផ្គងទឹក កាន់តែមានប្រសិទ្ធភាព និងពិសេសអាចសន្សំថវិកាបានរាប់លានដុល្លារ​ តាមរយៈការប្ដូរពីគំរូធារាសាស្ត្រ (Hydraulic Modeling) បែបធម្មតាទៅជាបច្ចេកវិទ្យា “Digital Twin” បែបរស់រវើក។

កម្មវិធី OpenFlows របស់ Bentley បច្ចុប្បន្ននេះគឺអាចភ្ជាប់ប្លង់មេបែប 2D ធម្មតាៗ ទៅនឹងទិន្នន័យថ្មី ហើយបង្កើតជាប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការបែបជាក់ស្តែងពិតៗ ឬ Real-time ដែលជួយឱ្យស្ថាប័នផ្គត់ផ្គង់ទឹកអាចមើលឃើញពីតថភាពជាក់ស្តែងនៃប្រព័ន្ធទឹកទាំងមូល ពិសេសសម្រាប់ការពិនិត្យរកកំហូច។

អត្ថប្រយោជន៍នៃការផ្លាស់ប្តូរនេះ កំពុងជួយស្ថាប័នគ្រប់គ្រងទឹកទូទាំងសកលលោក។ តាមរយៈការប្រើប្រាស់កម្មវិធីនេះ ក្រុមហ៊ុនវិស្វកម្មនៅក្នុងប្រទេសឥណ្ឌា និងប្រេស៊ីល បានរាយការណ៍ថា ពួកគេអាចកាត់បន្ថយពេលវេលារចនាម៉ូដបានរហូតដល់ ៨០% និងសន្សំសំចៃថវិការាប់លានដុល្លារលើថ្លៃដើមហេដ្ឋារចនាសម្ព័ន្ធ។

លើសពីការសាងសង់ បច្ចេកវិទ្យានេះក៏ជួយឱ្យអ្នកប្រតិបត្តិការអាចបង្កើនប្រសិទ្ធភាពកាលវិភាគម៉ាស៊ីនបូមទឹក កាត់បន្ថយការប្រើប្រាស់ថាមពល និងឆ្លើយតបបានកាន់តែរហ័សចំពោះបញ្ហាការបែកបំពង់ទឹក។

តាមរយៈការបញ្ចូលទិន្នន័យ SCADA ជាក់ស្តែង ស្ថាប័នដូចជា DC Water បច្ចុប្បន្នអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងភ្លាមៗ ដើម្បីធានាបាននូវគុណភាពទឹក និងភាពធន់នៃប្រព័ន្ធសម្រាប់ប្រជាជនរាប់លាននាក់។

នាពេលអនាគត Bentley កំពុងបញ្ជ្រាបបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងគំរូទាំងនេះ ដែលនឹងធ្វើឱ្យកម្មវិធីអាចកំណត់រកភាពមិនប្រក្រតីដោយស្វ័យប្រវត្តិ និងផ្តល់អនុសាសន៍នូវសកម្មភាពល្អបំផុត ដើម្បីការពារការបរាជ័យនៃប្រព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]