Bentley នឹងរៀបចំសន្និសីទសំណង់ឌីជីថលអន្តរជាតិខ្នាតយក្សមួយនៅទីក្រុងប៊ែរឡាំង

ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមេសា ទីក្រុងប៊ែរឡាំងបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី Illuminate 2026 ដែលជាសន្និសីទអន្តរជាតិដ៏ធំមួយរៀបចំដោយក្រុមហ៊ុន Bentley Systems។

ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំវិស្វករ ថ្នាក់ដឹកនាំបច្ចេកវិទ្យា និងមន្ត្រីរដ្ឋាភិបាលរាប់រយនាក់ ដើម្បីពិភាក្សាអំពីសារៈសំខាន់ និងវិធីប្រើប្រាស់ AI និង Digital Twins ឱ្យមានប្រសិទ្ធភាពបំផុតក្នុងវិស័យសំណង់។

ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងវិនិយោគទឹកប្រាក់ចំនួន ៥០០ ពាន់លានអឺរ៉ូទៅលើហេដ្ឋារចនាសម្ព័ន្ធ កិច្ចប្រជុំកំពូលនេះបានបង្ហាញឱ្យឃើញថាទិន្នន័យ និងបច្ចេកវិទ្យាគឺសំខាន់ណាស់សម្រាប់គ្រប់គ្រងគ្រប់យ៉ាងនៃគម្រោងខ្នាតយក្សទាំងនេះ។

ទិដ្ឋភាព​ពីលើ​អាកាស​នៃ​អគារ Reichstag ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។

ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Bentley ក៏បានដាក់ឱ្យប្រើការទស្សនាទីក្រុងបែព 3D រស់រវើកមួយ។ កម្មវិធីនេះគឺធ្វើឱ្យអ្នកចូលរួមដូចជាអាចហោះហើរឆ្លងកាត់ទីតាំងសំខាន់ៗនៅទីក្រុងប៊ែរឡាំងដូច្នោះដែរ។ ទីតាំងទាំងនោះរួមមាន

  • ទីលាន Siemensstadt: ទីក្រុងនៃអនាគតដែលត្រូវបានសាងសង់ដោយប្រើ Digital Twin។
  • អាគារ Reichstag: អាគារសភាប្រវត្តិសាស្ត្រដែលត្រូវបានកែលម្អបន្ថែមជាមួយនឹងដំបូលកញ្ចក់ដ៏ល្បីល្បាញ ដែលប្រើប្រាស់ពន្លឺធម្មជាតិ និងថាមពលកម្ដៅក្រោមដី ដើម្បីរក្សាបរិស្ថានបៃតង។
  • ស្ថានីយ Berlin Central Station: ទីតាំងដែលខ្សែរថភ្លើងមកពីទូទាំងអឺរ៉ុបតម្រួតគ្នាលើកម្រិតខុសៗគ្នា ចំនួន ៥ ជាន់ ដើម្បីដឹកជញ្ជូនមនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
  • ព្រលានយន្តហោះ Brandenburg (BER): ទីតាំងនេះត្រូវបានគេប្រើ AI ដើម្បីគ្រប់គ្រងជើងហោះហើរ និងកាត់បន្ថយការបញ្ចេញឧស្ម័យកាបូន។

កិច្ចប្រជុំកំពូលនេះក៏បានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររបស់ទីក្រុងប៊ែរឡាំងផងដែ ខណៈក៏ជួយឱ្យវិស្វករងាយក្នុងការរៀបផែនការសម្រាប់អនាគតប្រកបដោយនិរន្តរភាព។

ទិដ្ឋភាពពីលើអាកាសនៃ Siegessäule នៃទីក្រុងប៊ែរឡាំង។

លើសពីនេះ សន្និសីទនេះក៏បង្ហាញពីការសិក្សាករណីគម្រោងអំពីរបៀបដែល “Digital Twins” ជួយឱ្យក្រុមការងារធ្វើការសាកល្បងពីតម្រូវការថាមពល និងការថែទាំអាគារ មុនពេលសាងសង់ជាក់ស្ដែង។

Explore the 3D Visualization

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]

ក្រុមហ៊ុនសំណង់លំដាប់ពិភពលោក Ferrovial ប្រើប្រាស់បច្ចេកវិទ្យា ២ នេះ ដើម្បីគ្រប់គ្រងគម្រោង!

Ferrovial ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធធំជាងគេមួយរបស […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]

Bentley បញ្ចូលមុខងារថ្មីទៅក្នុងកម្មវិធីល្បីរបស់ខ្លួន ធ្វើឱ្យការងារស្មុគស្មាញប្រែមកជាងាយ

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបញ្ចូលបញ្ញាសិប្បនិ […]