រដ្ឋនិងក្រុមហ៊ុនមួយរួមគ្នាអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដី ៦០០ហិកតា ក្នុងខេត្តកំពង់ឆ្នាំង

រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការគ្នាជាមួយក្រុមហ៊ុន BAUER Group ដើម្បីអនុវត្តន៍គម្រោងអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដីកសិកម្មប្រមាណ ៦០០ ហិកតា ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង ក្នុងពេលឆាប់ៗខាងមុខនេះ។

នេះបើយោងតាមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group ក្រោមវត្តមានលោកអគ្គលេខាធិការ សរ ចិត្រា

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការធ្វើការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វលើផ្ទៃដីកសិកម្មប្រមាណ ៦០០ ហិកតា ដែលមានទីតាំងនៅខេត្តកំពង់ឆ្នាំង នឹងត្រូវអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group។

ក្រសួងកសិកម្មបានប្រកាសស្វាគមន៍ និងគូសបញ្ជាក់ថា ការចុះហត្ថលេខាលើ MoU នេះ ធ្វើឡើងក្នុងគោលបំណងធ្វើការសិក្សាពីការអភិវឌ្ឍន៍ផលិតកម្មដំណាំចំណីសត្វ សម្រាប់ផ្គត់ផ្គង់ចំណីដល់គោទឹកដោះ នៅលើផ្ទៃដីប្រមាណ ៦០០ហិកតា ការកៀរគរផ្នែកហិរញ្ញវត្ថុ ការសិក្សាបច្ចេកទេសក្នុងការកែលម្អដី និងរៀបចំប្រព័ន្ធធារាសាស្រ្តសម្រាប់ដាំដំណាំចំណីសត្វ ក្នុងការគាំទ្រលើការវិនិយោគផលិតកម្មគោទឹកដោះ ដែលបម្រើឱ្យការប្រើប្រាស់ និងផ្គត់ផ្គង់ក្នុងស្រុក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]