កម្ពុជា-ចិន ចុះ MoU ប្តូរបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូន ព័ស្តុភារកម្ម និងការងារពិសោធន៍សំណង់

ក្រសួងសាធារណការកម្ពុជានិងក្រសួងដឹកជញ្ជូនចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន សំដៅរួមគ្នាប្តូរបទពិសោធន៍បច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ព័ស្តុភារកម្ម និងការងារពិសោធន៍សំណង់សាធារណការជាដើម។

MoU នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងសាធារណការកម្ពុជា-ចិន កាលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសចិនក្រោមវត្តមានឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេភាគី ជាមួយឯកឧត្តម LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងទាំងពីរ។

MoU រវាងភាគីទាំងពីរ គឺមានគោលបំណងសំខាន់គឺជំរុញកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន តាមរយៈបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើ ការកសាងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ព័ស្តុភារកម្ម និងការងារពិសោធន៍សំណង់សាធារណការជាដើម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងសាធារណការស្វាគមន៍តំណាងថ្មីរបស់ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីកទំនាក់ទំនង និងជំរុ […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]