CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. ដើម្បីបង្កើនទំនុកចិត្តជូន វិនិយោគិន ដៃគូអភិវឌ្ឍន៍​ និងសាធារណជន។

យោងតាមសេចក្តីណែនាំស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល របស់ CDC ផ្សាយចេញនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ការដាក់អនុវត្តជាផ្លូវការនេះ ស្របតាមសេចក្តីណែនាំលេខ១៧០៧/២៦ក.អ.ក. ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការប្រើប្រាស់វិក្កយបត្រឌីជីថល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់ការទូទាត់សេវាសាធារណៈរបស់ ក.អ.ក. ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវា និងបង្កើនទំនុកចិត្តជូន វិនិយោគិន ដៃគូអភិវឌ្ឍន៍​ និងសាធារណជន។

CDC បន្តថា កន្លងមកការទូទាត់សេវាសាធារណៈដូចមានចែងក្នុងប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរបស់ ក.អ.ក. ត្រូវបានអនុវត្តជា ២ ទម្រង់៖ ទម្រង់ទី១ គឺប្រើប្រាស់វិក្កយបត្រឌីជីថលសម្រាប់ការដាក់ពាក្យចុះបញ្ជីវិនិយោគតាម ប្រព័ន្ធ cdcIPM និងទម្រង់ទី២ គឺការប្រើប្រាស់បង្កាន់ដៃបញ្ជាក់បានបង់ប្រាក់បែបប្រពៃណី ក្រោយការបង់កម្រៃសេវាសាធារណៈផ្ទាល់មកកាន់រជ្ជទេយ្យករចំណូល។ ក្រោយចេញសេចក្តីណែនាំនេះ វិក្កយបត្រឌីជីថលនឹងត្រូវអនុវត្តពេញលេញ មានវិសាលភាពគ្របដណ្តប់លើគ្រប់សេវាទាំងអស់ ទាំងនៅទីតាំងសាធារណៈផ្ទាល់ និងតាមប្រព័ន្ធឌីជីថលរបស់ ក.អ.ក. ចាប់ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ តទៅ។

ហេតុនេះ CDC ក៏សូមបណ្តាវិនិយោគិន ដៃគូអភិវឌ្ឍន៍​ សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ចូលរួមផ្សព្វផ្សាយ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]