ក្រុមហ៊ុនខ្នាតយក្សរបស់ចិនចង់វិនិយោគអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែកម្ពុជា

ក្រុមហ៊ុន China Construction Third Engineering Bureau (CCTEB) ដែលជាក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សមួយរបស់ចិន ចង់វិនិយោគនិងគាំទ្រដល់គម្រោងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែ ស្របតាមយុទ្ធសាស្រ្ដអភិវឌ្ឍរបស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្ដម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ជាមួយក្រុមហ៊ុន China Construction Third Engineering Bureau (CCTEB) ក្នុងឱកាសដំណើរទស្សនកិច្ចនៅស្នាក់ការក្រុមហ៊ុន នៅទីក្រុងប៉េកាំង​ ប្រទេសចិន កាលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្ដម ហេង សុធី បានឱ្យដឹងថា ជំនួបនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ក៏ដូចជាស្វែងរកលទ្ធភាពជាក់ស្ដែងក្នុងការសហការលើការសិក្សា ការរចនា ការសាងសង់ ការវិនិយោគ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។

ជាលទ្ធផល ប្រតិភូកម្ពុជាបានសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗដ៏សំបូរបែបរបស់ក្រុមហ៊ុន CCTEB ក្នុងការសាងសង់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដខ្នាតធំលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែ។ជាមួយគ្នានេះ  តំណាងក្រុមហ៊ុន CCTEB ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមចំណែកវិនិយោគ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកំពង់ផែ ស្របតាមយុទ្ធសាស្រ្ដអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុន China Construction Third Engineering Bureau International គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន CCTEB ដែលមានបទពិសោធន៍និងបច្ចេកវិទ្យាលើវិស័យសំណង់ដ៏ទំនើបថ្មីៗមួយនិងជាក្រុមហ៊ុនសំណង់លំដាប់ថ្នាក់អន្ដរជាតិរបស់ចិន ព្រមទាំងមានបទពិសោធន៍ជំរុញការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែថែមទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]