COMANSA CM បន្ថែមម៉ូដែលថ្មីទៅក្នុងប្រភេទ Luffer របស់ខ្លួន

ប្រដាប់ស្ទូចប្រភេទ CML165 12t luffing-jib ថ្មីនឹងមានលក់ចាប់ពីខែកញ្ញាសម្រាប់ទីផ្សារអាស៊ី មជ្ឈឹិមបូព៌ា និងអាមេរិកខាងត្បូង។

COMANSA CM ដែលជាម៉ាកបងប្អូនរបស់ Linden COMANSA បានបញ្ចេញនូវប្រដាប់ស្ទូចប្រភេទ luffing-jib CML165 ថ្មី ដែលមានសមត្ថភាពផ្ទុកអតិបរមា 12 ១២តោន និងអាចតំដំឡើងដល់កំពស់ 50៥០ម៉ែត្រ។ ម៉ូដែលថ្មីនេះគឺជាការបន្ថែមដំបូងរបស់ COMANSA CM ទៅក្នុង CML Series ដែលជាគ្រួសារ Luffing-jib របស់រោងចក្រ ដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ 2016 ២០១៦ ជាមួយនឹងការដាក់បញ្ចេញនូវប្រភេទប្រដាប់ស្ទូច CML190 ។

CML165 មានលក្ខណៈពិសេសដោយមានគ្រឿងយន្តស្ទូចស្តង់ដារ 45kW ៤៥kW ដែលអាចសម្រេចបាននូវល្បឿនអតិបរមារហូតដល់ 94៩៤ម៉ែត្រក្នុងមួយនាទី ព្រមទាំងធុងដែលអាចផ្ទុកខ្សែពានប្រវែង 545 ៥៤៥ម៉ែត្រ។ ចំណុចទាំងនេះធ្វើឱ្យឲ្យប្រដាប់ស្ទូួចអាចធ្វើការនៅក្នុងគម្រោងដែលមានកម្ពស់រហូតដល់ទៅ 270 ២៧០ម៉ែត្រ។ ម៉ូដែលថ្មីនេះមានជម្រើសប្រដាប់ទាញឬស្ទូចកម្លាំង 65kW ដែលធុងដុំខ្សែពានធំជាងមុន ដូចនេះវាអាចសាងសង់នូវសំណង់អគារដែលមានកម្ពស់ជិត 400៤០០ម៉ែត្រ និងធ្វើការក្នុងល្បឿនរហូតដល់ 131១៣១ម៉ែត្រក្នុងមួយនាទី។

ប្រដាប់ស្ទូចថ្មីនេះក៏មាន counterjibs ខ្លីបំផុតនៅលើទីផ្សារ គឺមានប្រវែងត្រឹមតែ 6.5៦,៥ម៉ែត្រប៉ុណ្ណោះ និងមានកាំខាងក្រៅប្រវែងពី 19 ១៩ ទៅ 22២២ម៉ែត្រ (អាស្រ័យលើប្រវែងក្តោង)។ លក្ខណៈទាំងពីរនេះធ្វើឱ្យឲ្យ CML165 ក្លាយជាជម្រើសផលិតផលល្អឥតខ្ចោះមួយនៅក្នុងការដ្ឋានដែលចង្អៀត ឬគម្រោងដែលមានការរិតត្បិតផ្នែកចន្លោះទំនេរ ដោយសារតែអគារ និងគ្រឿងសម្ភារៈផ្សេងៗទៀត ឬដោយសារតែបទបញ្ជា (ឧទាហរណ៍៖: កន្លែងដែលមានផ្លូវរថភ្លើងអាកាស ឬផ្លូវ គឺជាកន្លែងត្រូវរិតត្បិតផ្នែកចន្លោះទំនេរ) ។

លោក Andy Huang ប្រធានគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន COMANSA CM បានលើកឡើងថា “យើងរំពឹងថា ប្រដាប់ស្ទូចថ្មីនេះនឹងទទួលបានជោគជ័យខ្លាំងនៅអាស៊ី និងមជ្ឈឹមបូព៌ាដោយសារតែការកើនឡើងនៃតម្រូវការសាងសង់នៅក្នុងទីក្រុងធំៗ។” លោកបានបន្ថែមថា “ប្រដាប់ស្ទូច Luffing-jib គឺជាជម្រើសដ៏ប្រសើរបំផុតនៅក្នុងតំបន់ដែលមានការកកស្ទះ ហើយ CML165 គឺជាជម្រើសដ៏ល្អមួយសម្រាប់ការសាងសង់គ្រប់ប្រភេទទាំងអស់ រួមទាំងអគារខ្ពស់ៗ ដែលកំពុងមានប្រជាប្រិយភាពកាន់តែច្រើនឡើងក្នុងតំបន់។ យើងបានជូនដំណឹងណែនាំទៅអតិថិជនយើងមួយចំនួនរួចហើយអំពីប្រដាប់ស្ទូចម៉ូដែលថ្មីនេះ ហើយម៉ូដែលថ្មីនេះ កំពុងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសដូចជាថៃ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងឥណ្ឌា ជាដើម។”

ក្រៅពីជាមួយម៉ូដែលថ្មីនេះ ដែលអាចរកបានចាប់ពីខែកញ្ញាឆ្នាំ 2017 ២០១៧ ដែលអាចរកបាន នៅអាស៊ី មជ្ឈឹមបូព៌ា និងអាមេរិចខាងត្បូងទៅ ប្រដាប់ស្ទូច luffingLuffing-jib ស៊េរី CML Series ថ្មីៗរបស់ក្រុមហ៊ុន COMANSA CM ដែលនៅសល់ មានរក្សាបាននូវសមត្ថភាពដូចខាងក្រោម:៖

ក្រុមហ៊ុន COMANSA CM ផ្តល់ជូននូវប្រដាប់ស្ទូច Luffing-jib ជាច្រើនប្រភេទ ដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក: ក្នុងនោះមាន 14១៤ម៉ូដែល ដែលមានសមត្ថភាពផ្ទុកអតិបរមាចាប់ពី 8 ៨ ទៅ 64 ៦៤ តោន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យ «ហ្លួងម៉ែ» សម្តេចធិបតី […]

Bentley តែងតាំងប្រធានផ្នែកថ្មី ខណៈប្ដេជ្ញាជំរុញសមត្ថភាព AI ក្នុងសំណង់ឌីជីថល

ក្រុមហ៊ុន Bentley Systems បានតែងតាំងលោក Andy Rahden ជាប […]

មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយ […]

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញ-លក់អង្ករ ១ម៉ឺនតោនពីកម្ពុជានាំចេញទៅកាន់ទីផ្សារហ្វីលីពីន

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី […]