អ្នកជំនាញ៖ វិស័យសំណង់កំពុងប្រឈមនឹងកង្វះការវិនិយោគប្រមាណ ១២ ទ្រីលានអឺរ៉ូ

អ្នកវិភាគឧស្សាហកម្មពីក្រុមហ៊ុន Verdantix បានរាយការណ៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធកំពុងប្រឈមមុខនឹងកង្វះខាតការវិនិយោគប្រមាណ ១២ ទ្រីលានអឺរ៉ូត្រឹមឆ្នាំ ២០៤០ ដែលបណ្តាលមកពីទិន្នន័យ និងព័ត៌មាននៅដាច់ដោយឡែកពីគ្នា ហើយតែងតែបាត់បង់ ឬត្រូវបានកាត់ផ្តាច់ពីគ្នាក្នុងអំឡុងពេលផ្ទេរគម្រោង។

ការវិភាគក៏បានលើកឡើងពីគន្លឹះ ៣ សំខាន់ៗ ដែលតម្រូវឱ្យអ្នកជំនាញក្នុងវិស័យនេះផ្លាស់ប្ដូរផុ្នត់គំនិត ដើម្បីដោះស្រាយបញ្ហាចោតនេះ ។

ការព្រមាននេះត្រូវលើកឡើងនៅក្នុងសន្និសីទ Bentley Systems Illuminate 2026 ដែលជាកន្លែងដែលអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធបានជួបជុំគ្នាដើម្បីដោះស្រាយវិបត្តិដែលអាចកើតមាននៅក្នុងវិស័យនេះ។

យោងតាមរបាយការណ៍នេះ ឧស្សាហកម្មនេះកំពុងជួបការលំបាកក្នុងការគ្រប់គ្រងតម្រូវការទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់ពិសេសក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធចាស់ និងគម្រោងដែលធំនិងស្មុគស្មាញ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ សន្និសីទបានគូសបញ្ជាក់ពីតួនាទីសំខាន់នៃកម្មវិធីរបស់ Bentley Systems។

កម្មវិធីដូចជា ProjectWise គឺជាគន្លឹះសំខាន់ទី ១ ដែលកំពុងដើរតួរយ៉ាងសំខាន់ក្នុងការបង្កើតនូវ “ប្រភពព័ត៌មានមួយ” ដែលជួយឱ្យក្រុមការងារមិនយល់ច្រឡំគ្នា ផ្ទើរការដោយមានតម្លាភាព មិនធ្វើជាន់និងច្រំដែលគ្នា និងពិសេសធ្វើឱ្យការងារមានប្រសិទ្ធភាពជាងមុន។

លើសពីនេះ គន្លឹះសំខាន់ទី ២ គឺការដាក់បញ្ចូលបច្ចេកវិទ្យាភ្លោះឌីជីថល (Digital Twins) ដូចដែលបានឃើញនៅក្នុងគម្រោងអន្តរជាតិធំៗ ក៏សំខាន់ខ្លាំងណាស់ដែរ។ កម្មវិធីគឺជួយវិស្វករកំណត់អត្តសញ្ញាណបញ្ហា និងកាត់បន្ថយហានិភ័យក្នុងគម្រោងសំណង់បានយ៉ាងល្អ ពោលគឺមុនពេលការសាងសង់ចាប់ផ្តើមទៅទៀត។

លើសពីនេះ ចំណុចសំខាន់ចុងក្រោយគឺ អ្នកវិភាគបានសង្កត់ធ្ងន់ថា AI ក៏ជាគន្លឹះបង្កើនប្រសិទ្ធភាពមួយដែរ តែត្រូវតែមានការណែនាំពីអ្នកជំនាញក្នុងវិស័យនេះ ដើម្បីធានាថាការគ្រប់គ្រងទិន្នន័យនៅតែមានភាពរឹងមាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បង្ហាញបច្ចេកវិទ្យាថ្មី ២ ដើម្បីបង្កើនប្រសិទ្ធភាពការគ្រប់គ្រងគម្រោងសំណង់

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហើបពីនិន្នាការប […]

Bentley ជំរុញការប្រើ AI ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្ដធ្វើទំនើបកម្ម Digital Twin

Bentley Systems កំពុងពង្រីកតួនាទីនៃបច្ចេកវិទ្យាបញ្ញាសិប […]

Bentley ថា AI និង Digital Twins ដើរតួយ៉ាងសំខាន់បំផុតដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems […]

និន្នាការវិស័យសំណង់ថ្មី៖ មិនមែនត្រឹមតែសង់ឱ្យរឹងមាំ និងធន់នឹងអាកាសធាតុទេ តែត្រូវ…

ការសិក្សាថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុន Bentley Systems […]

កម្មវិធីវិស្វកម្មបើកចំហជាអ្វី? ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុដូចម្ដេច?

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានគូសបញ្ជាក់ថាកម្មវិ […]

Bentley សាកល្បងសង់អគារ Gherkin បែបនិម្មិតឡើងវិញ ដោយប្រើ AI ដោយជោគជ័យ!

លោក Stuart Milne អតីតសមាជិកនៃក្រុមរចនាអគារ Gherkin ដើម […]