កូឡុំប៊ីប្រើបច្ចេកវិទ្យាមួយនេះដើម្បីធ្វើទំនើកកម្មប្រព័ន្ធទឹកស្អាតស្ដង់ដាថ្មីមួយលើលោក

ក្រុមហ៊ុន Empresas Públicas de Medellín (EPM) នៃប្រទេសកូឡុំប៊ី បានផ្លាស់ប្តូរប្រព័ន្ធបណ្តាញទឹកស្អាតក្នុងទីក្រុងដោយជោគជ័យ ដើម្បីធានាថាគ្រួសារចំនួន ១,៤ លាន ទទួលបានទឹកស្អាតប្រើប្រាស់ឱ្យមិនរអាក់រអួល និងតម្លៃសមរម្យ តាមរយៈការប្រើប្រាស់ប្រព័ន្ធគំរូឌីជីថល (Digital Modeling System)។

បេះដូងសំខាន់នៃការផ្លាស់ប្តូរនេះគឺ កម្មវិធី OpenFlows Water របស់ក្រុមហ៊ុន Bentley Systems។ មុនពេលឈានមកប្រើប្រាស់បច្ចេកវិទ្យានេះ វិស្វកររបស់ក្រុមហ៊ុន EPM ត្រូវពឹងផ្អែកលើឯកសារ Spreadsheet ដែលនៅដាច់ដោយឡែកពីគ្នា និងការគណនាដោយដៃ ដែលអាចចំណាយពេលរាប់សប្តាហ៍ទើបបញ្ចប់។

តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលដ៏ទំនើបរបស់ Bentley ក្រុមការងារបានបង្កើត “ឌីជីថលភ្លោះ” (Digital Twin) ដ៏ពេញលេញមួយនៃប្រព័ន្ធទឹកទាំងមូល រួមមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន ៥ និងបំពង់បង្ហូរទឹកប្រវែងរាប់រយម៉ាយល៍។

ការផ្លាស់ប្តូរនេះបានអនុញ្ញាតឱ្យវិស្វករបង្រួញពេលវេលានៃការរៀបចំផែនការពីច្រើនខែ មកនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលផ្តល់នូវការយល់ដឹងភ្លាមៗអំពីរបៀបដែលទីក្រុងអាចបម្រើសេវាកម្មដល់ប្រជាជនបានល្អបំផុត។

គំរូឌីជីថលនេះបានអនុញ្ញាតឱ្យ EPM ធ្វើការពិសោធន៍សេណារីយ៉ូសម្រាប់រយៈពេល ៣០ ឆ្នាំទៅអនាគត ដោយកំណត់វិធីសាស្រ្តដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធដែលមានស្រាប់ និងជៀសវាងការចំណាយលើការពង្រីកបណ្តាញដែលមិនចាំបាច់បានចំនួន ១២ លានដុល្លារអាមេរិក។

លើសពីនេះ កម្មវិធីនេះបានជួយកំណត់ចំណុចប្រសិទ្ធភាពថាមពលនៅតាមស្ថានីយ៍បូមទឹក ដែលអាចសន្សំសំចៃអគ្គិសនីបាន ២ ៥០០ គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ការកាត់បន្ថយការប្រើប្រាស់ថាមពលនេះ មិនត្រឹមតែជួយឱ្យទីក្រុងសន្សំថវិកាបាន ៩៥ ០០០ ដុល្លារក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការភាយឧស្ម័នកាបូនក្នុងបរិមាណ ១១៧ តោននៃឧស្ម័ន CO₂ ផងដែរ។

ក្រៅពីនេះ តាមរយៈសមត្ថភាពក្នុងការទស្សន៍ទាយពីផលប៉ះពាល់នៃគ្រោះរាំងស្ងួត និងការបាក់ដីនៅលើប្រព័ន្ធ OpenFlows Water ក្រុមហ៊ុន EPM ឥឡូវនេះអាចការពារការរអាក់រអួលនៃសេវាកម្មទឹកស្អាត មុនពេលវាអាចកើតឡើង។

តាមរយៈការសន្សំថវិកាសរុបចំនួន ១៨,៦ លានដុល្លារ ពីប្រសិទ្ធភាពឌីជីថលទាំងនេះ ស្ថាប័នផ្គត់ផ្គង់ទឹកមានលទ្ធភាពកាន់តែប្រសើរក្នុងការរក្សាតម្លៃទឹកឱ្យនៅទាប និងសមរម្យ ខណៈពេលដែលបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលនឹងជួយទ្រទ្រង់ទីក្រុងសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

ការគ្រប់គ្រងប្រព័ន្ធទឹកបែបថ្មីដោយប្រើបច្ចេកវិទ្យា Digital Twin! សន្សំបានរាប់លានដុល្លារ!

ក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley […]

ក្រុមហ៊ុន Bentley ប្ដេជ្ញាជំរុញសំណង់បៃតងតាមរយៈកម្មវិធី Digital Twin

Bentley Systems កំពុងប្រើប្រាស់បច្ចេកវិទ្យា “Digi […]

ឥណ្ឌាប្រើ Digital Twin បង្កើនប្រសិទ្ធភាពប្រព័ន្ធផ្គត់ផ្គង់ទឹកដល់មនុស្សជាង ៣លាននាក់

ក្រុមហ៊ុន Orange City Water (OCW) របស់ប្រទេសឥណ្ឌា ថ្មីៗ […]

បច្ចេកវិទ្យា Bentley Systems ជួយបង្កើតប្រព័ន្ធបង្ការទឹកជំនន់ខ្នាតយក្សនៅប្រទេសចិន

ក្រុមហ៊ុនចិន CSCEC AECOM បានប្រើប្រាស់កម្មវវិធីឌីជីថលរប […]

Bentley ចេញយុទ្ធនាការថ្មីប្រើបច្ចេកវិទ្យាដោះស្រាយវិសមភាពការប្រើទឹក និងយេនឌ័រ

Bentley Systems កំពុងតស៊ូមតិដើម្បីផ្លាស់ប្តូរទស្សនៈដែលធ […]