D’Seaview ជំនួសអ្នកម៉ៅការសាងសង់នៅពេលពាក់កណ្តាលសាងសង់

ក្រុមហ៊ុន HLH Group របស់ប្រទេសសឹង្ហបុរីបានប្រកាសកាលពីខែកញ្ញាថា ក្រុមហ៊ុនជំនួសក្រុមហ៊ុនម៉ៅការសាងសង់សម្រាប់គម្រោង D’Seaview របស់ខ្លួននៅក្នុងខេត្តព្រះសីហនុ។

ក្រុមហ៊ុនអភិវឌ្ឍន៍នេះបានដកចេញនូវក្រុមហ៊ុន Yanjian Group Co. Ltd. និងជំនួសមកវិញដោយផ្តល់ឡើងវិញនូវកិច្ចសន្យាតម្លៃ ៣៥ លានដុល្លារ ទៅឲ្យក្រុមហ៊ុនថាមពល និងសំណង់របស់ចិន ឈ្មោះ Sinohydro Corporation Ltd.។

ក្រុមហ៊ុន HLH បានបញ្ជាក់ពីភាពត្រឹមត្រូវនៃការផ្លាស់ប្តូរក្រុមហ៊ុនម៉ៅការសាងសង់ ដោយបញ្ជាក់ថា ក្រុមហ៊ុន Yanjian Group Co Ltd មិនអាចបំពេញតាមការទាមទារនៃកិច្ចសន្យា ហើយថាក្រុមហ៊ុន Sinohydro នេះមានការប្រកួតប្រជែងថ្លៃជាង។

គម្រោង D’Seaview ដែលស្ថិតនៅជិតឆ្នេរសុខានេះ នឹងក្លាយជាការគម្រោងប្រើប្រាស់ចម្រុះ ដែលក្នុងនោះមានសណ្ឋាគារប៊ូទិកដែលមាន ៩៨ បន្ទប់ ខុនដូដែលមានជាង ៧០០ យូនីត តំបន់ផ្សារទំនើប និងភោជនីយដ្ឋាន។

បើយោងតាមក្រុមហ៊ុន HLH ៥៣ភាគរយ នៃលំនៅដ្ឋាននេះត្រូវបានលក់រួចហើយ ហើយការសាងសង់នៅបន្តធ្វើរហូតដល់បញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]