សហភាពអឺរ៉ុបផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រនៅកម្ពុជា

មូលនិធិបន្ថែមមានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចផ្អែកលើចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្ត្រឌីជីថលកម្រិតខ្ពស់សម្រាប់និស្សិតកម្ពុជា

សហភាពអឺរ៉ុបបានប្រកាសផ្តល់ថវិកាបន្ថែម ៨លានអឺរ៉ូ ជួយកម្មវិធីអាហារូបករណ៍លើជំនាញវិទ្យាសាស្ត្រឌីជីថល សំដៅគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងឌីជីថលឱ្យកាន់តែប្រសើរ។

ពិធីប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៨លានអឺរ៉ូ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍ដ៏មានរបស់រដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់ការគាំទ្រឥតងាករេដល់វិស័យអប់រំនៅកម្ពុជា តាំងពីឆ្នាំ ២០០៣ មកដល់ពេលបច្ចុប្បន្ន។

ការប្រកាសផ្តល់ថវិកាចំនួន ៨លានអឺរ៉ូ នាពេលនេះ គឺជាការវិនិយោគដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់មូលធនមនុស្សរបស់កម្ពុជា ដោយផ្តោតសំខាន់លើ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការពង្រឹងសមត្ថភាពស្រាវជ្រាវ និងការបណ្តុះបណ្តាលកម្រិតខ្ពស់(លើជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅសាកលវិទ្យាល័យឈានមុខនានាក្នុងតំបន់អឺរ៉ុប។

ក្រសួងអប់រំ យុវជន និងកីឡា ជឿជាក់ថា កម្មវិធីអាហារូបករណ៍ “ជ្រើសរើសអឺរ៉ុបសម្រាប់វិទ្យាសាស្ត្រ” (Choose Europe for Science) នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ ទាំងផ្នែកចំណេះដឹង និងបច្ចេកទេស ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍសង្គមជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]

វិទ្យាស្ថានកម្ពុជានិងចិនសហការគ្នាដើម្បីអភិវឌ្ឍជំនាញយានយន្តថាមពលថ្មីនៅកម្ពុជា

កិច្ចព្រមព្រៀងត្រីភាគីនេះផ្តោតលើការកសាងសមត្ថភាពធនធានមនុ […]

ក្រសួងអប់រំប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទីតាំងថ្មីនៃសាលារៀន AUPP ជាផ្លូវការ

ឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន សាទរចំពោះអគារថ្មីនេះថា […]

កម្ពុជា-អូស្រ្តាលី ប្រកាសបើកដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជាជាផ្លូវការ

មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (អេស ខេមបូឌា) ត្រូវបា […]