GCFបានអនុម័តថវិកា ៤៣លានដុល្លារ ដើម្បីគាំទ្រកសិករនៅតំបន់ទន្លេសាបប៉ែកខាងជើង

មូលនិធិ​អាកាសធាតុ​បៃតង (GCF) ដែលជាមូលនិធិធំបំផុតនៅក្នុងពិភពលោក សហការជាមួយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) និងក្រសួងសំខាន់ៗចំនួនពីរផ្សេងទៀត បានអនុម័ត​គម្រោងមួយ​ក្រោមទំហំ​ថវិកា​ ៤៣លាន​ដុល្លារ​អាមេរិក ដើម្បីគាំទ្រដល់កសិករនៅក្នុងតំបន់ទន្លេសាបភាគខាងជើង។

គម្រោង​នេះ​មាន​ឈ្មោះថា «​ភាពជា​ដៃគូ​រវាង​រដ្ឋ ​និង​ឯកជន​សម្រាប់​កសិកម្ម​ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​មុខរបរ​ដែលមាន​ភាព​ធ​ន់​នៅ​អាង​ទន្លេ​​សាប​ភាគខាងជើង ​(PEARL)»​ ​ត្រូវបាន​បង្កើតឡើង​ក្រោម​ការដឹកនាំ​របស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​កម្ពុជា ដោយមាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ​ (FAO)​ មានគោលបំណងបង្កើន​សមត្ថភាព​​បន្សុំ​​របស់​កសិករ​ខ្នាតតូច សហគមន៍​មូលដ្ឋាន និង​​ខ្សែចង្វាក់​តម្លៃ​ផ្សេងទៀត នៅតំបន់​អាង​ទន្លេសាប​ប៉ែក​ខាងជើង ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​នៃ​ការប្រែប្រួល​អាកាស​​ធាតុ​។​

គម្រោងនេះទទួលបាន​ទឹកប្រាក់​ចំនួន​ ៣៦លានដុល្លារពី GCF និង ៦,៦លានដុល្លារផ្សេងទៀតជាថវិការរួមគ្នារវាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង FAO។ នេះបើយោងតាម ​សេចក្តី​ប្រ​កាស​ព័ត៌មានរបស់ ​FAO ចេញផ្សាយ​នា​ថ្ងៃទី​ ១៥ មីនា ដោយបានបន្ថែមថា ការអនុម័តកញ្ចប់ថវិកា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​ទី​៣៥ ​របស់ GCF នា​ថ្ងៃទី​ ១៥ ខែ​​មីនា​ នៅ​ទីក្រុង Songdo ប្រទេស​កូរ៉េខាងត្បូង​។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ​ចំនួន​ទឹកប្រាក់​ដែល​បានអនុម័ត​នេះ​នឹង​ផ្តល់​មូលនិធិ​ដល់​គម្រោងសម្រាប់​រយៈពេល​ ៦​ឆ្នាំ ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​កសិករ​ខ្នាតតូច​ចំនួន ​៤៥០.០០០នាក់ ​និង​​ខ្សែចង្វាក់​តម្លៃ​ក្នុងស្រុក​នៅក្នុងតំបន់​អាង​ទន្លេសាប​ភាគខាងជើងផងដែរ។

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ​អាល់ បានថ្លែងថា ការអនុម័ត​គម្រោង PEARL នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ប្រឈម​​ក្នុង​ការ​សម្រប​ខ្លួន​ជាបន្ទាន់​របស់​កសិករ​ខ្នាតតូច​នៅក្នុង​តំបន់​នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]