អ្នកជំនាញ៖ ដើម្បីប្រើ AI ឱ្យជោគជ័យក្នុងវិស័យសំណង់ ត្រូវធ្វើរឿងមួយនេះ!

មេដឹកនាំក្នុងឧស្សាហកម្មបានសង្កត់ធ្ងន់ថា ដើម្បីប្រើប្រាស់ AI ឱ្យជោគជ័យក្នុងការធ្វើទំនើបកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាដំបូងបំផុតគឺការប្រមូលទិន្នន័យ ពោលគឺព័ត៌មានគ្រប់យ៉ាងមិនត្រូវនៅបែកគ្នាទៀតទេ តែត្រូវដាក់ចូលក្នុងប្រព័ន្ធតែមួយបែបឌីជីថល ដែលងាយដល់​ AI ក្នុងការវិភាគដោយគ្មានកំហុស។

ចំណុចនេះត្រូវបានលើកឡើងនៅឯកិច្ចប្រជុំកំពូល Transforming Infrastructure Performance (TIP) NYC Summit ឆ្នាំ ២០២៦ ថ្មីកាលៗនេះ ដែលជាកិច្ចប្រជុំដែលអ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធ អ្នកវិនិយោគ និងមន្ត្រីសាធារណៈបានជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាក្នុងវិស័យសំណង់នៅសហរដ្ឋអាមេរិក ពិសេសបញ្ហាកង្វះខាតទិន្នន័យដែលអាចជឿទុកចិត្តបាន។ក្នុងកិច្ចប្រជុំ ក្រុមការងារជំរុញគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Bentley Systems ដែលជាអ្នករៀបចំកិច្ចប្រជុំកំពូលនេះ បានលើកឡើងថា ភាពជោគជ័យនៃហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នកំពុងត្រូវបានរារាំងដោយព័ត៌មានដែលដាច់ដោយឡែកពីគ្នា និងការខ្វះខាតទិន្នន័យដែលមានស្តង់ដារ។

បើគ្មានរចនាសម្ព័ន្ធទិន្នន័យដែលស៊ីសង្វាក់គ្នា និងការចែករំលែកព័ត៌មានទេ បច្ចេកវិទ្យាទំនើបដូចជាបញ្ញាសិប្បនិម្មិត (AI) ពិបាកនឹងផ្តល់នូវការយល់ដឹងដែលអាចទុកចិត្តបានណាស់។ អ្នកជំនាញក្នុងឧស្សាហកម្មបានកត់សម្គាល់ថា ទោះបីជា AI ផ្តល់នូវសក្តានុពលផ្លាស់ប្តូរសម្រាប់ផលិតភាព ការរចនា និងការមើលឃើញជាទម្រង់រូបភាពក៏ដោយ ក៏វានៅតែពឹងផ្អែកលើការបញ្ចូលទិន្នន័យដែលមានគុណភាពខ្ពស់ និងការត្រួតពិនិត្យដោយមនុស្ស ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុវត្ថិភាព។

លោក David Goldwater អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសាធារណៈនៅ Stantec បានប្រាប់គណៈកម្មការ AI ថា “បច្ចេកវិទ្យាអាចមានការផ្លាស់ប្តូរសម្រាប់វិស័យនេះ ដរាបណាវាភ្ជាប់មកជាមួយនឹងការគ្រប់គ្រងគុណភាព និងការត្រួតពិនិត្យរបស់មនុស្ស”។

ក្រុមហ៊ុន Bentley Systems កំពុងជួយដោះស្រាយបញ្ហានេះ តាមរយៈការប្រមូលទិន្នន័យ ហើយបញ្ចូលទៅក្នុងកម្មវិធីរបស់ខ្លួន។

ដូច្នេះភ្នាក់ងាររដ្ឋ និងក្រុមហ៊ុននានាដែលប្រើកម្មវិធីរបស់ Bentley គឺអាចចាប់យកទិន្នន័យទាំងអស់តាំងពីចាប់ផ្ដើមគម្រោង ដែលជួយសម្រួលដល់ដំណើរការកាងារដ៏ស្មុគស្មាញជាច្រើន ពិសេសការរចនាប្លង់ និងការបង្កើតជារូបភាពរស់រវើកដើម្បីពន្យល់ទៅសាធារណជនអំពីគម្រោង។

ជាងនេះទៅទៀត កម្មវិធីទាំងនេះក៏ជួយឱ្យទីភ្នាក់ងាររដ្ឋនានាវិភាគកំណត់ត្រាថែទាំគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងព្យាករណ៍លទ្ធផលគម្រោងដោយមានទំនុកចិត្តកាន់តែខ្ពស់។

ដំណោះស្រាយរបស់ Bentley ក៏ផ្តល់នូវក្របខណ្ឌចាំបាច់ដើម្បីបំប្លែងទិន្នន័យទៅជាការអនុវត្ត ដែលធានាថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាចព្យាករណ៍បាន ប្រកបដោយប្រសិទ្ធភាព និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការទំនើប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បញ្ហាចន្លោះប្រហោងទិន្នន័យគឺឧបសគ្គធំក្នុងគម្រោងសំណង់! តើ Bentley ជួយដូចម្ដេច?

បច្ចុប្បន្នអ្នកជំនាញក្នុងវិស័យសំណង់កំពុងងាកទៅប្រើប្រាស់ […]

Bentley បង្ហាញពីជោគជ័យហិរញ្ញវត្ថុក្នុងត្រីមាសទី២ ខណៈបន្ដផ្ដោតលើបច្ចេកវិទ្យាសំខាន់ ២

ក្រុមហ៊ុន Bentley Systems ដែលជាអ្នកដឹកនាំលំដាប់ពិភពលោកក […]

សន្និសីទអនាគតសំណង់បង្ហាញពីនិន្នាការនៃការច្នៃប្រឌិតបែបឌីជីថលសំខាន់ចំនួន ២ ធំៗ

ថ្មីៗនេះ សន្និសីទស្តីពីអនាគតនៃការសាងសង់ (Future of Cons […]

អ្នកជំនាញ៖ វិស័យសំណង់កំពុងប្រឈមនឹងកង្វះការវិនិយោគប្រមាណ ១២ ទ្រីលានអឺរ៉ូ

អ្នកវិភាគឧស្សាហកម្មពីក្រុមហ៊ុន Verdantix បានរាយការណ៍ថា […]

ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!

ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា A […]

ក្រុមហ៊ុនយក្ស Intrepid Global Ventures បង្ហាញគន្លឹះធ្វើគម្រោងសំណង់ឱ្យមានប្រសិទ្ធភាព

ថ្មីៗនេះ ក្រុមហ៊ុន Intrepid Global Ventures បានធ្វើការស […]