ទីក្រុង Ithaca ប្រើប្រាស់បច្ចេកវិទ្យា “Digital Twin” ដើម្បីនាំមុខគេក្នុងការប្រើប្រាស់ថាមពលបៃតង

ទីក្រុង Ithaca ក្នុងរដ្ឋ New York កំពុងប្រើប្រាស់ “Digital Twin” ដើម្បីផ្លាស់ប្តូរខ្លួនឱ្យទៅជាទីក្រុងឆ្លាតវៃដែលមិនបញ្ចេញឧស្ម័នកាបូនត្រឹមឆ្នាំ ២០៣០។

ដើម្បីសម្រេចបាននូវគោលដៅដ៏មហិច្ឆតានេះ ទីក្រុងកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំមួយ ដោយជំនួសឧបករណ៍កម្តៅ និងចង្ក្រានដែលដុតប្រេងឥន្ធនៈផូស៊ីល នៅក្នុងអគារទាំង ៥,៥០០ ខ្នង មកប្រើប្រាស់ឧបករណ៍អគ្គិសនីជំនួសវិញ។

គំរូឌីជីថលនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cornell និងវិទ្យាស្ថាន Rocky Mountain ដោយមានការគាំទ្រពីក្រុមហ៊ុនកម្មវិធីឈានមុខគេ Bentley Systems។

គម្រោង Ithaca Green New Deal បង្ហាញអគារនានាក្នុងទីក្រុងដែលត្រូវបានលាបពណ៌ពីក្រហមទៅបៃតង ដែលបង្ហាញពីកម្ពស់ ឬកម្រិតកម្តៅខុសៗគ្នា។ រូបភាពដោយ ESLab, CRLab Cornell។

គំរូឌីជីថលនេះវាប្រើប្រាស់បច្ចេកវិទ្យា AI និងការស្កេនដោយកាំរស្មីឡាស៊ែរ ដើម្បីរៀបចំប្លង់ផ្លូវ និងអគារនីមួយៗយ៉ាងលម្អិត។   ឧបករណ៍នេះមានភាពជាក់លាក់ខ្ពស់ រហូតដល់អាចកំណត់បានថា តើបង្អួចមួយណាដែលមានការលេចធ្លាយកម្តៅ។

តាមរយៈការធ្វើត្រាប់តាមការប្រើប្រាស់ថាមពលនៅទូទាំងទីក្រុង មន្ត្រីជំនាញអាចកំណត់អាទិភាពក្នុងការកែលម្អអគារចាស់ៗ និងតំបន់ដែលមានចំណូលទាប ដើម្បីធានាថាការផ្លាស់ប្តូរទៅរកថាមពលបៃតងនេះមានភាពយុត្តិធម៌សម្រាប់គ្រប់គ្នា។

របកគំហើញដ៏ធំបំផុតមួយនៃគម្រោងនេះ គឺសមត្ថភាពក្នុងការស្វែងរកការ “សន្សំសំចៃដែលមើលមិនឃើញ”។ ជាឧទាហរណ៍ ខណៈពេលដែលការប្តូរទៅប្រើម៉ាស៊ីនបូមកម្តៅអគ្គិសនី (heat pumps) អាចមានតម្លៃថ្លៃ ប៉ុន្តែប្រព័ន្ធ Digital Twin បានបង្ហាញថា ការប្រើប្រាស់វារួមនឹងអ៊ីសូឡង់ក្នុងជញ្ជាំង និងការដំឡើងផ្ទាំងសូឡា អាចជួយឱ្យម្ចាស់ផ្ទះសន្សំថវិកាបានរាប់ពាន់ដុល្លារក្នុងរយៈពេលវែង។

ការបង្កើតគំរូ 3D ដែលមានភាពជាក់លាក់ខ្ពស់សម្រាប់ទីក្រុង Ithaca ដែលអាចប្រើក្នុងការក្លែងធ្វើអគារ។ រូបភាពដោយ ESLab Cornell។

វាក៏បានជួយអ្នកស្រាវជ្រាវឱ្យរកឃើញថា លំនៅឋានសម្រាប់គ្រួសារច្រើននៅក្នុងតំបន់ដែលមានចំណូលទាប គឺជាកន្លែងដែលផ្តល់ “ផលចំណេញខ្ពស់បំផុត” ក្នុងការកាត់បន្ថយការឧស្ម័នកាបូន ដែលជារកឃើញមួយធ្វើឱ្យក្រុមការងារមានការភ្ញាក់ផ្អើល និងបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ។

ជោគជ័យនៅក្នុងទីក្រុង Ithaca កំពុងទាក់ទាញការចាប់អារម្មណ៍ពីបណ្តាក្រុងធំៗ និងអ្នករៀបចំគោលនយោបាយនៅជុំវិញពិភពលោក។ អ្នកជំនាញជឿជាក់ថា វិធីសាស្ត្រឌីជីថលនេះ អាចត្រូវបានពង្រីកដើម្បីគ្រប់គ្រងតម្រូវការថាមពលនៃទីក្រុងធំៗ ដូចជាទីក្រុង New York ឬសូម្បីតែមជ្ឈមណ្ឌលទិន្នន័យ (data centers) ដែលប្រើប្រាស់ថាមពលខ្លាំង។

តាមរយៈការប្រើប្រាស់ AI ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញរវាងចីរភាព និងការចំណាយ ទីក្រុង Ithaca កំពុងផ្តល់នូវប្លង់មេដ៏មានប្រសិទ្ធភាពសម្រាប់ពិភពលោក ក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្ពោះទៅរកអនាគតដ៏ស្អាតស្អំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បញ្ហាចន្លោះប្រហោងទិន្នន័យគឺឧបសគ្គធំក្នុងគម្រោងសំណង់! តើ Bentley ជួយដូចម្ដេច?

បច្ចុប្បន្នអ្នកជំនាញក្នុងវិស័យសំណង់កំពុងងាកទៅប្រើប្រាស់ […]

Bentley បង្ហាញពីជោគជ័យហិរញ្ញវត្ថុក្នុងត្រីមាសទី២ ខណៈបន្ដផ្ដោតលើបច្ចេកវិទ្យាសំខាន់ ២

ក្រុមហ៊ុន Bentley Systems ដែលជាអ្នកដឹកនាំលំដាប់ពិភពលោកក […]

សន្និសីទអនាគតសំណង់បង្ហាញពីនិន្នាការនៃការច្នៃប្រឌិតបែបឌីជីថលសំខាន់ចំនួន ២ ធំៗ

ថ្មីៗនេះ សន្និសីទស្តីពីអនាគតនៃការសាងសង់ (Future of Cons […]

អ្នកជំនាញ៖ វិស័យសំណង់កំពុងប្រឈមនឹងកង្វះការវិនិយោគប្រមាណ ១២ ទ្រីលានអឺរ៉ូ

អ្នកវិភាគឧស្សាហកម្មពីក្រុមហ៊ុន Verdantix បានរាយការណ៍ថា […]

ក្រុមហ៊ុន Bentley ប្រើ AI បានដោយមានប្រសិទ្ធភាពដោយផ្ដោលលើចំណុចសំខាន់ ២!

ក្រុមហ៊ុន Bentley Systems កំពុងដាក់បញ្ចូលបច្ចេកវិទ្យា A […]

អ្នកជំនាញ៖ ដើម្បីប្រើ AI ឱ្យជោគជ័យក្នុងវិស័យសំណង់ ត្រូវធ្វើរឿងមួយនេះ!

មេដឹកនាំក្នុងឧស្សាហកម្មបានសង្កត់ធ្ងន់ថា ដើម្បីប្រើប្រាស […]