Mitsubishi បានបង្ហាញខ្លួនក្នុងវិស័យសំណង់នៅទីក្រុងហូជីមិញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mitsubishi Corporation (MC) បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការចូលរួមរបស់ខ្លួននៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលកំពុងដំណើរការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

គម្រោងនេះកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Phuc Khang Investment and Construction Corporation (PK) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅវៀតណាម។ MC បានចូលធ្វើអាជីវកម្មអចលនទ្រព្យនៅទីក្រុងចំនួន២ក្នុងប្រទេសវៀតណាមរួចមកហើយ គឺ

ទីក្រុង Binh Duong នៅតំបន់ជាយក្រុងទីក្រុងហូជីមិញ និងទីក្រុងហាណូយ ប៉ុន្តែគម្រោងនេះនឹងជាគម្រោងទីមួយរបស់ក្រុមហ៊ុនដែលស្ថិតនៅកណ្តាលទីក្រុងហូជីមិញ ដែលជាទីផ្សារអចលនទ្រព្យធំបំផុតរបស់ប្រទេសវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Mitsubishi គម្រោងនេះមានទីតាំងស្ថិតនៅភាគនិរតីក្នុងចម្ងាយត្រឹមតែ ៤គីឡូម៉ែត្រ ពីកណ្តាលក្រុងហូជីមិញ ហើយជាគម្រោងដែលកំពុងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន PK។ គម្រោងនេះមានលក្ខណៈពិសេសប្លែកដោយគ្រប់យូនីតទាំងអស់អាចមើលឃើញទេសភាពទន្លេដែលមានការពេញនិយមខ្លាំង ព្រមទាំងមុខងារដែលមានគុណភាពខ្ពស់និងមានភាពជឿនលឿនខ្ពស់ក្នុងប្រទេសវៀតណាមដូចជា បច្ចេកវិទ្យាសន្សំសំចៃថាមពលនិងទឹក និងភាពបៃតង។ គម្រោងនេះផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋថ្នាក់កណ្តាលដែលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងហូជីមិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]