គណៈកម្មាធិការសាងសង់ចិន-អាស៊ានថ្មីមួយត្រូវបានបង្កើតឡើង

ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឧស្សាហកម្ម​សំណង់​អគារ​នៅ​ប្រទេស​ចិន និង​នៅ​អាស៊ាន គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន (China-ASEAN Construction Industry Cooperation Committee) ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​ខែ​ឧសភា​។​

​គណៈកម្មាធិការ​នេះ​គឺជា​ក្រុម​ឧស្សាហកម្ម​សំណង់​ទី ៤ ដែល​មាន​វិសាលភាព​លើ​តំបន់​ទាំងពីរ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ធុរកិច្ច​រវាង​ក្រុមហ៊ុន​ដែល​ទាក់ទង​នឹង​ការសាងសង់​របស់​ចិន និង​អាស៊ាន​។ គណៈកម្មាធិការ​នេះ​បង្កើត​ឡើង​បន្ទាប់ពី​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​សម្ភារ​សាងសង់​ចិន​-​អាស៊ាន (​បង្កើត​នៅ​ឆ្នាំ ២០១៥) ព្រម​ទាំង​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាស៊ាន និង​សមាគម​ធុរកិច្ច​ចិន​-​អាស៊ាន (​បង្កើត​នៅ​ឆ្នាំ ២០១៤)។​

​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន គឺជា​អង្គការ​ធុរកិច្ច​មិនមែន​រដ្ឋាភិបាល និង​មិន​រក​ប្រាក់ចំណេញ ដែល​បង្កើតឡើង​សម្រាប់​ឧស្សាហកម្ម​សំណង់​ចិន និង​អាស៊ាន​។ វា​ត្រូវ​បាន​បង្កើតឡើង និង​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ចិន​-​អាស៊ាន និង​សមាគម​ធុរកិច្ច​ចិន​-​អាស៊ាន ដែល​មាន​ការទទួលខុសត្រូវ​រួមគ្នា​សម្រាប់​ការគ្រប់គ្រង​គណៈកម្មាធិកា​រ​នេះ​។​

​គណៈកម្មាធិការ​នេះ​មាន​សហប្រធាន​ពីរ ដោយ​ក្នុង​នោះ​ម្នាក់​ជា​ភាគី​ចិន និង​ម្នាក់​ទៀត​ជា​ភាគី​អាស៊ាន និង​ប្រើ​ភាសា​អង់គ្លេស​ជា​ភាសា​ប្រតិបត្តិការ​។ លេខាធិការដ្ឋាន​ចិន​របស់​គណៈកម្មាធិការ​នេះ​មាន​មូលដ្ឋាន​នៅ​ក្នុង​សមាគម​ឧស្សាហកម្ម​សំណង់ Nantong ហើយ​បំពេញ​ការងារ​នៅក្រោម​ការគ្រប់គ្រង​របស់​ប្រធាន​ជា​ភាគី​ចិន​។​

​ដោយសារតែ​ប្រទេស​ប្រ៊ុយណេ​ត្រូវបានតែងតាំង​ជា​សហប្រធាន​សម្រាប់​ភាគី​អាស៊ាន​នៅ​ឆ្នាំនេះ ដូចនេះ​កម្ពុជា​នឹង​ត្រូវបាន​តែងតាំង​ជា​សហប្រធាន​សម្រាប់​ឆ្នាំ ២០១៧។​

​លោក​ឧកញ៉ា ហា​ន់ ឃាង អនុប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា (CCA) ដែល​បាន​ចុះហត្ថលេខា​ចូល​ជា​សមាជិក​តំណាង​ឲ្យ​កម្ពុជា​នោះ​បាន​លើកឡើង​ថា “​ខ្ញុំ​សង្ឃឹមថា​ប្រទេស​ចិន​អាច​ជួយ​ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​អាស៊ាន​មាន​ការអភិវឌ្ឍន៍​តិចតួច ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចិន អ្នក​សាងសង់​ចិន​ព្រមទាំង​អ្នក​ផលិត និង​ផ្គត់ផ្គង់​សម្ភារ​សាងសង់​ចិន ឲ្យ​បន្ថែម​ការស្វែងយល់​ពី​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​កម្ពុជា និង​វិនិយោគ​បន្ថែម​ទៀត​នៅក្នុង​គម្រោង​សាងសង់​នៅ​កម្ពុជា​”​។​

​ដោយ​ផ្អែក​លើ​អនុស្សរណៈ​យោគយល់​គ្នា គណៈកម្មាធិការ​នេះ​នឹង​មាន​ក្រុមហ៊ុន​ជា​សមាជិក​ចំនួន ៥០ សម្រាប់​ដំណាក់កាល​ដំបូង ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ២០ និង​ក្រុមហ៊ុន ៣០ ផ្សេង​ទៀត​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន (​ក្រុមហ៊ុន ៣ សម្រាប់​ប្រទេស​នី​មួយ​)​។ រហូតមកទល់​ពេលនេះ មាន​តែ​ប្រទេស​កម្ពុជា ប្រទេស​ម៉ាឡេស៊ី ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ឥណ្ឌូនេស៊ី និង​វៀតណាម​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​នៃ​គណៈកម្មាធិការ​នេះ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​កំពុង​នៅ​ពិចារណា​នៅឡើយ​។​

​នៅ​ឯ​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​ឧស្សាហកម្ម​សំណង់​ចិន​-​អាស៊ាន និង​ពិធី​សម្ពោធ ភាគី​បាន​ព្រមព្រៀងគ្នា​លើ “​កិច្ចព្រមព្រៀង Nantong” ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​លើ​វិស័យ​សំណង់​រវាង​ចិន និង​អាស៊ាន​។ ភាគី​ចិន និង​អាស៊ាន ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​ទីផ្សារ​សំណង់​ផងដែរ​។​

​បន្ទាប់ពី​បាន​ចូលរួម​នៅក្នុង​គណៈកម្មាធិការ​នេះ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​កម្ចី​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នានា​។ អនុប្រធាន CCA លោក​ឧកញ៉ា ហា​ន់ ឃាង បានឱ្យដឹងថា កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​កម្ចី​រហូតដល់​ទៅ ១​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​នេះ ពី​មូលនិធិ​ដែល​គណៈកម្មាធិការ​នេះ​បានគ្រោង​សម្រាប់​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​សមាជិក​ដែល​ជា​ប្រទេស​អាស៊ាន​។​

​លោក​បាន​ប្រាប់​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​ឲ្យដឹងថា “​ប្រាក់កម្ចី​នេះ​គឺ​សម្រាប់​គម្រោង​ដែល​ទាក់ទង​នឹង​ការសាងសង់​រួម​ទាំង​គម្រោង​បៃតង និង​កែច្នៃ​ថាមពល​ឡើងវិញ ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ឬ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ជា​សមាជិក​របស់​គណៈ​កម្មា​ធិ​ការសាងសង់​ចិន​-​អាស៊ាន​”​។​

​យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ដែល​រកស៊ី​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​របស់​ប្រទេស​ចិន​ចំនួន ៨៦ កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ មាន​ក្រុមហ៊ុន​សំណង់​ចំនួន ៥៨ មកពី​ប្រទេស​អាស៊ាន រួម​មាន​ក្រុមហ៊ុន​ចំនួន ២៨ មកពី​ប្រទេស​វៀតណាម ក្រុមហ៊ុន​ចំនួន ១៣ មកពី​ប្រទេស​ថៃ ក្រុមហ៊ុន​ចំនួន ១២ មកពី​ប្រទេស​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ចំនួន ៥ មកពី​ប្រទេស​សិង្ហ​បុរី​។ ជា​សរុប​មាន​ក្រុមហ៊ុន​ចំនួន ៥១៦ ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា។​

ចំពោះ​ការវិនិយោគ​បរទេស​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក់​កំពូល និង​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​ទី​ពីរ បើទោះបីជា​ប្រទេស​ចិន​គួរតែ​ជា​ប្រទេស​លំដាប់​ទី​មួយ ប្រសិនបើ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​ចិន​ត្រូវ​បាន​រាប់បញ្ចូល​។ ​ប្រទេស​កម្ពុជា​បាន​ចូលរួម​ជា​សមាជិក​គណៈកម្មាធិកា​រ​សហប្រតិបត្តិការ​សម្ភារ​សំណង់​ចិន​-​អាស៊ាន​កាលពី​ឆ្នាំ​មុន​ហើយ​ត្រូវបានតែងតាំង​ជា​សហប្រធាន​សម្រាប់​ភាគី​ខាង​អាស៊ាន។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google ចាប់ផ្តើមអនុវត្តអក្ខរកម្មឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម

ក្រុមហ៊ុន​ Google សហការជាមួយមូលនិធិអាស៊ានដើម្បីចាប់ផ្តើមដំណើរការកម្មវិធី ASEAN Digital Literacy Program (ADLP) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលក្នុងចំណោមពលរដ្ឋអាស៊ាន និងជួយបង្កើនចំណេះជំនាញដល់ពួកគេតាមឱ្យទាន់ល្បឿននៃពិភពឌីជីថលដែលកំពុងមានការវិវត្តលឿនខ្លាំង នេះបើយោងតាម pattayamail ចុះផ្សាយថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ ព្រឹត្តិការណ៍ខួបបេសកកម្មទី៤ នៃកម្មវិធីអក្ខរកម្មឌីជីថលអាស៊ានដែលបានប្រារព្ធធ្វើនៅទីក្រុងបាំងកកកាលពីថ្ងៃទី ២០ មីនាកន្លងទៅ ដោយផ្តោតលើការបង្ហាញនូវរបកគំហើញថ្មីៗនៃការស្រាវជ្រាវលើទិដ្ឋភាពឌីជីថលតាមចម្រុះវិស័យ ពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០។ បន្ទាប់ពីបានធ្វើការជាមួយក្រុមប្រឹក្សាយុវជនអាស៊ានពីប្រទេសសមាជិកទាំង ១០ ដើម្បីធ្វើយុទ្ធនាការ និងធ្វើការបន្ស៊ីខ្លឹមសារដើម្បីកែសម្រួលអក្ខរកម្មឌីជីថលសម្រាប់ប្រទេសរៀងៗខ្លួន ព្រមទាំងបានបណ្ដុះបណ្ដាលយុវជនចំនួន ២០០០ នាក់ជាគ្រូបង្គោល ដែលមានជំនាញឌីជីថលយ៉ាងប៉ិនប្រសប់ ក៏ដូចជាការកែសម្រួលខ្លឹមសារអក្ខរកម្មឌីជីថលដែលមានស្រាប់របស់ Google ឱ្យសមនឹងបរិបទ និងភាសានៃប្រទេសនីមួយៗរួចមក បេសកកម្មបន្ទាប់ កម្មវិធីនេះ គឺជាការជួយជ្រោមជ្រែងយុវជនទាំង ២០០០នាក់នេះ ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីបន្តចែករំលែកចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រី Marija Ralic អ្នកដឹកនាំប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Google.org បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិអាស៊ានក្នុងការអនុវត្តកម្មវិធីចំណេះដឹងឌីជីថលអាស៊ាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន។ លោកស្រីបានគូសបញ្ជាក់ថា កម្មវិធីនេះទទួលបានជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹង និងលើកកម្ពស់សមត្ថភាពឌីជីថលរបស់ពលរដ្ឋអាស៊ានលើសពីការរំពឹងទុក […]

កម្ពុជានឹងធ្វើទំនើបកម្មប្រព័ន្ធ 4G ទៅ 5G ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល

កម្ពុជា កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ ដោយផ្តោតលើការធ្វើទំនើបកម្មឌីជីថលពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G ឆ្ពោះទៅកាន់ការអភិវឌ្ឍជឿនលឿន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងបច្ចេកវិទ្យាសម័យទំនើប។ នេះបើតាមការថ្លែងរបស់  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ពោធមហាវិទ្យាល័យសេដ្ឋកិច្ច បច្ចេកវិទ្យាឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតី បានលើកឡើងថា ដើម្បីវិវត្តខ្លួនទៅជាសេដ្ឋកិច្ចឌីជីថល ឬមួយឧស្សាហកម្ម៤.០ គឺទាល់តែមានការអភិវឌ្ឍធនធានមនុស្ស មូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចធានាបាន ខណៈដែលកម្ពុជាកំពុងសិក្សាអភិវឌ្ឍន៍ពីប្រព័ន្ធ4G ទៅប្រព័ន្ធ 5G។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលទាមទារឱ្យមានការអភិវឌ្ឍនេះ គឺដោយសារការប្រកួតប្រជែងក្នុងពិភពលោកកា​ន់​តែច្រើនឡើង ដែលបណ្តាប្រទេសជាច្រើនកំពុងខិតខំ និងបានទៅដល់ប្រព័ន្ធ 5G រួចទៅហើយ។ សម្តេចបានបន្តថា ការអភិវឌ្ឍនធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំ នឹងជួយប្រទេសកម្ពុជា ឈានទៅដល់ទំនើបកម្មមួយជំហានទៅមុខទៀត ដែលធានានូវភាពប្រកួតប្រជែងដោយចីរភាពរយៈពេលវែង។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍនធនធានមនុស្សជាអាទិភាពទី១ សម្រាប់រយៈពេល២៥ឆ្នាំទៅមុខ ដូច្នេះដំណើរការនៃការទំនើបកម្មវិស័យឌីជីថលនេះ នឹងចូលរួមជាមួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនេះផងដែរ។​ គួររំលឹកថា ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា CamGSM (Cellcard) […]

អាជ្ញាធរក្រុងហូជីមិញ ពិន័យអ្នកលេងតិកតុកដែលធ្វើឱ្យប៉ះពាល់កិត្តិយសអង្គរវត្តខ្មែរ ចំនួន ៧,៥លានដុង

អាជ្ញាធរ​ក្រុង​ហូជីមិញ បាន​សម្រេចធ្វើការផាកពិន័យ​អ្នកលេង​បណ្តាញ​សង្គម​តិកតុក (TikTok) ម្នាក់ជនជាតិ​វៀតណាម ឈ្មោះ ហ៊ួ គុក អា​ញ ​(Hua QuocAnh) ជាទឹកប្រាក់ចំនួន ៧,៥​ លាន​ដុង (៣០៦​ ដុល្លារ​) ពីបទ​បង្ខូចកិត្តិយសប្រទេសកម្ពុជា​ និងប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជាថា​ ជា​របស់​ប្រទេស​ថៃ​។ នេះ​បើយោងតាម​ការរាយការណ៍រ​បស់​សារៈព័ត៌មាន Vietnam.vn ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងសេចក្តីសម្រេចពីការផាកពិន័យ​ដែល​អាជ្ញាធរវៀតណាមបានប្រកាស​កាលពី​ថ្ងៃ​ពុធ ក៏បាន​ព្រមានផងដែរ កុំឱ្យ​តារា​តិកតុក​រូបនេះ​បង្កើត​បញ្ហា​ដដែលៗ​ទៀត ហើយ​​ត្រូវគោរព​តាមច្បាប់​វៀតណាម ស្ដីពី​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​ដែល​ពេញនិយម​ ប្រកបដោយការទទួលខុសត្រូវ​ និងក្រមសីលធម៌។ គួររំលឹកថា កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដែល​ទើប​កន្លងផុតទៅ ជនជាតិវៀតណាម ឈ្មោះ ហ៊ួ គុក អា​ញនេះ បាន​បង្ហោះ​វីដេអូ​មួយប្រវែង ១,២៥នាទី ដែលមានខ្លឹមសារមាតិកាអំពីប្រាសាទអង្គរវត្ត ប៉ុន្តែមានបង្ហាញរូបវីដេអូស្ត្រីម្នាក់ស្លៀកពាក់បែបប្រពៃណីថៃនិង​កាន់ដំបង​ ១ ​ដើរ​ជុំវិញ​ប្រាសាទអង្គរវត្ត ព្រមទាំងមានរំលេចរូបភាពទង់ជាតិថៃ និងព្រះឆាយាលក្ខណ៍ស្តេចថៃ និងមានរំលេចសារជាសំឡងថា “សួស្តីប្រទេសថៃ” ​នៅលើ​គណនី​តិកតុក​រប​ស់​ខ្លួន ដែលមាន​អ្នកតាមដាន​ជាង […]

កម្ពុជា-ប៉ូឡូញ សម្រេចលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត

ប្រទេសកម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ឧសភា ២០២៣។ ក្រៅពីនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សភាទាំងពីរ និងរវាងអង្គការតំបន់ទាំងពីរគឺអាស៊ាន និងសហភាព អឺរ៉ុប ព្រមទាំងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម អប់រំ និងវប្បធម៌-ល-។ ភាគីទាំងពីរ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នា បង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសទាំងពីរ ដើម្បីជំរុញការចូលរួមកាន់តែសកម្មពីវិស័យឯកជនផងដែរ។ គួរបញ្ជាក់ថា កន្លងមកកម្ពុជា ធ្លាប់បានដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ​។​ (អានបន្ថែម) - Video Advertisement -

មជ្ឈមណ្ឌលសំចតប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ សង់បានជាង ៣៣% ហើយ

មជ្ឈមណ្ឌលសំចតស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត តម្លៃជាង ២,៣លានដុល្លារអាមេរិក សម្រេចការសាងសង់បាន ៣៣.១៨% ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម  ញ៉ឹក វណ្ណា​​រ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងដំណើរពិនិត្យការដ្ឋានសាងសង់ ជាមួយឯកឧត្តមអគ្គរាជទូតថៃប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែមករា​ ឆ្នាំ២០២៣។ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតនេះ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅអំឡុងដើមខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ ​ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Cherdidat ATTHAKOR) អគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងថា ការសាងសង់មណ្ឌលនេះ នឹងរួមចំណែកជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ឱ្យមានសង្ឃឹមក្នុងជីវិតសារជាថ្មី ដោយមានការផ្ដល់ជំនាញបណ្ដុះបណ្ដាលផ្សេងៗ។ ទន្ទឹមនឹងនេះផងដែរ ភាគីថៃក៏បានទទួលយកសំណើរស្នើសុំការបណ្ដុះបណ្ដាលមន្ត្រីជំនាញកម្ពុជាសម្រាប់បម្រើការងារក្នុងមជ្ឍមណ្ឌលនេះផងដែរ។ ការបណ្ដុះបណ្ដាល នឹងអនុវត្តនៅក្នុងមជ្ឈមណ្ឌលនេះតែម្តង ដោយប្រើរយៈពេល៦ខែ ដោយគិតចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ២០២៣។ - Video Advertisement -

រដ្ឋស្នើប្រជាពលរដ្ឋកុំលក់ដីសម្បទានសង្គមកិច្ចដែលទទួលបានពីគម្រោង LASED III

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យប្រជាពលរដ្ឋ​សូមកុំលក់ដី​សម្បទាន​សង្គ​ម​កិច្ច ដែលទទួលបានពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់ទី៣ (LASED III) នៅ​​ឃុំ​ក្បាល​ដំរី ស្រុកសម្បូរ ខេត្តក្រចេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម រ័ត្ន ហុក អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និ​​ង​សំណ​ង់​  និងជានាយកគម្រោង LASED III កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចទៅ​ពិនិត្យ​ទីតាំង​បែង​ចែកដី។ ឯកឧត្តមបានស្នើពលរដ្ឋសូមកុំល​ក់ដូរដីដែលបានមកពីការខិតខំរ​បស់បងប្អូ​ន​ឱ្យ​សោះ​ ត្រូវខិតខំថែរក្សា និងបង្កបង្កើនផលដាំដុះឱ្យបានច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពប្រចាំថ្ងៃ ហើយ​អ្នកដែលមិនទាន់ទទួលបានដី សូមចូលរួមសហការដាក់ពាក្យស្នើសុំមកអាជ្ញាធរមូលដ្ឋាន។ បើតាមរដ្ឋបាលឃុំក្បាលដំរី បានឱ្យដឹងថា ឃុំនេះមានប្រជាពលរដ្ឋសរុបចំនួន ៧,៦៩៨ នាក់ ស្មើ ១,៦៨៦ គ្រួសារ ដែលមានចំនួន​ប្រជាពលរដ្ឋក្រីក្រប្រហែល ៨០%ដែលគ្មានដីកសិកម្ម គ្មានដីលំនៅឋាន ហើយអ្នកខ្លះទៀត​គ្មានទាំ​ង​​​ដីកសិកម្ម និងដីលំនៅឋានតែម្ដង។ គួរបញ្ជាក់ថា គ​ម្រោង LASED III បានទទួលហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីគាំទ្រសកម្មភាពទាំងឡាយ ដែល​​រួមមាន ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តខ្នាតតូច ចំនួន ៧ទីតាំង […]