ខេត្តភូមិភាគឦសានទទួលបានសំណើវិនិយោគចំនួន ៧២គម្រោង ក្នុងតម្លៃទុន ២,៦៥ ប៊ីលានដុល្លារ

ក្រោមកម្មវិធីវិនិយោគពិសេសឆ្នាំ ២០២៥-២០២៨ ខេត្តមណ្ឌលគីរីតែមួយទទួលបានសំណើគម្រោងចំនួន ២២ ដែលមានតម្លៃ ៥១១ លានដុល្លារ ខណៈដែលក្រុមការងាររដ្ឋាភិបាលដាក់ពង្រាយយន្តការច្រកចេញចូលតែមួយ ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចក្នុងតំបន់។

គិតត្រឹមថ្ងៃទី៣ ខែ សីហា ឆ្នាំ ២០២៦ ខេត្តភូមិភាគឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២ គម្រោង ក្នុងទុនវិនិយោគ ២៦៥០ លានដុល្លារអាម៉េរិក។ នេះបើតាមកិច្ចពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានកម្ពុជា ឆ្នាំ ២០២៥-២០២៨» និង ផ្សព្វផ្សាយអំពីវិសាលភាពនៃកម្មវិធីពិសេស កាលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦។

លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦ ខេត្តនៅតំបន់ភូមិភាគឦសាន បានទទួលសំណើគម្រោងសរុបចំនួន ៧២គម្រោង ក្នុងទុនវិនិយោគ ២៦៥០ លានដុល្លារ ដែលបង្ហាញអំពីសក្តានុពល និង ចំណាប់អារម្មណ៍ពីវិនិយោគិន ក្នុងភូមិភាគឦសាន។ លោកបន្តថា ក្នុងនោះដែរ ខេត្តមណ្ឌលគិរី បានទទួលសំណើគម្រោងចំនួន ២២ គម្រោង ក្រោមទុនវិនិយោគ ៥១១ លានដុល្លា និង អាចបង្កើតការងារ ៥០០៣ កន្លែង។

តាមរយៈកិច្ចប្រជុំនេះដែរ លោកហ៊ាន សាហ៊ីប ក៏បានគូសបញ្ជាក់បន្ថែមដែរថា ខេត្តភូមិភាគឦសាន រួមជាមួយរដ្ឋបាលខេត្ត ត្រៀមខ្លួនជានិច្ចក្នុងការទទួលនូវការស្នើសុំប្រឹក្សាយោបល់ ការគាំទ្រការដាក់ពាក្យ ការសម្រួលនីតិវិធី និង ការចូលរួមដោះស្រាយបញ្ហារាំងស្ទះដោយប្រការណាមួយ ដោយប្រើប្រាស់ “យន្តការច្រកចេញចូលតែមួយ” របស់ ក.វ.ឦសាន និង ការរួមគ្នាជំរុញការវិនិយោគនៅភូមិភាគឦសាន ដោយការដោះស្រាយបញ្ហារួមគ្នាជាកញ្ចប់ តាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព ដើម្បីទាក់ទាញវិនិយោគបន្ថែមមកកាន់ខេត្តទាំង៤នេះផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

ជប៉ុនចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា លើរឿងសំខាន់ចំនួន២

នៅក្នុងកិច្ចពិភាក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក Tak […]

សភាពាណិជ្ជកម្មអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិវិស័យព័ស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារិម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក […]

ចិនប្តេជ្ញាជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រាស និងអ្នកធុរកិច្ចចិន ឱ្យទៅបោះទុនវិនិយោគនៅកម្ពុជា

ចិនបានប្តេជ្ញាថា នឹងជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុន សហគ្រា […]