បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ហើយមានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុប ៥.៦៤៦ គីឡូម៉ែត្រ។ នេះបើយោងតាមពិធីប្រកាស ផ្ទេរ និងតែងតាំងមុខតំណែង អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ «វិស័យទឹកស្អាតមិនមែនមានតួនាទីត្រឹមតែជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាសុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចលករដ៏មានសក្តានុពល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ផលិតភាព ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងការគាំទ្រដល់ដំណើរការឧស្សាហូបនីយកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះវិស័យទឹកស្អាត និងថាក្នុងរយៈពេលជាងបីទស្សវត្សរ៍កន្លងមក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានក្លាយជាសហគ្រាសសាធារណៈដ៏ជោគជ័យមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះប្រព័ន្ធគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពបច្ចេកទេសខ្ពស់។

នៅក្នុងពិធីនោះបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុប ៥.៦៤៦ គីឡូម៉ែត្រ និងកំពុងផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជនចំនួន ៥៣១.៣០១ តំណ នៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។គុណភាពទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្តអនុលោមតាមស្តង់ដាររបស់ អង្គការសុខភាពពិភពលោក (WHO) ខណៈអត្រាប្រមូលប្រាក់ថ្លៃសេវាទឹកស្អាតសម្រេចបាន ៩៩,៩% ដែលបង្ហាញពីប្រសិទ្ធភាពប្រតិបត្តិការខ្ពស់។រដ្ឋាករទឹក ក៏បានប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍ ពង្រីកបណ្តាញផ្គត់ផ្គង់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាព ជូនប្រជាពលរដ្ឋ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច សមត្ថភាពស្តុកទឹក ១១៥​លាន​ម៉ែត្រ​គូប សម្រេចបាន ២០%

អាងស្តុកទឹកស្ទឹងឃ្លៀចដែលលាតសន្ធឹងឆ្លងកាត់ស្រុកឱរ៉ាល់ នឹ […]

ជប៉ុនផ្តល់កម្ចីសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីភ្នំពេញ

លិខិតប្តូរសារថ្មីដែលមានតម្លៃជាង ១៦០ លានដុល្លារផ្តោតលើកា […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជាង១៣លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ស្ថានីយផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តកំពង់ចាម តម្លៃសាង […]

ប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%

ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ […]

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]