Pixelated ជាអគារខ្ពស់ជាងគេក្នុងប្រទេសថៃបច្ចុប្បន្ន

ការអភិវឌ្ឍអគារពហុបំណងកម្ពស់ ៣១៤ ម៉ែត ក្នុងសង្កាត់មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងបាងកក ដែលមានឈ្មោះថា “Pixelated Tower” បានក្លាយជាអគារខ្ពស់ជាងគេនៅប្រទេសថៃ។

អគារ MahaNakhon ដែលមានផ្ទៃក្រឡា ១៥០.០០០ ម៉ែតការ៉េ និង៧៧ជាន់ និងមានអាផាតមិនសម្រាប់សេវាកម្មចំនួន ២០០ មជ្ឈមណ្ឌលអាជីវកម្មរាយរង ដែលរួមមាន ភោជនីយដ្ឋាន និងហាងកាហ្វេ សណ្ឋាគារប៊ូទិកដែលមាន ១៥០បន្ទប់ ព្រមទាំងស្កាយបារមួយនៅជានដំបូលអគារ។

អគារនេះក៏នឹងមានផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់ស្ថានីយ៍ Chongnonsi Skytrain ផងដែរ។

បើយោងតាមលោក Ole Scheeren ស្ថាបត្យករអាឡឺម៉ង់ ដែលទទួលខុសត្រូវចំពោះការរចនាអគារបានឲ្យដឹងថា អគារនេះរួមបញ្ចូលជាមួយទីក្រុងដោយរាងចោតចុះបន្តិចម្តងៗរហូតដល់ដី។

ទីធ្លាសាធារណៈនៅខាងមុខអគារនិងត្រូវប្រើសម្រាប់រៀបចំព្រឹត្តិការណ៍វប្បធម៌ និងជាកន្លែងសម្រាប់លំហែប្រកបដោយភាពស្ងប់ស្ងាត់របស់ប្រជាជនក្នុងទីក្រុង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន CANCAP Global មកពីកាណាដា សម្លឹងលើវិស័យលំនៅឋាន កសិកម្ម និងការកែច្នៃអាហារនៅកម្ពុជា

រាជធានីភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកឱកាសវ […]

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រីកការវិនិយោគ លើវិស័យសំខាន់ៗចំនួន ៦

អ្នកធុរកិច្ចមកពីស្ថាប័នវិនិយោគហ្កេបិកអន្តរជាតិ ចង់ពង្រី […]

រដ្ឋសម្ពោធគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រនៅមន្ទីរពេទ្យបង្អែកចំនួន៣ នៅកំពង់ស្ពឺ

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រ ដែ […]

បារាំងផ្តល់ជំនួយ ២០០លានដុល្លារ អភិវឌ្ឍវិស័យថាមពលកម្ពុជា និងសិក្សាគម្រោងវារីអគ្គិសនីនៅកោះកុង

រដ្ឋាភិបាលប្រទេសបារាំង បានសម្រេចផ្តល់ជំនួយ២០០លានដុល្លារ […]

ក្រសួងពង្រឹងអភិបាលកិច្ចល្អ និងគុណភាពសេវាសាធារណៈតាមរយៈការពិនិត្យផែនការគណនេយ្យភាពសង្គមដំណាក់កាលទី៣ (ISAF-III)

កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងក […]