Rinnai បង្ហាញពីប្រព័ន្ធទឹកក្តៅសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមហ៊ុន Camcona Trading Cambodia ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនំាចូល និងចែកចាយបន្តនូវ ផលិតផលប្រព័ន្ធទឹកក្តៅ Rinnai ដោយប្រើប្រាស់ហ្គាសដំបូងគេបង្អស់នៅកម្ពុជា បានរៀបចំកម្មវិធីជួបជុំដើម្បីធ្វើបទបង្ហាញពីប្រព័ន្ធទឹកក្តៅ សម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ា ដល់ដៃគូរពាណិជ្ជកម្ម និងដេប៉ូចែកចាយនៅសណ្ឋាគារ ហ៊ីលឡក់ និងស្ប៉ា នៅក្រុងសៀមរាប។

សាជីវកម្ម Rinnai បានកើតឡើងតាំងពីឆ្នាំ ១៩២០ ហើយបានពង្រីករោងចក្រ និងសាខាចំនួន១៩ ទីតាំង នៅក្នុងពិភពលោក ព្រមទាំងមានបណ្តាញចែកចាយនៅក្នុងទីផ្សារជាច្រើនពាសពេញពិភពលោក។ មកដល់បច្ចុប្បន្ន សាជីវកម្ម Rinnai មានអាយុកាលជិត១០០ឆ្នាំទៅ ហើយតែក្រុមហ៊ុននៅតែបន្តផ្តោត ទៅលើការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ លើបច្ចេកវិទ្យាកាន់តែទំនើបឡើងៗ និងជាពិសេស បានផ្តល់នូវដំណោះស្រាយទឹកក្តៅគ្រប់ប្រភេទដូចជា ប្រើថាមពលអគ្គិសនី ហ្គាស និង ពន្លឺព្រះអាទិត្យ ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។

លោកស្រី គីមស្រុន អេលីដា អគ្គនាយិការ ក្រុមហ៊ុន Camcona Trading Cambodia បានមាន ប្រសាសន៍ថា “សាជីវកម្ម Rinnai បានពង្រីកការចែកចាយមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ ដោយមាន ការទទួលស្គាល់ និង និយមគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ជាច្រើន ដោយសារគុណភាពខ្ពស់ សុវត្ថិភាព ព្រមទាំងសេវាកម្មក្រោយពេលលក់។ គួរបញ្ចាក់ផងដែរថា ក្នុងរយៈពេល៤ឆ្នាំក្នុងការនាំចូលនិងចែកចាយនេះ ផលិតផលរបស់យើងបានកើនឡើងការលក់ជាមធ្យម ៥០ភាគរយ ដែលជាតួរលេខមួយបញ្ចាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុន។

លោកស្រីបានបន្តថា បច្ចុប្បន្នការលក់ភាគច្រើននៅទីក្រុងភ្នំពេញ ហើយដើម្បីពង្រីកការចែកចាយ និងការផ្សព្វផ្សាយប្រព័ន្ធទឹកក្តៅដែលមានប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃថាមពលបន្ថែមដល់អតិថិជន និងអ្នកប្រើប្រាស់ ទើបលោកស្រីសម្រេចរៀបកម្មវិធីបទបង្ហាញនេះព្រោះទីក្រុងសៀមរាបមានសក្តានុពលខ្ពស់ និងជាគោលដៅទេសចរណ៍លេខ១ នៅព្រះរាជាណាចក្រកម្ពុជាដែលសំបូរទៅដោយសណ្ឋាគារ ភោជនីយដ្ឋាន និងស្ប៉ាជាច្រើន។ លោកស្រីសន្យាថា និងបង្កើនសេវាកម្មលក់ និងទំនុកចិត្តឲ្យកាន់តែ ល្អប្រសើរជាងដៃគូរប្រគួតប្រជែងនានា និងធានានូវគុណភាពផលិតផលតាមស្តង់ដាអន្តរជាតិ ហើយ លោកស្រីសង្ឃឹមថាអតិថិជន និងដៃគូរពាណិជ្ជកម្មនូវតែបន្តការគាំទ្ររផលិតផល Rinnai បន្ថែមទៀត។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Camcona Trading Cambodia គឺជាក្រុមហ៊ុន ដែលបានទទួលសិទ្ធិនំាចូល និងចែកចាយ ផលិតផលប្រព័ន្ធទឹកក្តៅ គ្រប់ប្រភេទ ពីសាជីវកម្ម Rinnai ជប៉ុន ចង្គៀងបំភ្លឺខាងក្នុង និងខាងក្រៅអាគារពី ក្រុមហ៊ុន LIGMAN Lighting របស់ប្រទេសថៃ និង ម៉ាស៊ីននិងសម្ភារៈសម្រាប់បម្រើផ្នែក សំណង់ពីក្រុមហ៊ុន IMER Group របស់ប្រទេសអ៊ីតាលី ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាម៉េរិកចំនួន ៧ ចង់វិនិយោគលើគម្រោងគាំទ្រដល់ប្រតិបត្តិការគម្រោងព្រែកជីកហ្វូណនតេជោ

ក្រោមការសម្របសម្រួលពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា […]

រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ១៨លានដុល្លារ ដើម្បីកែលម្អមន្ទីរពេទ្យបង្អែក ៦១

ថ្លែងក្នុងពិធីសម្ពោធមន្ទីរពេទ្យ «ហ្លួងម៉ែ» សម្តេចធិបតី […]

Bentley តែងតាំងប្រធានផ្នែកថ្មី ខណៈប្ដេជ្ញាជំរុញសមត្ថភាព AI ក្នុងសំណង់ឌីជីថល

ក្រុមហ៊ុន Bentley Systems បានតែងតាំងលោក Andy Rahden ជាប […]

មន្ទីរពេទ្យ ហ្លួង ម៉ែ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីប្រែក្លាយជាមន្ទីរពេទ្យថ្នាក់ជាតិបែបទំនើប

អតីតមជ្ឈមណ្ឌលស្ត្រី ពង្រីកការថែទាំផ្នែកជំងឺមហារីក ជាមួយ […]

ក្រុមហ៊ុនចំនួន២ ចុះកិច្ចសន្យាទិញ-លក់អង្ករ ១ម៉ឺនតោនពីកម្ពុជានាំចេញទៅកាន់ទីផ្សារហ្វីលីពីន

ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី […]