Sky Forest for Vietnam Real Estate Project

មានការបង្ហាញពីផែនការសម្រាប់គម្រោងអចលនទ្រព្យប្រកបដោយលក្ខណៈច្នៃប្រឌិតបំផុតមួយនៅក្នុងប្រទេសវៀតណាម ដែលមានការអភិវឌ្ឍអគារខ្ពស់អមដោយទេសភាពព្រៃលើមេឃ “Sky Forest” នៅលើដំបូលអគារ។

ការរចនាសម្រាប់ “Empire City” ដោយស្ថាបត្យករ Büro Ole Scheeren គឺសម្រាប់ការអភិវឌ្ឍចម្រុះនៅលើទន្លេសៃហ្គនក្នុងទីក្រុងហូជីមិញ ហើយប្រសិនបើគម្រោងត្រូវបានសាងសង់រួច នោះអគារនេះនឹងក្លាយជាអគារខ្ពស់ជាងគេនៅប្រទេសវៀតណាម។

ការអភិវឌ្ឍទាំងបីអគារនេះនឹងមានអាផាតមិន សណ្ឋាគារប្រណិត ការិយាល័យ និងខុនដូ។

ទោះជាយ៉ាងណា អគារកណ្តាល “Empire 88” នឹងមានទេសភាពព្រៃលើមេឃ “Sky Forest” ដ៏ស្រស់ស្អាតជាមួយនិងទីលានដំបូលលយចេញទៅក្នុងទិសដៅជាច្រើនដែលអាចឱ្យគេមើលឃើញទេសភាពនៅទូទាំងទីក្រុង និងទន្លេសៃហ្គន។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអចលនទ្រព្យមកពីប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងហុងកុងនឹងអភិវឌ្ឍន៍គម្រោងនេះ ប៉ុន្តែមិនទាន់មានការប្រកាសអំពីការសាងសង់នៅឡើយទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]