ឥណ្ឌាប្រើ Digital Twin បង្កើនប្រសិទ្ធភាពប្រព័ន្ធផ្គត់ផ្គង់ទឹកដល់មនុស្សជាង ៣លាននាក់

ក្រុមហ៊ុន Orange City Water (OCW) របស់ប្រទេសឥណ្ឌា ថ្មីៗនេះ បានបង្កើតនូវផែនទីនិម្មិតនៃបណ្ដាញទឹកក្រោមដីដ៏ធំសម្បើមរបស់ទីក្រុង Nagpur ដោយប្រើកម្មវិធី Digital Twin។ ផែនទីនិម្មិតនេះជួយឱ្យអ្នកគ្រប់ប្រព័ន្ធទឹក អាចមើលឃើញយ៉ាងច្បាស់នូវរាល់ទុយោក្រោមដីទាំងអស់នៅលើក្នុងកុំព្យូទ័រ ពោលគឺដូចចុះទៅមើលក្រោមដីជាក់ស្ដែងដូច្នោះឯង។

បច្ចេកវិទ្យាបាន និងកំពុងជួយក្រុមវិស្វករនៅភាគកណ្តាលនៃប្រទេសឥណ្ឌា ក្នុងការផ្ដល់ទឹកស្អាតដល់ប្រជាជនជាង ៣ លាននាក់ បានដោយមានប្រសិទ្ធភាពជាងមុន។

មុនពេលបច្ចេកវិទ្យានេះត្រូវបានដាក់ឱ្យប្រើប្រាស់ ព័ត៌មានសំខាន់ៗអំពីបំពង់ទឹក ម៉ាស៊ីនបូម និងសម្ពាធទឹក ត្រូវបានរក្សាទុកដាច់ដោយឡែកពីគ្នានៅក្នុងប្រព័ន្ធកុំព្យូទ័រផ្សេងៗ។ កត្តានេះបានធ្វើឱ្យវិស្វករមានការលំបាកក្នុងការក្ដាប់រូបភាពរួមនៃស្ថានភាពទឹកទូទាំងទីក្រុង ពិសេសទាក់ទងនឹងកំហូចនៃប្រព័ន្ធទឹកក្រោមដីដែលមើលមិនឃើញ។

តាមរយៈការប្រើប្រាស់កម្មវិធី OpenFlows WaterSight ក្រុមហ៊ុន OCW បានបង្រួមទិន្នន័យទាំងអស់នោះមកទុកក្នុងផ្ទាំងបញ្ជាតែមួយនៅលើប្រព័ន្ធ Cloud។ ប្រព័ន្ធ “Digital Twin” នេះមានតួនាទីដូចជាឧបករណ៍ហ្វឹកហាត់ហោះហើរ (Flight Simulator) សម្រាប់បណ្ដាញទឹកអញ្ចឹងដែរ ដោយវាបង្ហាញពីរបៀបដែលទឹកធ្វើចលនាពាសពេញទីក្រុង និងអាចទស្សន៍ទាយទុកមុនថា តើការផ្លាស់ប្តូរនៅតំបន់មួយ អាចប៉ះពាល់ដល់សម្ពាធទឹកនៅតំបន់មួយទៀតយ៉ាងដូចម្តេច។

ប្រយោជន៍សំខាន់បំផុតនោះគឺ ដោយសារតែបច្ចុប្បន្នវិស្វករអាចស្វែងរកកន្លែងលេចធ្លាយ ឬការខូចខាតម៉ាស៊ីនបូមបានភ្លាមៗ ពួកគេអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា មុនពេលទឹកត្រូវកាត់ផ្ដាច់។

បច្ចេកវិទ្យានេះបានជួយឱ្យទីក្រុងរក្សាកម្រិតគុណភាពទឹកបានរហូតដល់ ៩៨% និងជាឧបករណ៍ដ៏សំខាន់ក្នុងការកាត់បន្ថយការខ្ជះខ្ជាយទឹក។ ប្រសិនបើមានបំពង់ទឹកបែក ប្រព័ន្ធនេះជួយក្រុមការងារធ្វើតេស្តរកដំណោះស្រាយផ្សេងៗតាមរយៈប្រព័ន្ធនិម្មិតជាមុនសិន មុននឹងបញ្ជូនក្រុមជួសជុលទៅកាន់ទីតាំងផ្ទាល់ ដែលវាជួយធានាថាការផ្គត់ផ្គង់ទឹកនឹងត្រូវតភ្ជាប់ឡើងវិញបានយ៉ាងឆាប់រហ័ស។

វិធីសាស្ត្រឌីជីថលនេះកំពុងក្លាយជាស្តង់ដារថ្មីសម្រាប់ទីក្រុងនានាក្នុងការគ្រប់គ្រងធនធានចាំបាច់។ តាមរយៈការបំប្លែងទិន្នន័យដ៏ស្មុគស្មាញឱ្យទៅជាផែនទីបន្តផ្ទាល់ដ៏ច្បាស់លាស់ ទីក្រុងកំពុងធានាថាការផ្គត់ផ្គង់ទឹកនៅតែមានភាពជឿជាក់ ប្រកបដោយប្រសិទ្ធភាព និងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ថ្ងៃអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?

ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិ […]

ការគ្រប់គ្រងប្រព័ន្ធទឹកបែបថ្មីដោយប្រើបច្ចេកវិទ្យា Digital Twin! សន្សំបានរាប់លានដុល្លារ!

ក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថលលំដាប់ពិភពលោក Bentley […]

ក្រុមហ៊ុន Bentley ប្ដេជ្ញាជំរុញសំណង់បៃតងតាមរយៈកម្មវិធី Digital Twin

Bentley Systems កំពុងប្រើប្រាស់បច្ចេកវិទ្យា “Digi […]

បច្ចេកវិទ្យា Bentley Systems ជួយបង្កើតប្រព័ន្ធបង្ការទឹកជំនន់ខ្នាតយក្សនៅប្រទេសចិន

ក្រុមហ៊ុនចិន CSCEC AECOM បានប្រើប្រាស់កម្មវវិធីឌីជីថលរប […]

Bentley ចេញយុទ្ធនាការថ្មីប្រើបច្ចេកវិទ្យាដោះស្រាយវិសមភាពការប្រើទឹក និងយេនឌ័រ

Bentley Systems កំពុងតស៊ូមតិដើម្បីផ្លាស់ប្តូរទស្សនៈដែលធ […]