គម្រប់ខួប 40ឆ្នាំ Bentley Systems នឹងប្រកាសតែងតាំងនាយកប្រតិបត្តិថ្មី
លោក Nicholas Cumins ជានាយកបច្ចេកទេស នឹងត្រូវកាន់តួនាទីថ្មីជានាយកប្រតិបត្តិ នៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខណៈដែល Greg Bentley នឹងផ្ទេរទៅកាន់តួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Bentley Systems ជាសាជីវកម្មអន្តរជាតិដ៏ធំមួយ ផ្តោតលើការផលិតកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសថា ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ខាងមុខនេះតទៅ លោក Greg Bentley នឹងផ្លាស់ប្តូរតួនាទី ពីនាយកប្រតិបត្តិ CEO របស់ Bentley Systems ទៅជាប្រធានក្រុមប្រឹក្សាភិបាល ចំណែកលោក Nicholas Cumins ដែលបច្ចុប្បន្នជានាយកបច្ចេកទេស COO នឹងត្រូវបានដំឡើងឋានៈជា នាយកប្រតិបត្តិ CEO ជំនួសលោក Greg Bentley ព្រមទាំងក្លាយជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផងដែរ។ ការប្រកាសនេះនឹងធ្វើឡើងក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បើកសម្ពោធទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Bentley Systems នៅចក្រភពអង់គ្លេសក្នុងទីក្រុងឡុងដ៍ ស្របពេលដែលក្រុមហ៊ុន Bentley Systems […]
អានបន្ថែមក្រុមហ៊ុន Bentley Systems៖ បច្ចេកវិទ្យា Digital Twin ជំរុញការអភិវឌ្ឍដោយចីរភាព ក្នុងទិវាវិស្វកម្មពិភពលោក
អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបង្កើតទិវាវិស្វកម្មពិភពលោកក្នុងឆ្នាំ ២០១៩ ដើម្បីទទួលស្គាល់តួនាទីរបស់វិស្វករ និងការងារវិស្វកម្មសាកល ក្នុងការបង្កើតពិភពលោកដែលប្រសើរជាងមុន និងការរស់នៅប្រកបដោយនិរន្តរភាពរបស់សង្គមមនុស្ស។ ក្នុងខួបលើកទី០៤នៃទិវានេះ ក្រុមហ៊ុន Bentley Systems បានរំលឹកពីការចែករំលែក និងការរួមចំណែកក្នុងដំណើរវិស្វកម្មប្រកបដោយចីរភាពរបស់ខ្លួន នៅលើទំព័រហ្វែសប៊ុកផ្លូវការ កាលពី ០៤ ខែ មីនា ឆ្នាំ ២០២៤។ ក្នុងបេសកកម្មរួមចំណែកជាមួយអង្គការយូនេស្កូលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងពិភពលោក វិស្វករ និងអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ក្នុងការរចនា សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ដែលប្រកបដោយលក្ខណៈទំនើប មានប្រសិទ្ធភាពជាងមុន ព្រមទាំងសន្សំសំចៃទាំងកម្លាំងពលកម្ម ពេលវេលាអនុវត្តគម្រោង និងថវិកាប្រតិបត្តិការគម្រោង ដែលជួយឱ្យអ្នកអនុវត្តសម្រេចបានលទ្ធផលគាប់ប្រសើរជាងមុន និងមានភាពធន់ជាងមុន។ ក្នុងចំណោមគម្រោងដែលបានប្រើបច្ចេកវិទ្យា Bentley Systems និងបានរួមចំណែកក្នុងគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិទាំងនោះ រួមមានគម្រោងធំៗខាងក្រោម៖ គម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសអ៊ីតាលី៖ ការអនុវត្តគម្រោងនេះ វិស្វករកំពុងសាងសង់ស្ថានីយថាមពលពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសអ៊ីតាលី ដែលនឹងមានសមត្ថភាពផលិតថាមពលកកើតឡើងវិញបានរហូតដល់ទៅ ២ ជីហ្គាវ៉ាត់។ ជាលទ្ធផល កម្មវិធី Digital […]
អានបន្ថែមBentley Systems ប្រកាសរៀបចំកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល 2024
អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវ៉ាងគូវើរ ប្រទេសកាណាដា ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ផ្តោតលើកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសរៀបចំពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 (Going Digital Awards in Infrastructure) ជាពានរង្វាន់ដ៏ធំមួយដែលរៀបចំឡើងដោយមានគណៈវិនិច្ឆ័យឯករាជ្យមកពីជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីវិនិច្ឆ័យ និងទទួលស្គាល់ភាពជឿនលឿនផ្នែកឌីជីថលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ប្រកួត ដោយកាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យប្រកួតគឺ ថ្ងៃទី 15 ខែមេសាឆ្នាំ 2024 ខាងមុខនេះ។ អ្នកប្រើប្រាស់កម្មវិធីសូហ្វវែរ Bentley សម្រាប់គម្រោងរបស់គេ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនៅក្នុងកម្មវិធី Going Digital Awards in Infrastructure ក្នុងឆ្នាំ 2024 នេះ មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – ដូចជាមុនការសាងសង់ ឬក្នុងដំណាក់កាលរៀបចំគំនិតសិក្សា ឬរចនាប្លង់ ដំណាក់កាលសាងសង់ ឬប្រតិបត្តិការ សុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតបាន។ សម្រាប់ប្រភេទពានរង្វាន់នីមួយៗ នឹងត្រូវបានជម្រុះអ្នកជាប់ចុងក្រោយចំនួនបី ដើម្បីទៅប្រកួតផ្តាច់ព្រាត់យកឈ្នះក្នុងកម្មវិធីដែលនឹងរៀបចំនៅទីក្រុង Vancouver ក្នុងព្រឹត្តិការណ៍ The Year in […]
អានបន្ថែមអនុស្ថានីយចែកចាយអគ្គិសនីក្រោមដីដំបូងបំផុត ប្រើប្រាស់បច្ចេកវិទ្យា Digital Twin របស់ Bentley ដើម្បីសិក្សានិងសាងសង់
គម្រោងស្ថានីយក្រោមដីថ្មីស៊ូតុង Xudong កំពុងបង្ហាញវត្តមានចេញជាគម្រោងដ៏សំខាន់មួយនៅក្នុងផែនការប្រាំឆ្នាំទី ១៣ នៃបណ្តាញអគ្គិសនីនៅខេត្តហឺប៉ី Hubei របស់ចិន។ ស្ថានីយបញ្ជូនរងប្រកបដោយភាពច្នៃប្រតិដ្ឋនេះ ដែលជាប្រភេទស្ថានីយចែកចាយថាមពលថ្មីដំបូងគេ កំពុងក្លាយជាគម្រោងបដិវត្តន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនីដ៏លេចធ្លោមួយនៅភូមិភាគកណ្តាលប្រទេសចិន ដោយដំណើរការនៅកម្រិតថាមពល ២២០ គីឡូវ៉ុល និងបម្រើជាគម្រោងសាកល្បងប្រកបដោយមហិច្ឆតារបស់ទីក្រុងវូហាន Wuhan ក្នុងការបង្កើតបណ្តាញអគ្គិសនីកម្រិតកំពូលរបស់ប្រទេស ដោយមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់អ្នកស្រុកដល់ទៅចំនួន ២០០ ០០០គ្រួសារ នៅភាគខាងជើងតំបន់យូឆាង Wuchang។ គម្រោងដ៏ធំនេះ បង្ហាញពីការបោះជំហានលោតផ្លោះដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងសមត្ថភាពថាមពលក្នុងតំបន់ នេះបើយោងការចុះផ្សាយរបស់ Bentley Systems កាលពី ០២ ខែមីនា ឆ្នាំ ២០២៤។ ចំពេលបញ្ហាប្រឈមដែលបង្កឡើងដោយសារទីតាំងក្រោមដីរបស់គម្រោងស្ថិតនៅជិតទន្លេ យ៉ង់សេ (Yangtze) ក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន គម្រោងស្ថានីយក្រោមដី Xudong នេះ ជួបផលលំបាកនឹងបញ្ហាទីតាំងដ៏ស្មុគស្មាញ និងឧបសគ្គភូមិសាស្ត្រច្រើន ក្នុងដំណាក់កាលនៃការសាងសង់។ ក្នុងកាលៈទេសៈមិនអំណោយផលបែបនេះ ទាមទារឱ្យមានគំរូប្លង់ និងការសម្របសម្រួលយ៉ាងស្មុគ្រស្មាញ ក្នុងដំណាក់កាលនៃការរៀបចំកាលវិភាគសាងសង់ ដែលត្រូវធ្វើឱ្យទាន់តាមកាលកំណត់យ៉ាងតឹងរឹង។ ដោយការជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាភ្លោះឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley Systems ក្រុមហ៊ុនគ្រប់គ្រងគម្រោងរបស់ចិនឈ្មោះ Powerchina Hubei Electric Engineering Co., […]
អានបន្ថែមបច្ចេកវិទ្យាឌីជីថល Bentley ជួយចិនកាត់បន្ថយពេល និងសន្សំថវិកាជាង៨លានដុល្លារក្នុងគម្រោងអាងស្តុកទឹក ៦,៥លានម២
មានទីតាំងនៅតាមដងទន្លេវ៉ូគិន (Woken River) ក្នុងខេត្ត Heilongjiang ប្រទេសចិន អាងស្តុកទឹកឈ្មោះតៅសាន (Taoshan) ដែលត្រូវបានគេស្គាល់ថាជា “Little West Lake” នៃទីក្រុង Qitaihe ឈរជាសក្ខីភាពនៃឧត្តមភាពលើបច្ចេកវិទ្យាគ្រប់គ្រងទឹកបែបទំនើបរបស់ប្រទេសចិន។ អាងស្តុកទឹកនេះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៦,៥ លានម៉ែត្រការ៉េ ដោយបម្រើជាអាងស្តុកទឹកសម្រាប់ការគ្រប់គ្រងទឹកជំនន់ ការផ្គត់ផ្គង់ទឹកក្នុងទីក្រុង និងការប្រើប្រាស់រួមនៃប្រព័ន្ធធារាសាស្រ្ត និងវារីវប្បកម្មនៅក្នុងខេត្ត យោងតាម Bentley Systems កាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារភាពទាក់ទាញអារម្មណ៍ផ្នែកអេកូឡូស៊ីរបស់ខ្លួន គម្រោងអភិវឌ្ឍន៍បឹងតៅសាន Taoshan សម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដោយស្នាដៃរបស់ក្រុមហ៊ុន Qitaihe Jianhe Investment and Construction Management សហការជាមួយក្រុមហ៊ុន Heilongjiang Big Data Industrial Development។ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងពីរជាមួយនឹងភាគីពាក់ព័ន្ធ បានប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយសំណង់ឌីជីថលដ៏ទំនើបរបស់ក្រុមហ៊ុន Bentley ដើម្បីបំប្លែងទិន្នន័យចម្រុះរបស់គម្រោងទៅជាគំរូឌីជីថលដែលមានលក្ខណៈងាយស្រួលប្រើជាងមុន។ ជាលទ្ធផល ឧត្តមភាពនៃកិច្ចខិតខំប្រឹងប្រែងនេះ ជួយឱ្យក្រុមហ៊ុនបង្កើតបាននូវកម្មវិធីគំរូ […]
អានបន្ថែមក្រុមហ៊ុន Bentley ប្រកាសជ្រើសរើសបេក្ខភាពប្រកួតប្រជែងពានរង្វាន់ GOING DIGITAL AWARDS IN INFRASTRUCTURE សម្រាប់ឆ្នាំ ២០២៤
លើកកម្ពស់កិត្តិសព្ទគម្រោងរបស់អ្នកទៅកាន់មនុស្សទូទាំងពិភពលោក! ចាប់ផ្តើមទទួលពាក្យគម្រោងប្រកួតប្រជែង ចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២៤! ក្រុមហ៊ុន Bentley Systems ដែលក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខលំដាប់សកល បានប្រកាសបើកទទួលចុះឈ្មោះប្រកួតប្រជែង និងតែងតាំងគម្រោង សម្រាប់ពានរង្វាន់ Going Digital Awards In Infrastructure ឆ្នាំ ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Vancouver ប្រទេសកាណាដា។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ នឹងជ្រើសយកគម្រោងណាដែលអនុវត្តបច្ចេកឌីជីថលក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់ភាពជឿនលឿនប្រកបដោយភាពច្នៃប្រតិដ្ឋ និងឧត្តមភាពនៃបច្ចេកវិទ្យានៅក្នុងវិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុន Bentley ប្រកាសអញ្ជើញអង្គការនិងស្ថាប័នទាំងអស់នៅទូទាំងពិភពលោក ឱ្យដាក់ស្នើគម្រោងរបស់ខ្លួនមកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្ហាញពីសមិទ្ធផលរបស់ស្ថាប័នខ្លួនផង និងថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការជំរុញឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធតាមរយៈបរិវត្តកម្មឌីជីថលផងដែរ។ អត្ថប្រយោជន៍នៃការទទួលសិទ្ធិ និងការទទួលស្គាល់ អត្ថប្រយោជន៍ទីមួយ គឺនៅពេលតែងតាំង គម្រោងដែលចូលរួមនីមួយៗ នឹងត្រូវបានផ្តល់កិត្តិយសជាមួយនឹងវិញ្ញាបនបត្រនៃការចូលរួមពីក្រុមហ៊ុន Bentley ដែលជានិមិត្តរូបនៃការលះបង់របស់ស្ថាប័នចំពោះឧត្តមភាពឌីជីថល រួមជាមួយនឹងការទទួលស្គាល់កិត្តិស័ព្ទស្ថាប័នចារទុកនៅក្នុងសៀវភៅហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (Infrastructure Yearbook) ដែលមានការទទួលស្គាល់ជាសាកល។ ការទទួលស្គាល់នេះ ដើរតួនាទីជាជំហានមួយដើម្បីទទួលបានកិត្តិស័ព្ទសម្រាប់ស្ថាប័នផ្ទាល់ និងឱកាសផ្សេងៗជាច្រើនបន្ថែមទៀត។ អត្ថប្រយោជន៍មួយទៀត គឺអ្នកជាប់គម្រោងចុងក្រោយដែលត្រូវបានជ្រើសរើស នឹងទទួលបានឱកាសដ៏អស្ចារ្យមួយដើម្បីធ្វើបទបង្ហាញគម្រោងនៃស្ថាប័នខ្លួននៅចំពោះមុខគណៈវិនិច្ឆ័យឆ្នើមៗ និងទស្សនិកជនជាអ្នកជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមរដ្ឋតិចសាស់ប្រើបច្ចេកវិទ្យា iTwin របស់ Bentley សង់ស្ពានឆ្លងកាត់ផ្លូវតម្លៃ $១,៤៥ ពាន់លាន
នាយកដ្ឋានដឹកជញ្ជូនតិចសាស់ (TxDOT) បានចាប់ផ្តើមគម្រោងដ៏មហិមាចំនួន ១,៤៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងកំណើនចរាចរដែលកំពុងកើនឡើងនៅលើច្រករបៀង I-35 ក្នុងតំបន់ San Antonio តាមរយៈការណែនាំផ្លូវកាត់ដ៏ទំនើប និងការពង្រីកផ្លូវថ្នល់ជាមួយនឹងគន្លងបន្ថែមចំនួនបីក្នុងទិសដៅនីមួយៗ។ គម្រោងនេះគ្រប់គ្រងដោយ ក្រុមហ៊ុន Ferrovial Construction U.S. និង Webber LLC ប្រើប្រាស់កម្មវិធីវេទិកាឌីជីថល iTwin របស់ក្រុមហ៊ុន Bentley ដើម្បីបង្កើនកិច្ចសហការ និងសម្រួលការផ្លាស់ប្តូរព័ត៌មាន នេះបើយោងតាម Bentley Systems ចេញផ្សាយថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការអនុវត្តគម្រោងនេះ ធ្វើឡើងលើងច្រកផ្លូវពាណិជ្ជកម្មដ៏សំខាន់ I-35 ដែលភ្ជាប់ទ្វីបអាមេរិកខាងត្បូង និងខាងអេមេរិកខាងជើង រវាងម៉ិកស៊ិក និងកាណាដា កាត់តាមសហរដ្ឋអាមេរិក។ ច្រករបៀង I-35 គឺជាផ្លូវដែលមានការកកស្ទះបំផុតនៅរដ្ឋតិចសាស់។ បរិមាណចរាចរណ៍ត្រូវបានគេព្យាករថានឹងកើនឡើង ៥០% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ចំនុចពិសេសនៃគម្រោង I-35 Northeast Expansion […]
អានបន្ថែមឥណ្ឌូណេស៊ីដាក់ឱ្យដំណើរការផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍ ហ្សាកាតាដល់ ក្រុងបានឌុង ចំណាយពេលត្រឹម ៣៦នាទី
ឥណ្ឌូណេស៊ី ប្រទេសដែលជាប់ប្រសិទ្ធនាមថាត្បូងគុជនៅអាស៊ីអាគ្នេយ៍ជាមួយនឹងស្បៃវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនដែលក្រាលគ្របដណ្តប់លើកោះជាង ១៧០០០ ទើបនឹងបានបន្ថែមវណ្ណកម្មថ្មីមួយទៀតទៅក្នុងអរិយធម៌របស់ខ្លួននោះគឺ ផ្លូវរថភ្លើងលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ខ្សែរថភ្លើងលឿនបំផុត ដែលទើបនឹងបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងខែតុលា ឆ្នាំ ២០២៣ នេះ មានឈ្មោះសមស្របថា WHOOSH (វ៉ូស ជាឧទានសព្ទបញ្ជាក់ពីភាពស្ញើបពេលប៉ះអារម្មណ៍នឹងល្បឿនឬរយៈខ្ពស់) ដោយបានបដិវត្តពេលវេលាធ្វើដំណើររវាងរដ្ឋធានីដ៏អ៊ូអរនៃទីក្រុងចាកាតា ទៅទីក្រុងបានឌុង ដែលពីមុនធ្លាប់តែប្រើពេលរហូតដល់ ៥ ម៉ោង មកត្រឹមតែ ៣៦ នាទីប៉ុណ្ណោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Bentley Systems។ គម្រោងផ្លូវដែកល្បឿនលឿនពីហ្សាកាតា-បានឌុង លាតសន្ធឹងចម្ងាយ ៨៣គីឡូម៉ែត្រជាផ្លូវខ្ពស់ផុតពីដី មានស្ពានចំនួន ៤៦ ផ្លូវរូងក្រោមដីចំនួន ១៣ និងផ្លូវកាត់ចំនួន ៥៥ ត្រូវបាន រចនា និងសាងសង់ក្រុមហ៊ុន PT Wijaya Karya (Wika)។ តាមរយៈការប្រើប្រាស់ឧបករណ៍រចនាឌីជីថលពីផលិតផល Bentley System គម្រោងនេះបានផ្លាស់ប្តូរយ៉ាងមានប្រសិទ្ធភាពពីវិធីសាស្រ្តសាមញ្ញទៅជាការរចនាបែប 3D កម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យមានឱកាសកែលម្អវឌ្ឍនភាពជាបន្តបន្ទាប់មុននឹងសម្រេចចេញជាលទ្ធផលនេះ ទោះបីជាក្នុងអំឡុងពេលមានបញ្ហាប្រឈមដោយជំងឺរាតត្បាតក៏ដោយ។ ចេញពីសមិទ្ធផលដ៏អស្ចារ្យនេះ ឥណ្ឌូនេស៊ីក៏កំពុងរៀបចំផែនការពង្រីកផ្លូវខ្សែរថភ្លើងថ្មីមួយទៀត ដោយបន្ថែមប្រវែង ៧០០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់បន្តពីទីក្រុងបានឌុង […]
អានបន្ថែមថៃគ្រោងចំណាយ ៨,៨ពាន់លានដុល្លារសាងសង់ទីក្រុងអាកាសចរណ៍ថ្មីនេះនៅភាគខាងកើតប្រទេស
ប្រទេសថៃ មានគម្រោងសាងសង់ទីក្រុងអាកាសចរណ៍ថ្មីតម្លៃ ៨,៨ ពាន់លានដុល្លារ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងទំនើបបំផុតនៅលើតំបន់ឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ គម្រោងឈ្មោះ ‘ទីក្រុងអាកាសចរណ៍ភាគខាងកើត’ នេះ រួមបញ្ចូលទាំងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងទីក្រុងអាកាសយានដ្ឋានភាគខាងកើត គឺជា គម្រោងខ្នាតយក្សធំជាងគេបំផុតដែលត្រូវបានស្នើឡើងរបស់ប្រទេសថៃ នេះបើយោងតាម Bentley Systems កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៤។ មានទីតាំងស្ថិតនៅក្នុងខេត្ត Rayong អាកាសយានដ្ឋានជាប្រវត្តិសាស្ត្រថ្មីនេះ នឹងសាងសង់ឡើងលើផ្ទៃដីប្រមាណ ១០៤០ ហិកតា ដែលត្រូវបានរៀបចំឡើងក្នុង ឮគោលបំណងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ពាណិជ្ជកម្ម និងវប្បធម៌ដ៏សំខាន់សម្រាប់តំបន់ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រជុំកោះនានានៃជុំវិញតំបន់ត្រូពិច។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ គម្រោងនេះ នឹងកសាងតំណភ្ជាប់រវាងអាកាសយានដ្ឋានចាស់ U-Tapao ដែលអាមេរិកធ្លាប់ប្រើសម័យសង្រ្គាមវៀតណាម ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដនមឿង និងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ តាមរយៈរថភ្លើងល្បឿនលឿន ដែលនឹងធ្វើឱ្យអាកាសយានដ្ឋានទាំងបីអាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ លាននាក់ក្នុងមួយឆ្នាំ។ ក្រុមការងារគម្រោង បានបែងចែកផែនការអភិវឌ្ឍន៍ជា ០៤ ដំណាក់កាល ដោយប្រើបច្ចេកវិទ្យា Bentley’s ProjectWise សម្រាប់ការសម្របសម្រួលសម្ភារៈគម្រោងរវាងការងាររចនាផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងក្រុមការងារសំណង់។ នៅពេលដែលសាងសង់រួច […]
អានបន្ថែមក្រុមហ៊ុន Bentley Systems ឈ្នះពានរង្វាន់កិត្តិយសកំពូលចំនួន ៣ នៅក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣
ក្រុមហ៊ុន Bentley Systems ដែលជា ក្រុមហ៊ុនកម្មវិធីសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានឈ្នះពាន់រង្វាន់ចំនួនបី នៅក្នុងកម្មវិធី ពានរង្វាន់កុំព្យូទ័រសំណង់ឆ្នាំ ២០២៣។ ដោយផ្អែកលើការ ជ្រើសរើសរបស់អ្នកអាននៅក្នុងការស្ទង់មតិតាមអ៊ីនធឺណិត គណៈកម្មាការនៃចៅក្រមអ្នកជំនាញខាងវិស័យឧស្សាហកម្ម បានធ្វើការសម្រេចចិត្តចុងក្រោយផ្តល់ពានរង្វាន់នេះដល់ក្រុមហ៊ុន។ ចៅក្រមបានជ្រើសរើសកម្មវិធី ProjectWise របស់ Bentley ជា ” ផលិតផលសហការប្រចាំឆ្នាំ ២០២៣”។ ក្នុងនាមជាកម្មវិធីកំពូលរបស់ Bentley សម្រាប់ការគ្រប់គ្រងទិន្នន័យនិងគម្រោង កម្មវិធី ProjectWise អនុញ្ញាតឱ្យអ្នករចនា វិស្វករ និងម្ចាស់ប្រតិបត្តិករធ្វើការផ្លាស់ប្តូរលើសពីការងារដែលកំពុង ដំណើរការដើម្បីបង្កើត ឌីជីថលភ្លោះ សម្រាប់ការរចនាហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព មានលក្ខណៈការសហការ និងនិរន្តរភាព។ ចៅក្រមបានផ្តល់រង្វាន់ ” ផលិតផលកម្មវិធីសំណង់ប្រចាំឆ្នាំ ២០២៣” ដល់កម្មវិធីមួយទៀតរបស់ Bentley ឈ្មោះថាកម្មវិធី SYNCHRO ដែល ជាកម្មវិធីឈានមុខគេក្នុងឧស្សាហកម្មសម្រាប់ ការធ្វើផែន ការសំណង់ឌីជីថល 4D ។ SYNCHRO ជួយក្រុមបង្កើត និងធ្វើសមកាលកម្ម ឌីជីថលភ្លោះកំឡុង ពេលរចនា និងប្រមូលទិន្នន័យនៅគ្រប់ដំណាក់កាលនៃការរចនា។ ProjectWise […]
អានបន្ថែម