អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង
អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្គនាយកដ្ឋានចំណុះក្នុងក្រសួង នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) និងលេខាធិការដ្ឋាន EIA ជាច្រើនរូប បានបើកកិច្ចប្រជុំវាយតម្លៃផលប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតានៅខេត្តកោះកុង។ ថ្លែងក្នុងកិច្ចប្រជុំកាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន...
អានបន្ថែមអឺរ៉ុបសន្យាជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗ ភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា
សហភាពអឺរ៉ុបប្រចាំកម្ពុជា សន្យានឹងជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់អឺរ៉ុបពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុបបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកអគ្គរដ្ឋទូតសហភាពអឺរ...
អានបន្ថែមកម្ពុជាប្រកាសបង្កើតមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសេអ៊ូល ដើម្បីទាក់ទាញវិនិយោគមកកម្ពុជាបន្ថែមទៀត
ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រកាសថានឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េនាពេលខាងមុខ ខណៈបច្ចុប្បន្នបានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងរួចរាល់ហើយ។នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីនេះ។ នាឱកាសនោះ ឯកឧត្តម ស៊ាង ថៃ បានលើកឡើងថា គោលបំណងចម្បងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជា ក៏ដូចជាផ្តល់ព័ត៌...
អានបន្ថែមរដ្ឋប្រកាសលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគចំនួន ២៧បន្ថែមទៀត នៅខេត្តព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ២៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨២ លានដុល្លារ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារនេះ ចេញផ្សាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេសនេះមានចំនួន ២៧គម្រោង រួមមាន÷ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១៧,...
អានបន្ថែមធនាគារជាតិណែនាំឱ្យធនាគារលុបចោលកម្ចីរបស់យោធិន ដែលបានពលីក្នុងសមរភូមិប្រយុទ្ធរវាងកម្ពុជា-ថៃ
ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លុបចោលកម្ចីរហូតដល់ ៨០លានរៀល របស់អតិថិជន និងអ្នករួមខ្ចី ដែលជាយោធិនដែលបានពលីក្នុងសមរភូមិ ដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ នេះបើតាមសេចក្តីណែនាំ របស់ធនាគារជាតិកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះដែរ ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យលុបចោ...
អានបន្ថែមកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចំពេលមានការកើនឡើងការវិនិយោគរហូត ៩៦០គម្រោង ត្រឹមឆមាសទី១ឆ្នាំនេះ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធ បានបើកកិច្ចពិភាក្សាដ៏សំខាន់មួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស និងជំរុញគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំឱ្យបានឆាប់រហ័ស ខណៈលំហូរវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៩៦០គម្រោង មានទុនវិនិយោគប្រមាណ ១២,៦ពាន់លានដុល្លារ និងអាចបង្កើតកា...
អានបន្ថែមជាង១ឆ្នាំនេះ រដ្ឋបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន ៣៣១គម្រោង
តាំងពីបង្កើតកម្មវិធីពិសេសផ្តល់ការលើកទឹកចិត្ត ដោយគិតចាប់ពីឆ្នាំ២០២៤ និង ៦ខែដើមឆ្នាំ២០២៥មក ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានផ្តល់ការលើកទឹកចិត្តជូនដល់គម្រោងវិនិយោគសរុបចំនួន ៣៣១គម្រោង មានទុនវិនិយោគប្រមាណ ៤៧៥៣លានដុល្លារ។ នេះបើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលទទួលបានការលើកទឹកចិត្តពិសេស ក្នុងឆ្នាំ២០២៤ និង ឆមាសទី១ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធានក...
អានបន្ថែមមកទល់ពេលនេះ កម្ពុជាបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់
ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលបានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស គិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ។ នេះបើយោងតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម បានឱ្យដឹងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជ...
អានបន្ថែមក្រុមហ៊ុនចិន បង្ហាញផែនការវិនិយោគបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារខ្ពស់ៗ នៅកម្ពុជា
ក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីផែនការរួមក្នុងការវិនិយោគលើប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅតាមអគារទំនើបខ្ពស់ៗនៅកម្ពុជា ដើម្បីជួយសន្សំសំចៃថាមពល។ ក្រុមទាំងបីនោះរួមមាន៖ ក្រុមហ៊ុន Anhui Sunyu Water co.,ltd ក្រុមហ៊ុន Anhui Tongyuan Environment energy saving co.,ltd និង ក្រុមហ៊ុន JINIV technology environmental co.,ltd។ នេះបើយោងតាមជំនួបរវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយប្រតិភូវិនិយោគ...
អានបន្ថែមរដ្ឋជំរុញឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ
រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដោយចង់ឱ្យមានការធ្វើដំណើរពីខេត្តសៀមរាប ទៅសមុទ្រ តាមរយៈព្រែកជីកហ្វូណនតេជោ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងពេលអញ្ជើញជាអធិបតីប្រកាសតែងតាំង ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ជាប្រធានមន្ទីរសាធារណការ និង...
អានបន្ថែម
