ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៨ តម្លៃជិត ១០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រ០៥ កន្លែង មន្ទីរពេទ្យ០២ កន្លែង និងស្ថានីយអគ្គិសនីសូឡា 0១ កន្លែង សរុបទុនវិនិយោគជិត ១០០ លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន Mayco Furniture Company Limited ដែលនឹងវិនិយោគ ៣,៨ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទី...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗ ចំនួន៣ ជាប់ពានរង្វាន់ឆ្នើមលើការងារប្រែមុខមាត់សហគមន៍

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៣ នៅរាជធានីភ្នំពេញ សៀមរាប និងពោធិ៍សាត់ កាលពីថ្មីៗ នេះ បានទទួលពានរង្វាន់ជាគម្រោងឆ្នើម លើការងាររៀបចំផែនការនគរូបនីយកម្ម និងប្រែមុខមាត់សហគមន៍។ ពិធីប្រគល់នេះរង្វាន់ត្រូវបានធ្វើឡើង ដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ គម្រោងទាំង៣ ដែលទទួលពានរង្វាន់រួ...

អាន​បន្ថែម

រដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបា...

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរ នៅកោះកុង គ្រោងនឹងបើកសាកល្បងនៅត្រីមាសទី៤ ឆ្នាំ២០២១

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង មកទល់បច្ចុប្បន្ន បានសម្រេចផ្លូវរត់ ១០០% ហើយ ដោយគ្រោងនឹងដាក់ឱ្យហោះហើរសាកល្បងជាផ្លូវការនៅត្រីមាសទី៤ ឆ្នាំ២០២១ នេះ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា៖ «បើនិយាយពីផ្លូវរត់គឺសម្រេចស្ទើបាន១០០% នៅតែការងារបំពាក់ភ្លើងសញ្ញានៅតាមផ្លូវរត់តែប៉ុណ្ណោះ។ ចំណែកឯការិយាល័យ និងកន្លែងទទួលភ្ញៀវ គឺសម្រេចបានប្រមាណ...

អាន​បន្ថែម

ប្រឡាយ ផ្លូវ៦០ម៉ែត្រ នៅអង្គរឃ្យុងយូ នឹងប្រែមុខមាត់ទៅជាសួនកំសាន្ដប្លែកថ្មីមួយ

អាជ្ញាធរជាតិអប្សរា ឆាប់ៗនេះ នឹងកែប្រែមុខមាត់ប្រឡាយតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នៅតំបន់អង្គរឃ្យុងយូ ខេត្តសៀមរាប ឱ្យទៅជាសួនកំសាន្ដដែលមានផ្លូវកង់ ផ្លូវថ្មើរជើង និងកន្លែងអង្គុយលេង ដ៏ស្រស់ស្អាត ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២ ខែកុម្ភៈ បានឱ្យដឹងថា ប្រឡាយទឹកតាមបណ្តោយផ្លូវ៦០ម៉ែត្រ មានទទឹងប្រវែង ៤ម៉ែត្រ ជម្រៅ២ម៉ែត្រ និងមានចម្ងា...

អាន​បន្ថែម

កម្ពុជាបើកសម្ពោធអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ជាផ្លូវការ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។ ឯកឧត្តម បន្តថា៖ «ធនធានអ្នកធ្វើការបើកបរនៅមាន...

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមីនា ខាងមុខនេះ

ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ទាំងស្រុងជាស្ថាពរ នៅខែមីនា ខាងមុខនេះ ខណៈរដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះ ក្នុងខែជាមួយគ្នាផងដែរ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្...

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានក្រចេះ-កំពង់ធំ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២១ នេះ

គម្រោងស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ក្រោយការសិក្សាត្រូវបានបញ្ចប់។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ឯកឧត្តម បានបញ្ជាក់ថា ស្ពាននេះនឹងបើកការដ្ឋានក្នុងឆ្នាំនេះ តែមិនទាន់បានបញ្ជាក់កាលបរិច្ឆេទ ថានៅខែណានៅឡើយទេ។ ...

អាន​បន្ថែម

ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្ទឹងហាវ ដែលបាក់រលំដោយសារទឹកជំនន់ សម្រេចបាន ១០% ហើយ

គិតមកដល់បច្ចុប្បន្ន ការជួសជុលកំណាត់ផ្លូវ ១៤៦ បេ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលធ្លាប់បានបាក់រលំដោយសារទឹកជំនន់កាលពីខែ សីហា កន្លងទៅនេះ សម្រេចបានប្រមាណ ១០% ហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ កាលពីថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ២០២១ ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសាងសង់ គម្រោង...

អាន​បន្ថែម

ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ចប់នៅខែសីហានេះ

ការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកខេត្តកែប មកទល់បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែសីហា ខាងមុខនេះ ក្រោយយឺតយ៉ាវមួយរយៈដោយសារវិបត្តិកូវីដ និងកត្តាបច្ចេកទេស។ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០២ ខែកុម្ភៈ នេះថា៖ «កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤.៧០ម នឹង...

អាន​បន្ថែម