ម៉ាឡេស៊ីគ្រោងវិនិយោគ $៨ពាន់លាន ពង្រីកកំពង់ផែថ្មីដើម្បីប្រកួតជាមួយសិង្ហបុរីនិងថៃ

ក្រុមហ៊ុនខ្នាតយក្ស Westports Holdings Bhd. ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេរបស់ម៉ាឡេស៊ី កំពុងសម្លឹងរកដៃគូវិនិយោគយុទ្ធសាស្ត្រពីខាងក្រៅដើម្បីជួយផ្តល់មូលនិធិលើគម្រោងពង្រីកកំពង់ផែរបស់ខ្លួនដែលត្រូវការទុនជាទំហំទឹកប្រាក់ប្រមាណ ៣៩,៦ ពាន់លានរីងហ្គីត (៨,៣ ពាន់លានដុល្លារ)។ ផែនការនេះ ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពកំពង់ផែជិតពីរដងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ដោយខ្លួនមានមហិច្ឆតាចង់ប្រែក្លាយ...

អាន​បន្ថែម

គម្រោងសង់ប្រឡាយដោះទឹក នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ក្នុងខេត្តស្វាយរៀង សម្រេចបាន ៨០%

គម្រោងសាងសង់ប្រឡាយរំដោះទឹក ទំនប់សណ្ដ និងសំណង់សិល្បការ នៃប្រព័ន្ធធារាសាស្រ្តវ៉ៃគោ ជំហាន២ (អាងទឹ​ក​កំពង់ជ្រៃ) ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង សម្រេចបាន ៨០% ហើយ។ នេះបើតាមឯកឧត្តម តន់ វ៉ាន់ថារ៉ា​ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងការងាររអន្តរាគមន៍កា​យ​ប្រឡា​យបូមទឹកសង្គ្រោះស្រូវប្រាំង និងពិនិត្យវឌ្ឍនភាពគម្រោងសាងសង់នេះ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០​២៤។ ...

អាន​បន្ថែម

ស្ពានថ្មីចំនួន ៧ខ្សែ ភ្ជាប់ក្រុងស្ទឹងត្រែងទៅស្រុកសេសាន បើកឱ្យប្រើប្រាស់ជាផ្លូវការ

ស្ពានបេតុងថ្មីចំនួន០៧ខ្សែ  តភ្ជាប់ពីក្រុងស្ទឹងត្រែង តាមផ្លូវទៅទីរួមស្រុកសេសាន   បានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBST និងស្ពានបេតុង  ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ សមិទ្ធផលស្ពានថ្មីទាំងនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ  ពីភូមិឃុំមួយទៅឃុំមួយទៀត ដោ​យ​​​ពុំមានផលលំបាកក្នុងការធ្វើចរាចរណ៍ដូច...

អាន​បន្ថែម

រដ្ឋបើកដំណើរការរថយន្តក្រុងពីក្រុងសៀមរាប ទៅក្រុងថ្មីរុនតាឯក ដោយឥតគិតថ្លៃ

រដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់ឱ្យប្រើប្រាស់សាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន និងពីក្រុងរុនតាឯកតេជោសែនទៅក្រុងសៀមរាបដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈនេះតទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ការដាក់ឱ្យដំណើរការនេះ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍ...

អាន​បន្ថែម

ភ្នំពេញនឹងក្លាយជារាជធានីដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងទេសចរ ព្រោះរដ្ឋាភិបាលនឹង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបច...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ បើកការដ្ឋានសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បើកការដ្ឋានសាង​សង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​ គម្រោងនេះ ជាការធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម បង្កើនផល...

អាន​បន្ថែម

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៤០%ហើយ

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៤០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់ដោយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC), តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ កុម្ភៈ ២០២៤ គម្រោងខាងលើនេះសម្រេចលទ្ធផលការងារសរុបប្រមាណ៤០% ក្នុងនោះមានដូ...

អាន​បន្ថែម

ច្រកព្រំដែនកម្ពុជា-ថៃ(បានណងអៀន-ស្ទឹងបត់) គ្រោងបើកដំណើរការចំពេលភាគីថៃនៅមានកង្វល់ពីបញ្ហាមីន

ប្រទេសថៃ និងកម្ពុជា ត្រៀមរៀបចំសម្ពោធបើកដំណើរការច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ឆាប់ៗ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ ដោយឡែកភាគីថៃនៅតែមានកង្វល់ខ្លះៗពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីនដែលមាននៅក្នុងស្រុកជាប់ព្រំដែនចំនួន៤ របស់ប្រទេសថៃ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដឹកនាំដោយអភិបាលខេត្តស្រះកែវ លោក Parinya Potisat  រួមមានផែនការបន្ថែមសម្រាប់ដោ...

អាន​បន្ថែម

ផ្លូវជនបទ៤ខ្សែ ប្រវែងជាង ៥៧គ.ម នៅខេត្តស្វាយរៀង បញ្ចប់ការសាងសង់១០០ភាគរយហើយ

គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP 3) ចំនួន ០៤ខ្សែ មានប្រវែងសរុបជាង ៥០គ.ម នៅខេត្តស្វាយរៀង ត្រូវបានសាងសង់រួចរាល់ហើយ។ ផ្លូវទាំង ០៤ខ្សែនេះ ត្រូវបានចុះពិនិត្យនិងប្រគល់-ទទួល ដឹកនាំដោយកឧត្តម សុង សុផល អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោង កាលពីថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្លូវជនបទទាំង៤ខ្សែនេះ មានប្រវែងសរុប ៥៧,២១៩ គីឡូម៉ែត្រ មានដូចខាងក្រោម៖ ខ្សែទី១ (SVR2)៖ ផ្លូវក្រាលកៅ...

អាន​បន្ថែម

ទីលានចាក់សំរាមដ៏ធំ១ប្រកបដោយស្តង់ដារទំនើប នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ចាប់ផ្តើមសាងសង់ហើយ​

រដ្ឋបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ទីលានចាក់សំរាមថ្មីមួយ ដែលមានស្តង់ដារទំនើប នៅលើផ្ទៃដីជិត ១០ហិកតា នៅស្រុកកំពង់សៀម ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។​ គម្រោងថ្មីនេះ ស្ថិតនៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងបើកការដ្ឋានសាងសង់លើផ្ទៃដីទំហំ ៨.១៣ ហិកតា ដែលមានទីលានទុកដាក់សំរាមទំហំ ១.៣ហិកតា ដែលស្ថិតក្រោមហិរញ្ញប្បទានរបស់ធនា...

អាន​បន្ថែម