NagaCorp នឹងសិក្សាបន្ថែមមុនចាប់ផ្ដើមសាងសង់រីសតនៅសៀមរាប ក្រោយ UNESCO បារម្ភថាអាចប៉ះពាល់ដល់ប្រាសាទ
ជាការឆ្លើយតបនឹងក្ដីបារម្ភរបស់ UNESCO ដែលថាគម្រោងរីសតតម្លៃជាង ៣៥០ លានដុល្លារ អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត ប្រធានក្រុមហ៊ុនវិនិយោគកាស៊ីណូ NagaCorp Ltd បាននិយាយថា ក្រុមហ៊ុនតែងតែប្រយ័ត្នប្រយែង និងគិតគូរពីបេតិកភ័ណ្ឌ និងបរិស្ថាននៅប្រទេសកម្ពុជាជានិច្ច ហើយនឹងបន្តសិក្សាលើគម្រោងនេះបន្ថែមទៀត ដើម្បីជៀសវាងផលប៉ះពាល់។ លោក Tim McNally សរសេរសារតាមអ៊ីម៉ែលប្រាប់សារព័ត៌មាន GGRAsia ថា៖ «យើងតែងខិតខំប្រឹងប្រែងក្នុងកា...
អានបន្ថែមUNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត
អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្...
អានបន្ថែមរដ្ឋសម្រេចកំណត់យកដីជាង ៣ពាន់ហិកតាក្នុងស្រុក៤នៃខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង
រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ នេះបើយោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២ តំបន់បន្ថែមទៀត រួមមានតំបន់ស្នូល និងតំបន់...
អានបន្ថែមក្រុមហ៊ុនចិននឹងសម្រុកសាងសង់ព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ហៅកាត់ថា AIAI នឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១ ដើម្បីឈានដល់ការសម្រេចទាំងស្រុងនៅឆ្នាំ ២០២៣ តាមផែនការ។ នេះបើយោងតាម ការចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសំណង់ របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រមហ៊ុនបានរាយការថា គិតត្រឹមចុងឆ្នាំ ២០២០...
អានបន្ថែមគម្រោងអភិវឌ្ឍន៍ធំៗ ចំនួន៣ ជាប់ពានរង្វាន់ឆ្នើមលើការងារប្រែមុខមាត់សហគមន៍
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៣ នៅរាជធានីភ្នំពេញ សៀមរាប និងពោធិ៍សាត់ កាលពីថ្មីៗ នេះ បានទទួលពានរង្វាន់ជាគម្រោងឆ្នើម លើការងាររៀបចំផែនការនគរូបនីយកម្ម និងប្រែមុខមាត់សហគមន៍។ ពិធីប្រគល់នេះរង្វាន់ត្រូវបានធ្វើឡើង ដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ គម្រោងទាំង៣ ដែលទទួលពានរង្វាន់រួ...
អានបន្ថែមការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ទាំងស្រុង នៅខែមីនាខាងមុខនេះ
គម្រោងស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់រួចរាល់ទាំងស្រុង ត្រឹមថ្ងៃទី១៥ ខែមីនា ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ។ នេះបើយោងតាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារកាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន បានជំរុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងា...
អានបន្ថែមការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ចប់នៅខែសីហានេះ
ការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកខេត្តកែប មកទល់បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែសីហា ខាងមុខនេះ ក្រោយយឺតយ៉ាវមួយរយៈដោយសារវិបត្តិកូវីដ និងកត្តាបច្ចេកទេស។ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០២ ខែកុម្ភៈ នេះថា៖ «កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤.៧០ម នឹង...
អានបន្ថែមដំណើការសាងសង់ផ្លូវទាំង៣៨ខ្សែនៅសៀមរាបសម្រេចបាន១៧,៥%
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានឱ្យដឹងពីវិវឌ្ឍនភាពនេះ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានរបស់គណៈកម្មការអន្តរក្រសួង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ការចុះត្រួតពិនិត្យនេះ គឺដើម្បីពិនិត្យគុណភាពនៃការសាងសង...
អានបន្ថែមរដ្ឋគ្រោងជ្រើសរើសទីតាំងមួយក្នុងក្រុងព្រះសីហនុដើម្បីរៀបចំជាវិថីម្ហូបអាហារមានស្ដង់ដារ (Street Food)
រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាជ្រើសរើសទីតាំងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីរៀបចំជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីលើកសោភណភាពក្រុង និងជម្រុញវិស័យទេសចរណ៍។ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន យល់ឃើញថា៖ «ការរៀបចំសេវាកម្មស្តង់ដារ Street Food នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយក៏ជាកន្ល...
អានបន្ថែមចិនកំពុងសាងសង់នាវាទេសចរណ៍មិនប្រើសាំងធំជាងគេលើពិភពលោក ដែលនឹងដំណើរការចុងឆ្នាំនេះ
ក្រុមហ៊ុនចិន Wuxi Saisiyi Electric Technology បច្ចុប្បន្នកំពុងសាងសង់នាវាទេសចរណ៍ដើរដោយអាគុយមួយឈ្មោះថា Yangtze River Three Gorges 1 ដែលនឹងបំបែកឯកត្តកម្មនាវាដើរដោយអាគុយ និងមិនប្រើសាំងធំជាងគេលើពិភពលោកនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ យោងតាមគេហទំព័រ insideevs គម្រោងនេះត្រូវបានប្រកាសកាលពីខែធ្នូឆ្នាំ ២០២០ កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ កក្កដា ហើយនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅខែ វិច្ឆិកា ឆ្នាំ...
អានបន្ថែម
